ដីឡូត៌-ដីធ្លី

អ្នកជំនាញអចលនទ្រព្យ៖ ការពុះដីឡូត៍ក្នុងទីក្រុងលែងមានទៀតហើយ ខណៈតម្លៃដីកាន់តែឡើងថ្លៃខ្ពស់


ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ បានធ្វើការអះអាងថា ការពុះដីឡូត៍លក់ចាប់ផ្តើមកាត់បន្ថយសកម្មភាពជាបណ្តើរៗហើយ បន្ទាប់ពីតម្លៃដីបានកើនឡើងថ្លៃខ្ពស់នៅរាជធានីភ្នំពេញ។ អ្នកជំនាញអះអាងថា នៅក្នុងទីក្រុងភ្នំពេញលែងមានទៀតហើយសម្រាប់គម្រោង​ពុះដីឡូត៍ ព្រោះតែតម្លៃដីឡើងថ្លៃខ្ពស់ពេក ដែលជាហេតុធ្វើឲ្យអ្នក រកស៊ីនៅក្នុងវិស័យនេះងាកមកវិនិយោគជាបុរីលំនៅដ្ឋាន និង សាងសង់ជាអគារលំនៅដ្ឋានស្នាក់នៅរួម និង ខ្លះទៀតវិនិយោគជាអគារពាណិជ្ជកម្ម ជាដើម។
មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...
ដោយ

លោកឧកញ៉ា ចេង ខេង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​អ្នក​វាយតម្លៃ និងភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​បានលើក​ឡើង​ថា ការពុះ​កញ្ជ្រោល​នៃគម្រោង​ពុះដីឡូត៍​លក់ចាប់​ផ្តើម​កាត់បន្ថយ​ជាបណ្តើរៗ​ហើយ​ បន្ទាប់ពី​តម្លៃដី​ឡើង​ខ្ពស់ និងបរិមាណ​នៃការ​ផ្គត់ផ្គង់​ដីឡូត៍​ដែលនៅ​សល់​ពីមុន​មាន​ច្រើន​ជាង​តម្រូវ​ការ​ជាក់​ស្តែង ខណៈគម្រោង​ពុះដីឡូត៍​ភាគច្រើន​ដែលមាន​តម្រូវ​ការ​ច្រើន​​ គឺពឹងផ្អែក​ទាំងស្រុង​ទៅនឹង​គម្រោង​អភិវឌ្ឍន៍​ធំៗ ដូចជា​តំបន់​ឧស្សាហកម្ម គម្រោង​បុរីលំនៅដ្ឋាន គម្រោង​អគារ​ពាណិជ្ជកម្ម និង ផ្សារ​ទំនើប​ជាដើម។ លោកថា សម្រាប់​ក្នុង​ទីក្រុង​គ្មាន​​ទៀត​ឡើយ គម្រោង​ពុះដីឡូត៍​លក់​នេះ។

ជុំវិញទៅ​នឹង​អាជីវកម្ម​ពុះដីឡូត៍​នេះដែរ ប្រធាន​សមាគម​អ្នកវាយ​តម្លៃ និងភ្នាក់ងារ​អចលន​វត្ថុកម្ពុជា ដែលទើប​ជាប់ឆ្នោត​អណត្តិទី​៦ លោក ច្រឹក សុខនីម បាន​ពន្យល់ថា មុខរបរ​ពុះដីឡូត៍ ​និង​អភិវឌ្ឍន៍​បុរីលំនៅ​ដ្ឋាន ឬអភិវឌ្ឍន៍​អគារ​ខុនដូ គឺជាអាជីវកម្ម​មួយ​ដែលបាន​ និងកំពុង​ចូលរួម​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ទៅតាម​តំបន់​​នីមួយៗ ដែលតួយ៉ាង គម្រោងពុះ​ដីឡូត៍​បច្ចុប្បន្ន គឺផ្តោតតែ​នៅតំបន់​ជាយក្រុង និង ឆ្ងាយពី​ក្រុង សម្រាប់​បំពេញ​តម្រូវការ​ជាបឋម​នៃអ្នកដែល​មានប្រាក់​ចំណូល​ទាប និង មធ្យម​ប៉ុណ្ណោះ។

លោកច្រឹក សុខនីម បានឲ្យ​ដឹង​ទៀតថា និន្នាការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​តាមរយៈ​ការពុះ​ដីឡូត៍​នៅតំបន់​ជាយក្រុង​ ដំបូងឡើយ ភាគច្រើន​នៅតំបន់​ភាគខាង​លិច និងខាងជើង ប៉ុន្តែបច្ចុប្បន្នវិញ គឺបាន​ទៅដល់​គ្រប់​តំបន់​នៃជាយ​ក្រុង​ភ្នំពេញ រហូតនៅ​តាមបណ្តា​ខេត្តទៀត​ផង ពោលគឺ តំបន់ជាយ​ក្រុង​ទាំងការ​វិនិយោគ និងសកម្មភាព​ដោះដូរ​ដីធ្លី គឺមានភាព​មមាញឹក​ខ្លាំងនៅ​ឆ្នាំ២០១៨។

ទាក់ទង​នឹងអាជីវកម្ម​ពុះដីឡូត៍​នេះ​​ដែរ បើតាម​លោក ឧកញ៉ា ចេង ខេង ការរក្សា​​ទុក​ទីធ្លារ​សាធារណៈ​ គឺជាចំណុច​សំខាន់​បំផុត​សម្រាប់​គម្រោង​ពុះដីឡូត៍​លក់។

ពោលគឺ​ដីឡូត៍​ដែលអាច​ចាត់ទុក​ថា ជាដី​ដែលមាន​សក្តានុពល​ខ្លាំង លុះត្រា​ណាតែដីនោះ​ស្ថិតនៅ​ជិត​គម្រោង អភិវឌ្ឍន៍​គម្រោង​ធំៗ និង ជាគម្រោង​ដែល​មើល​ឃើញ​ពីអនាគត ដោយរក្សា​ចំណី​ផ្លូវ​ចន្លោះ ពី ៣០ ទៅ ៤០ភាគរយ៕

None



អត្ថបទបន្ទាប់


ហាងទូកុងតឺន័រ នៅកម្ពុជា ទើបតែបះជើង​ជាបន្តបន្ទាប់ ស្រាប់តែ Starbucks យកគំរូ​ហាងនេះ ទៅបើក​នៅ តៃវ៉ាន់

ក្រោយពីមានការពេញនិយមធ្វើតាមគ្នា ចម្លងគំរូតាមគ្នា ក្នុងការយកទូកុងតឺន័រ មកធ្វើជាផ្សារលក់ទំនិញ ហាងលក់អាហារ និងហាងកាហ្វេ បានប្រមាណជាង ២ ទៅ…

នាំចេញ នាំចូលរបស់កម្ពុជានៅតែខ្លាំងមែនទេ នៅដំណាច់ឆ្នាំ២០១៨?

និយាយពីវិស័យនាំចេញ នាំចូលរបស់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំពេញ ២០១៨ នៅតែរក្សាបានលំនឹងជញ្ជីងពាណិជ្ជកម្មចេញចូលដដែល ពោលទំហំនៃការនាំចេញនាំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ