អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកដំណើរការសាកល្បងនៅពាក់កណ្ដាលខែតុលា

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមធ្វើតេស្តលើឧបករណ៍ បរិក្ខារ និងសម្ភារៈពាក់ព័ន្ធចាប់ពីខែក្រោយ


មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ មិថុនា រហូតដល់ដំណាច់ខែសីហា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមធ្វើតេស្តលើឧបករណ៍ បរិក្ខា និងសម្ភារៈពាក់ព័ន្ធនៅក្នុងអាកាសយានដ្ឋាននេះ ដើម្បីត្រៀមខ្លួនបើកដំណើរការសាកល្បងនៅពាក់កណ្តាលខែតុលា ខាងមុខនេះ តាមផែនការដែលបានគ្រោងទុក ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ៩៥%ហើយ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមធ្វើតេស្តលើឧបករណ៍ បរិក្ខារ និងសម្ភារៈពាក់ព័ន្ធចាប់ពីខែក្រោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងដាក់ឲ្យដំណើរការនៅអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ នេះ ។ គិតត្រឹមដំណាច់ខែមេសា ការសាងសង់ព្រលានយន្តហោះនេះសម្រេចបាន៩៥% ដោយរំពឹងសម្រេចបាន៩៧%នៅត្រឹមដំណាច់ខែឧសភានេះ។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរូបនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ គ្រោងនឹងចាប់ផ្តើមធ្វើតេស្តលើឧបករណ៍ បរិក្ខា និងសម្ភារៈពាក់ព័ន្ធក្នុងអាកាសយានដ្ឋានអន្តរជាតិនេះចាប់ពីថ្ងៃទី១១ មិថុនា រហូតដល់ដំណាច់ខែសីហា។

តាមការវាយតម្លៃដំបូងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ AIAI អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគ្រោងចំណាយថវិកាប្រមាណ៨៨០លានដុល្លារ ប៉ុន្ដែ គិតត្រឹមដំណាច់ខែមេសា ក្រុមហ៊ុននេះបានចំណាយថវិកាអស់៩៧០លានដុល្លារហើយ ក្នុងចំណោមទុនវិនិយោគវាយតម្លៃចុងក្រោយ១ពាន់១រយលានដុល្លារអាមេរិក។

បើតាមការអះអាងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា កត្តាដែលធ្វើឲ្យទុនវិនិយោគរបស់ព្រលានយន្តហោះនេះមានការកើនឡើង គឺដោយសារមានការកែសម្រួលបរិមាណទទួលអ្នកដំណើរពី៥លាននាក់ទៅ៧លាននាក់ គួបផ្សំនឹងការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ការរឹតបន្តឹងវិធានការគ្មានកូវីដរបស់ចិន និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនជាដើម។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតា ដែលមានដីបម្រុងទុក១ពាន់ហិកតា ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ១ពាន់១រយលានដុល្លារ ជាមួយរយៈពេលសាងសង់៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន បន្ដពង្រឹង និងលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញពីទស្សនៈចង់ធ្វើឱ្យវិស័យឯកជននៅក្នុងប្រទេសកម្ពុជាកាន់តែរឹងមាំ ដោយហេតុថា វិស័យនេះបានចូលរ…

របាយការណ៍ CDC៖ គម្រោងវិនិយោគបន្ដកើនឡើង ប៉ុន្ដែទំហំទុនវិនិយោគធ្លាក់ចុះខ្លាំងនៅ៤ខែឆ្នាំ២០២៣

ព័ត៌មាន
នៅរយៈពេល ៤ខែឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៦៥គម្រោង ដែលមានទំហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ