ទាហានខ្មែរ​នៅរុស្ស៊ី ឆ្លងកូវីដ១៩

ទាហាន​ខ្មែរ​ ៣នាក់ ឆ្លង​ជំងឺ​កូវីដ១៩ នៅ​រុស្ស៊ី​ ខណៈ​កំពុង​សិក្សា​នៅទីនោះ


ទាហាន​ខ្មែរចំនួន ៣នាក់ បាន​ឆ្លង​ជំងឺ​រាតត្បាត​ដែលបង្ក​ដោយ​វីរុសកូវីដ១៩ នៅ​ប្រទេសរុស្ស៊ី ខណៈ​ដែល​ពួកគេ​បាន​និង​កំពុង​សិក្សា​នៅ​ទីនោះ។ នេះ​បើ​យោងតាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​រុស្ស៊ី។
រូបភាពតំណាង​នៃ​សកម្មភាពហ្វឹកហ្វឺនរបស់ទាហាន​ខ្មែរនៅកម្ពុជា។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ស្ថានទូត​កម្ពុជា​នៅ​រុស្ស៊ី បាន​ឲ្យ​ដឹងថា ទាហាន​ខ្មែរ ៣នាក់ ដែលកំពុងសិក្សានៅរុស្ស៊ី បានឆ្លង​វីរុសកូវីដ១៩។ រូបថត៖ សហការី HS
ដោយ

លិខិត​ពី​ការិយាល័យ​អនុព័ន្ធ​យោធា នៃស្ថានឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅរុស្ស៊ី ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២០ ផ្ញើ​ជូន​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​ នៃ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សិក្ខាកាម​យោធា​ខ្មែរ ០៣រូបនោះ បាន​ឆ្លង​ជំងឺ​កូវីដ១៩ បន្ទាប់ពី​បាន​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ក្រុង​មួយ នៅរុស្ស៊ី ហើយ​ក៏បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​វីរុសកូវីដ១៩។ 

បើ​យោង​តាម​លិខិត​ដដែល​ មូលហេតុ​នៃ​ការឆ្លង​នេះ គឺដោយសារ​មាន​ការឆ្លង​ពី​បណ្ដា​សិក្ខាកាម​យោធា​បរទេសដទៃ​ទៀត ដែលសិក្សា​ឆ្នាំ​ជាមួយ​គ្នា និងស្នាក់នៅជាមួយគ្នា។ 

បច្ចុប្បន្ន សិក្ខាកាមយោធាខ្មែរទាំង ៣រូប ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺកូវីដ១៩ និងកំពុង​ស្ថិត​ក្រោម​ការតាមដាន​សុខភាព។ បើ​យោង​តាម​ប្រធាន​ក្រុម​ប្រចាំ​សាលាផ្ទាល់ ស្ថានភាពជំងឺ​របស់​សិក្ខាកាម​ខ្មែរ ទាំង ៣រូបនេះ នៅមិនទាន់​មាន​សភាពធ្ងន់ធ្ងរ​នៅ​ឡើយទេ ពីព្រោះ​ពួកគាត់​បាន​ទៅរាយការណ៍​សុខភាព និងពិនិត្យ​សុខភាព​ ទាន់ពេល។ 

សហព័ន្ធ​រុស្ស៊ី ក៏កំពុងរង​ការវាយប្រហារ​យ៉ាងខ្លាំងពីការឆ្លងរាតត្បាត​នៃ​វីរុស​កូវីដ១៩ ផងដែរ។ តួលេខ​ផ្លូវការ ដកស្រង់​ផ្សាយដោយ​សារព័ត៌មាន ស៊ិនហួ របស់ចិន បាន​បង្ហាញថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២០ រុស្ស៊ីមាន​ករណី​ឆ្លង​វីរុសកូវីដ១៩ សរុបចំនួន ៣៦.៧៩៣ ក្នុងនោះ​ជាសះស្បើយបានជាង ៣០០០នាក់ និង​ស្លាប់ ៣១៣នាក់។ 

គួរបញ្ជាក់ថា សិក្ខាកាម​យោធា​ខ្មែរ ទាំង ៣រូបនេះ កំពុងសិក្សា​ឆ្នាំ​ទី៣ ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ នៅ​សាកលវិទ្យាល័យ ​វេជ្ជសាស្ត្រ​យោធា ទីក្រុង​សេនភីតថើស្បឺក (Saint Petersburg) នៅសហព័ន្ធ​ រុស្ស៊ី៕




អត្ថបទបន្ទាប់


ដោយសារខ្វះស្បៀង ប្រទេសទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំអង្ករចូល

ព័ត៌មាន
ដោយសារតែបញ្ហា Covid-19 ប្រទេសទីម័រខាងកើត ដែលធ្លាប់តែទិញអង្ករពីវៀតណាមនោះ កំពុងជួបនូវបញ្ហាកង្វះស្បៀងអាហារ ក្រោយពីវៀតណាមបានបិទការនាំចេញ…

អម្រឹត ពន្យារពេល​ការសង​បំណុល ដល់​អតិថិជន​ជាង១២ម៉ឺននាក់ ដែល​ប៉ះពាល់​​ដោយ​​ជំងឺ​កូវីដ១៩

ព័ត៌មាន
គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អម្រឹត បាន​និង​កំពុង​ជួយ​សម្រួល​បន្ទុក​ដល់​អតិថិជន​ឥណទាន ដែល​ជួប​ការលំបាក​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ១៩។ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ