ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង ៤៨នាក់នោះ មានអ្នកឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៤៧នាក់ និងម្នាក់ទៀត ជាករណីនាំចូល ស្របពេលដែលអ្នកជាសះស្បើយមានចំនួន១៥នាក់។
សម្រាប់អ្នកវិជ្ជមានទាំង ៤៨នាក់ មានម្នាក់ជាស្ត្រីជនជាតិចិនធ្វើដំណើរមកពីប្រទេសចិន មកដល់កម្ពុជាកាលពីថ្ងៃទី១៩មីនា ទន្ទឹមនឹងនោះ អ្នកវិជ្ជមាន៤៧នាក់ផ្សេងទៀត មានជនជាតិចិន៧នាក់ និងជនជាតិខ្មែរ ៤០នាក់។ ក្នុងនោះផងដែរ មាន៧ករណីរកឃើញក្នុងខេត្តកណ្តាល(ចិន៥នាក់ ខ្មែរ២នាក់), ២ករណីនៅខេត្តព្រះសីហនុ(ចិនទាំង២នាក់), មួយករណី(ខ្មែរ)នៅខេត្តសៀមរាប, និង ៣៧ករណី(ខែ្មរទាំង៣៧)រកឃើញនៅរាជធានីភ្នំពេញ។
ចំណែកអ្នកជាសះស្បើយទាំង១៥នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងនោះរួមមាន ជនជាតិចិន ១២នាក់, ជនជាតិវៀតណាម២នាក់ និងជនជាតិខ្មែរម្នាក់ ដោយទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ដែរថា គិតត្រឹមម៉ោង១២៖៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៨០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧២៥នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ផ្សេងទៀត ស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕