អន្តរជាតិ

អាម៉េរិកបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ


ហរដ្ឋអាម៉េរិកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ និងជំរុញឱ្យមានសន្តិភាពយូរអង្វែង​រវាងប្រទេសទាំងពីរ។ សហរដ្ឋអាម៉េរិកសង្ឃឹមថា ការអនុវត្តកិច្ចព្រមព្រៀងនេះ​នឹងជួយឱ្យ​ប្រជាជន​នៃប្រទេសទាំងពីរទទួលបានសន្តិភាព និងស្ថិរភាពពិតប្រាកដ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍​របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក Marco Rubio នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦។
អាម៉េរិកបញ្ជាក់ឡើងវីញពីការប្តេជ្ញាចិត្តបន្តធ្វើការជាមួយកម្ពុជា_និងថៃ
ដោយ

ប្រមុខការទូតអាម៉េរិកក៏បានរំឭកឡើងវិញដែរថា នៅថ្ងៃនេះ (២៦ ខែតុលា) កាលពីមួយឆ្នាំមុន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បាននាំកម្ពុជា និងថៃឱ្យមកជួបជុំគ្នា ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ (Kuala Lumpur Peace Accords) ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយ សម្រេចបានតាមរយៈការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់លោក។
កិច្ចព្រមព្រៀងនេះបានបង្ហាញពីអានុភាពនៃការទូតរបស់សហរដ្ឋអាម៉េរិក ក្នុងការដោះស្រាយជម្លោះ ព្រមទាំងបានចាក់គ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ។
សហរដ្ឋអាម៉េរិកនៅតែបន្តធ្វើការជាមួយភាគីទាំងពីរ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនេះ និងជួយឱ្យក្តីសង្ឃឹមនៃសន្តិភាពយូរអង្វែង ក្លាយជាការពិតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។




អត្ថបទបន្ទាប់


ចិន ជំរុញឱ្យអាម៉េរិក បញ្ឈប់ការពង្រីកការរឹតបន្តឹងការវិនិយោគក្នុងប្រទេសខ្លួន ព្រោះវាមានលក្ខណៈរើសអើង

ចិនជំរុញឱ្យអាម៉េរិកបញ្ឈប់ផែនការរឹតបន្តឹងការវិនិយោគលើវិស័យបច្ចេកវិទ្យាស្នូលក្នុងប្រទេសចិន ដោយចោទថាមានលក្ខណៈរើសអើង ហើយរក្សាសិទ្ធិចាត់វិធា…

ធនាគារ ADB អនុម័តកញ្ចប់ថវិកា៧២លានដុល្លារ ជួយកម្ពុជាពង្រឹងការធ្វើកសិកម្មនៅតាមជនបទ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជាពង្រឹងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ