វិស័យដឹកជញ្ជូន

តើមានកត្តាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុនដឹកអ្នកដំណើរស្របច្បាប់អាចប្រឈមនឹងការបិទទ្វារ?


វិស័យដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩រហូតដល់ធ្វើឱ្យក្រុមហ៊ុនមួយចំនួនបិទទ្វារដំណើរការ និងមួយចំនួនបានផ្លាស់ប្តូរពីការដឹកជញ្ជូនអ្នកដំណើរទៅជាដឹកបញ្ញើផ្សេងៗ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះបញ្ហាប្រឈមនៅតែបន្តកើតមានសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដែលមានការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ។
វិស័យដឹកជញ្ជូន
ដោយ

ជាក់ស្តែងបើតាមការអះអាងរបស់ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកកម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរស្របច្បាប់ដែលជាសមាជិករបស់សមាគមអាចប្រឈមនឹងការបិទទ្វារអាជីវកម្ម ប្រសិនបើគ្មានការជួយអន្តរាគមន៍លើបញ្ហាប្រឈមមួយចំនួនពីក្រសួងស្ថាប័នពាក់ព័ន្ធ។ តើមានកត្តាអ្វីខ្លះធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរស្របច្បាប់អាចប្រឈមនឹងការបិទទ្វារ?

លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជាបានគូសបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរស្របច្បាប់ ដែលជាសមាជិករបស់សមាគមបាន និងកំពុងជួបប្រឈមនឹងបញ្ហាជាច្រើនរាប់ចាប់តាំងពីការចំណាយលើប្រតិបត្តិការរហូតដល់ការប្រកួតប្រជែង ជាពិសេសគឺប្រកួតប្រជែងជាមួយក្រុមហ៊ុនដឹកអ្នកដំណើរដែលគ្មានចុះបញ្ជីត្រឹមត្រូវតែម្តង។ ប្រធានសមាគមរូបនេះជឿជាក់ថា ប្រសិនបើក្រសួងស្ថាប័នពាក់ព័ន្ធមិនជួយដោះស្រាយបញ្ហាប្រឈមទាំងនេះទេ នោះក្រុមហ៊ុន ដែលជាសមាជិករបស់ខ្លួនអាចប្រឈមនឹងការបិទទ្វារ ដោយសារមិនអាចទប់ទល់នឹងការខាតបាន។ យ៉ាងណាក៏ដោយ ប្រធានសមាគមរូបនេះអះអាងថា កន្លងមកក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនក្រុមហ៊ុនទាំងនេះដែរ តែការដោះស្រាយនៅមានកម្រិតនៅឡើយ។

​បើតាមប្រធានសមាគមរូបនេះ តាមរយៈការសិក្សាស្រាវជ្រាវរួមគ្នារវាងសមាគម និងក្រសួងសាធារណការបានរកឃើញថា មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនៅរាជធានីភ្នំពេញរហូតដល់១០០ក្រុមហ៊ុនឯណោះ ដែលកំពុងធ្វើប្រតិបត្តិការដោយគ្មានចុះបញ្ជីត្រឹមត្រូវ។ បរិមាណក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមិនបានចុះបញ្ជីដ៏ច្រើនលើសលុបនេះ មិនត្រឹមតែបង្កជាបញ្ហាប្រឈមដល់ក្រុមហ៊ុនដឹកអ្នកដំណើរស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវាកម្មដឹកជញ្ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ដ្បិតថា ក្រុមហ៊ុនដែលគ្មានការចុះបញ្ជីត្រឹមត្រូវអាចផ្តល់សេវាកម្មមិនឆ្លើយតបនឹងការចំណាយរបស់អតិថិជន។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឆឹម ចំណាន។

​លោកបណ្ឌិត ឆឹម ចំណាន កត់សម្គាល់ឃើញថា វិស័យដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំកន្លងមកនេះ ពោលគឺក្រោយវិស័យទេសចរណ៍របស់កម្ពុជាមានភាពរីកចម្រើន។ ប៉ុន្តែវិស័យនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងអំឡុងពេលកម្ពុជាទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយពេលនោះ តំបន់មួយចំនួនត្រូវបានបិទខ្ទប់ និងការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដែលធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវបង្ខំចិត្តផ្អាកប្រតិបត្តិការរបស់ខ្លួន។ តែយ៉ាងណាបច្ចុប្បន្នវិស័យនេះបានវិលមករកភាពល្អប្រសើរឡើងវិញហើយ បើទោះបីវិស័យនេះបន្តជួបប្រឈមនឹងបញ្ហាមួយចំនួនក្តី៕

None



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន លារដ្ឋសភា ក្រោយបំពេញការងារជាងពាក់កណ្តាលជីវិត

សម្តេចតេជោ ហ៊ុន សែន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានប្រកាសលាសមាជិកសមាជិកានៃរដ្ឋសភានីតិកាលទី៧ ក្នុងអំឡុងពេលសម្តេចបង្ហាញវត្តមានចុងក្រោយក្នុង…

ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ចូននៅកម្ពុជា

នៅទីបំផុតច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ត្រូវបានដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយឆ្លងកាត់នីតិវិធីច្បាប់អស់រយៈពេលជាច្រើនខែកន្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ