វ៉ាក់សាំងកូវីដ-១៩ នៅអាមេរិក

ប្រធានាធិបតីថ្មី​របស់អាមេរិក លោក ចូ បៃដិន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅសប្តាហ៍ទី ៣ នៃខែធ្នូ


ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រំពឹងនឹងចាក់វ៉ាក់សំាងការពារនឹងមេរោគកូវីដ១៩ នៅក្នុងសប្តាហ៍ទី ៣ ខែធ្នូ ចុងឆ្នាំ ២០២០នេះ ដោយមានការបង្ហាញជាសាធារណៈ ដើម្បីផ្តល់ឱកាសឲ្យ អាជ្ញាធរអាមេរិក អាចកសាងទំនុកចិត្តរបស់ពលរដ្ឋអាមេរិក ទៅលើវ៉ាក់សាំង នៅក្នុងយុទ្ធនាការប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះ ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីថ្មី លោក ចូ បៃដិនរបស់អាមេរិក នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅសប្តាហ៍ទី ៣ នៃខែធ្នូ
ដោយ

ស្របពេល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើ​ការចាក់​វ៉ាក់សាំងកូវីដ១៩ នៅសប្តាហ៍​ក្រោយ លោក Mike Pence​ អនុប្រធានាធិបតី​អាមេរិក ក៏នឹង​ចាក់វ៉ាក់សាំង នៅចុងសប្តាហ៍នេះ ដើម្បី​បង្ហាញ​ដល់​សាធារណជន អំពីទំនុកចិត្ត​ទៅលើ វ៉ាក់សាំងកូវីដ១៩ ដែល​នឹងផ្តល់​ជូនពលរដ្ឋ​អាមេរិក នៅក្នុងឆ្នាំ ២០២១ខាងមុខនេះ។

បើតាមសេតវិមាន​អាមេរិក បានបង្ហាញដែរថា អតីត​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នឹងធ្វើ​ការចាក់វ៉ាក់​សាំងកូវីដ សម្រាប់ខ្លួនឯង នៅពេលដែល ក្រុមការងារ​ឱសថ​របស់គាត់ បញ្ជាក់ថា វ៉ាក់សាំងនេះ គឺល្អបំផុតហើយនោះ។

យ៉ាងណាក៏ដោយ ចំពោះវ៉ាក់សាំង​ដែលអាច​ប្រើប្រាស់​បាន នៅក្នុងសប្តាហ៍នេះ គឺត្រូវបានទុកដាក់ សម្រាប់ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ​ដែលធ្វើការនៅក្នុងជួរមុខ ព្រមទាំងមន្រ្តី​នៅក្នុងជួរ​រដ្ឋាភិបាល​អាមេរិកផងដែរ។

លើសពីនេះ រដ្ឋាភិបាលអាមេរិក ក៏មាន​បំណងទទួលយក វ៉ាក់សាំងជិត ៣លានដូសពី ក្រុមហ៊ុន ​Pfizer និង​ BioNTech ឲ្យបាននៅត្រឹមដំណាច់សប្តាហ៍នេះ។

សូមរម្លឹកដែរថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បានបង្ហាញ​ពីគម្រោង និងការប្តេជ្ញាចិត្ត​របស់ខ្លួន ថានឹង​ប្រយុទ្ធប្រឆាំងនឹង វិបត្តិមេរោគកូវីដ១៩នេះ ឲ្យបានសម្រេច អំឡុងពេលចូលធ្វើការ ១០០ថ្ងៃដំបូង​របស់ខ្លួន ដោយនឹង​ផ្តល់វ៉ាក់សាំងដល់ ពលរដ្ឋអាមេរិក ១០០លាននាក់ ឲ្យបានមុនខែ មីនា ឆ្នាំ ២០២១ ប្រធានាធិបតី​អាមេរិករូបនេះ ក៏បានបង្កើត​ក្រុមការងារ​សុខាភិបាល​សាធារណៈ ដើម្បីធ្វើការបែង​ចែកវ៉ាក់សាំង​ទៅដល់ គ្រប់ប៉ែកទាំងអស់នៃប្រទេសអាមេរិក។

ម៉្យាងវិញទៀត ក្រុមហ៊ុន Pfizer ក៏បានយល់ព្រមទៅលើ ការផ្គត់ផ្គង់ វ៉ាក់សាំង ១០០លានដូស ដល់អាមេរិក មុនខែមីនា ឆ្នាំ ២០២១ផងដែរ ខណៈវ៉ាក់សាំង ២០០លានដូសផ្សេងទៀត ដែលផលិត​ដោយក្រុមហ៊ុន Moderna នឹងផ្តល់ជូនមុនខែមិថុនា ឆ្នាំ​ ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វីលីពីន ទទួលបានថវិកា ៩០០​លានដុល្លារ ពីធនាគារ​ពិភពលោក សម្រាប់​គម្រោងចំនួន២

ព័ត៌មាន
ធនាគារពិភពលោក នៅថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចអនុម័ត គម្រោងចំនួន២ ដោយមានតម្លៃជាទឹកប្រាក់៩០០ លានដុល្លារ ដើម្បីគាំទ្រដល់ប្…

ប្រទេសឡាវ នឹងទិញវ៉ាក់សាំងពីអង់គ្លេស នៅឆ្នាំក្រោយ

ព័ត៌មាន
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលឡាវ បានបញ្ជាក់ថា ប្រទេសឡាវនឹងទទួលបានវ៉ាក់សាំងនៅក្នុងឆ្នាំ២០២១ខាងមុខនេះ ដោយវ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ