វិស័យពាណិជ្ជកម្ម

ការនាំចេញរបស់ម៉ាឡេស៊ី ឈានដល់កម្រិតកំណត់ត្រា៣៨៤ពាន់លានដុល្លារ ត្រឹម៩ខែឆ្នាំនេះ ដោយសារតម្រូវការ AI កើនឡើងខ្លាំង


ការនាំចេញរបស់ម៉ាឡេស៊ីបានកើនឡើង៣៤% ដល់ជាង៣៨៤ពាន់លានដុល្លារក្នុង៩ខែដើមឆ្នាំ២០២៦ ដែលជាកំណត់ត្រាថ្មី ដោយសារតម្រូវការ AI និងបច្ចេកវិទ្យាឌីជីថលកើនឡើង។
កំណត់ត្រា
ដោយ

តម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថលកំពុងក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរបស់ម៉ាឡេស៊ី។ នៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦ ប្រទេសសមាជិកអាស៊ានមួយនេះសម្រេចបានការនាំចេញក្នុងទំហំទឹកប្រាក់ដល់ទៅ៣៨៤ពាន់លានដុល្លារអាម៉េរិក ដែលជាកំណត់ត្រាថ្មី ខណៈអតិរេកពាណិជ្ជកម្ម ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ នេះបើយោងតាមសារព័ត៌មាន VN Express កាលពីថ្ងៃទី២៤ ខែតុលា។

យោងតាមសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសរបស់ម៉ាឡេស៊ី (MATRADE) ការនាំចេញរបស់ម៉ាឡេស៊ី បានកើនឡើង៣៤% បើធៀបនឹងឆ្នាំមុនឈានដល់ជាង៣៨៤ពាន់លានដុល្លារក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៦។ ទន្ទឹមនេះ ការនាំចូលកើនឡើងជិត២៦% ឈានដល់ជិត៣០០ពាន់លានដុល្លារ ធ្វើឱ្យពាណិជ្ជកម្មសរុបកើនឡើង៣០,១% ឈានដល់ជាង៦០០ពាន់លានដុល្លារ។ ម៉ាឡេស៊ី ក៏សម្រេចបានអតិរេកពាណិជ្ជកម្មជាង៥០ពាន់លានដុល្លារផងដែរ។

ផលិតផលអគ្គិសនី និងអេឡិចត្រូនិកជាកម្លាំងជំរុញដ៏សំខាន់នៃកំណើននាំចេញ ដោយសារតម្រូវការ AI និងបច្ចេកវិទ្យាឌីជីថលកើនឡើងទូទាំងពិភពលោក។ ផលិតផលប្រេងកាត គ្រឿងចក្រ ឧបករណ៍វិទ្យាសាស្ត្រ និងឧស្ម័នធម្មជាតិរាវ (LNG) ក៏បានរួមចំណែកដល់កំណើននេះដែរ។

ជាមួយគ្នានេះ ការនាំចេញទៅកាន់ទីផ្សារកំពុងរីកចម្រើននៅអាហ្វ្រិក អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាម៉េរិកឡាទីនបានកើនឡើងជាង២១% ឈានដល់ជាង៥០ពាន់ដុល្លារ។ គួរបញ្ជាក់ថា ម៉ាឡេស៊ី ដែលមានផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ខ្ពស់បំផុតទី៣ ក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី និងព្រុយណេ កំពុងពង្រីកទីផ្សារអន្តរជាតិ ដើម្បីទាញយកប្រយោជន៍ពីឱកាសសេដ្ឋកិច្ចថ្មីៗ៕




អត្ថបទបន្ទាប់


ខ្សែភាពយន្តខ្មែរ ស្តីពី អំពើហិង្សាលើជនភៀសខ្លួននៅឆ្នាំ១៩៧៩ ធ្វើឱ្យយោធាថៃ ផ្ទុះប្រតិកម្មយ៉ាងខ្លាំង

ខ្សែភាពយន្តខ្មែរ «វាលពិឃាតទី២» ដែលរំឭកអំពើហិង្សាលើជនភៀសខ្លួនឆ្នាំ១៩៧៩ បានបង្កប្រតិកម្មពីមន្ត្រីយោធាថៃ ដែលអំពាវនាវឱ្យបែងចែករវាងសាច់រឿងភាព…

ចិន ជំរុញឱ្យអាម៉េរិក បញ្ឈប់ការពង្រីកការរឹតបន្តឹងការវិនិយោគក្នុងប្រទេសខ្លួន ព្រោះវាមានលក្ខណៈរើសអើង

ចិនជំរុញឱ្យអាម៉េរិកបញ្ឈប់ផែនការរឹតបន្តឹងការវិនិយោគលើវិស័យបច្ចេកវិទ្យាស្នូលក្នុងប្រទេសចិន ដោយចោទថាមានលក្ខណៈរើសអើង ហើយរក្សាសិទ្ធិចាត់វិធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ