ដីតាមព្រំដែនកូរ៉េខាងត្បូងឡើងថ្លៃ​

ដីនៅតាមតំបន់ព្រំដែនកូរ៉េខាងត្បូង ដែលជាប់នឹងកូរ៉េខាងជើង ចាប់ផ្ដើមហក់ឡើងថ្លៃខ្លាំង ក្រោយពីមានជំនួបកំពូល


ក្រោយពីមានជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង កាលពីប៉ុន្មានខែមុននេះ គួបផ្សំនឹងជំនួបជាប្រវត្តិសាស្ត្ររ វាងមេដឹកនាំមហាអំណាចអាមេរិក និងមេដឹកនាំកូរ៉េខាងជើងកាលពីពេលថ្មីៗនេះទៀតនោះ បានធ្វើឲ្យតម្លៃដីធ្លីនៅតាមតំបន់ព្រំដែនកូរ៉េខាងត្បូង ដែលជាប់នឹងកូរ៉េខាងជើង កំពុងហក់ឡើងថ្លៃខ្លាំងគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានដ៏ល្បីមួយរបស់ចិន CCTV។
តំបន់ដកទ័ពនៃទឹកដីកូរ៉េខាងត្បូង (រូបថត www.reuters.com)
ដោយ

បន្ទាប់ពី​មានកិច្ច​ចរចា​សន្ដិភាព​រវាងកូរ៉េ​ខាងត្បូង និងកូរ៉េ​ខាងជើង បានធ្វើ​ឲ្យមានការ​សម្រុកទៅទិញ​ដីស្រែ​មួយ​ចំនួន​នៅ​តាមបណ្ដោយ​ព្រំដែន​នៃទឹកដី​កូរ៉េ​ខាងត្បូង។ មានមិត​ជាច្រើន​​បាន​គិតថា ការទិញ​ដីស្រែចម្ការ​ជុំវិញតំបន់​ដកទ័ព​នៃទឹកដី​កូរ៉េ​ខាង​ត្បូង (DMZ) នឹងក្លាយ​ជាចំណុច​ក្ដៅមួយ ប៉ុន្ដែ អ្នកទិញ​អលនទ្រព្យ​នៅតំបន់​នោះ បានសារទ​ចំពោះ​ទំនាក់ទំនង​យ៉ាង​កក់ក្ដៅរវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ។

យោងតាម​រដ្ឋាភិបាល​ប្រទេសកូរ៉េ​ខាងត្បូង​​បានលើក​ឡើង​ថា សង្កាត់ Gangnam ត្រូវ​បានចាត់​ទុកថា ជាតំបន់​អចលនទ្រព្យ ដែលកំពុង​មានការ​ពុះកញ្ជ្រោល​ខ្លាំង នៅក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ខណៈដែល​តម្លៃដី​កើនឡើង​គួរឲ្យចាប់​អារម្មណ៍​ប្រមាណ ៩% ក្នុង​ចន្លោះ​ពីខែកុម្ភៈ ដល់​ខែមីនា​កន្លង​ទៅនេះ។  ប៉ុន្ដែ តម្លៃនេះ មិនមាន​អ្វីប្រៀបធៀប​បានជា​មួយនឹង​តម្លៃដី នៅ​សង្កាត់ Paju ដែលស្ថិត​នៅជាប់​តំបន់​ដកទ័ព​នៃទឹកដី​កូរ៉េខាង​ត្បូងនោះ​ឡើយ ពោលគឺ​តម្លៃដីនៅទី​នោះ​បានកើន​ឡើងយ៉ាង​ខ្លាំង​រហូត​ដល់ ១០០%។ 

ភ្នាក់ងារ​អចលនទ្រព្យ​ក្នុងស្រុក បានលើក​ឡើងថា ចាប់តាំង​ពីមានកិច្ច​ប្រជុំកំពូល​ជាប្រវត្តិសាស្ត្រ​របស់មេដឹក​នាំកូរ៉េ​ខាងជើង និងកូរ៉េ​ខាងត្បូង កាលពីខែ​មេសាកន្លងទៅ តម្លៃដី​ធ្លី​បាន​បន្តកើន​ឡើង ជាពិសេស​នៅក្នុង​តំបន់​ការពារ​សន្ដិសុខ​ខ្ពស់។

មិនតែប៉ុណ្ណោះ អ្នកទិញ​ដីនៅតំបន់​តាមបណ្ដោយ​ព្រំដែន កាន់តែ​មាន​សង្ឃឹម​ខ្ពស់ បន្ទាប់​ពីកិច្ច​ជំនួបកំពូល​រវាងមេដឹក​នាំ​អាមេរិកគឺលោក ដូណាល់ ត្រាំ និងមេដឹក​នាំកូរ៉េ​ខាង​ជើង លោក គីម​ ចុងអុន កាលពីថ្ងៃ​អង្គារ ទី១២ មិថុនា កន្លង​ទៅនេះ ខណៈ​ដែល​មេដឹកនាំ​ទាំងពីរ ​ហាក់បង្ហាញ​ពីភាព​ល្អូកល្អិន​នឹងគ្នា​ ព្រមជា​មួយមាន​ការចុះហត្ថលេខា​លើឯកសារ​សំខាន់ៗ​មួយចំនួន​ផងដែរ។

ម្ចាស់ដី​នៅតាម​តំបន់​ព្រំដែននៃ​ប្រទេស​កូរ៉េ​ខាងត្បូង ជាច្រើន​ក៏សង្ឃឹម​ដែរថា នឹងមាន​ការវិនិយោគធំៗ​នៅក្នុង​តំបន់នេះ នៅថ្ងៃ​ខាងមុខ ហើយពួកគេ​ជឿថា កិច្ចជំនួប​កំពូល​រវាងមេដឹកនាំ​ប្រទេស​ទាំង​ពីរ នឹងឈាន​ទៅដល់​ការបង្រួប​បង្រួម​ជាតិ​រវាង​កូរ៉េខាង​ជើង និងកូរ៉េ​ខាងត្បូង​នៅថ្ងៃ​អនាគត​ ជាក់ជា​មិនខាន​ឡើយ។ ​ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន TOYOTA វិនិយោគ ១ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន Grab នៅតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុន TOYOTA Motor Corp បានព្រមព្រៀងវិនិយោគ ១ពាន់លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនផ្ដល់សេវាចែករំលែកយាន្តជំនិះ Grab ប្រចាំតំបន់អា…

អ្នកជិះម៉ូតូជាង៨០%បានពាក់មួកសុវត្ថិភាព តែភាគច្រើនជាមួកគ្មានស្ដង់ដារ

អ្នកជិះម៉ូតូប្រមាណ៨៥ទៅ៩០ភាគរយ បានពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ ប៉ុន្ដែ មួកដែលពួកគេបានពាក់នោះ និងមួកសុវត្ថិភាពដែលបានចរាចរណ៍នៅលើទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ