ភូមិសាស្ត្រនយោបាយ

អាមេរិកក្នុងការបង្កើនមូលនិធិច្រើនជាងមុន៣ដងសម្រាប់ប៉ាស៊ីហ្វិក ក្រោយឃើញចិនបង្កើនឥទ្ធិពលក្នុងតំបន់នោះ


អាមេរិក ដែលធ្លាប់តែព្រងើយកន្ដើយដាក់ប្រទេសតូចៗតំបន់សមុទ្រប៉ាស៊ីហ្វិកនោះ ឥឡូវនេះ ហាក់ងាកមកយកចិត្តយកថ្លើមប្រទេសតំបន់នេះឡើងវិញ នៅគ្រាដែលប្រទេសចិនកំពុងបង្កើនទំនាក់ទំនងកាន់តែខ្លាំងខ្លាំងក្លាផងដែរ នៅក្នុងតំបន់ប៉ាស៊ីហ្វិកនេះ។ តួយ៉ាង ថ្មីៗនេះ សហរដ្ឋអាមេរិក បានប្រកាសសន្យានឹងបង្កើនការផ្ដល់ជំនួនច្រើនជាងមុន ៣ដង ដល់បណ្ដាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ខណៈដែលក្រុមមេដឹកនាំនៃប្រទេសនៅតំបន់នេះ ក៏បានស្វាគមន៍ការសន្យារបស់សហរដ្ឋអាមេរិកផងដែរ។
អាមេរិកក្នុងការបង្កើនមូលនិធិច្រើនជាងមុន៣ដងសម្រាប់ប៉ាស៊ីហ្វិក

អា​មេ​រិ​ក​ការ​បង្កើន​ជំនួយ​៣​ដង​ដល់​តំបន់​នេះ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ ពង្រឹង​សន្តិសុខ​ដែនសមុទ្រ និង​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​បន្ទាប់​ពី​ការ​ផ្តល់​មូលនិធិ​ពី​សហរដ្ឋអាមេរិក​បាន​ជាប់​គាំង​អស់​ជា​ច្រើន​ទសវត្សរ៍​មកនេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោកស្រី Kamala Harris បាន​និយាយ​ក្នុង​វី​ដេ​អូ​ទៅ​កាន់​វេទិកា​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ក្នុង​ទីក្រុង​ស៊ូ​វ៉ា (Suva) នៅ​ប្រទេស​កោះ​ហ្វី​ជី​នៅ​ថ្ងៃ​ទី​១៣ កក្កដា​នេះ​ថា ការ​ផ្តល់​មូលនិធិ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​នឹង​កើនឡើង​៣​ដង​រហូត​ដល់ ៦០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​រយៈពេល​១​ទសវត្សរ៍ ដែល​អាស្រ័យ​លើ​ការ​យល់ព្រម​ពី​សភា​។

មេដឹកនាំ​ប៉ា​ស៊ី​ហ្វិ​កមួយ​ចំនួន​កំពុង​ស្វែងរក​តុល្យភាព​នៃ​មហិច្ឆតា​របស់​ចិន​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សន្តិសុខ​នៅ​ក្នុង​តំបន់ ហើយ​លោកស្រី Harris បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា «​រួបរួម​គ្នា​» ដោយ​លោកស្រី​គូសបញ្ជាក់​ថា មាន​តួអង្គ​អាក្រក់​មួយ​ចំនួន​បាន​ព្យាយាម​ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ប៉ុន្តែ​លោកស្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​ថា​ជា​ប្រទេស​ណាមួយ​នោះ​ទេ​។

លោកស្រី​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ប្រហែលជា​មិន​បាន​ទទួល​ការ​យកចិត្តទុកដាក់ និង​ការ​គាំទ្រ​ផ្នែក​ការទូត​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន​នោះ​ទេ​។

ក្រុម​មេដឹកនាំ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​ជួបជុំ​គ្នា​សម្រាប់​វេទិកា​រយៈពេល ៤ ថ្ងៃ​នោះ បាន​មើលឃើញ​ការ​ប្រែប្រួល​អាកាសធាតុ​ថា ជា​បញ្ហា​សន្តិសុខ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​នេះ ប៉ុន្តែ​ភាព​តានតឹង​រវាង​ចិន និង​សហរដ្ឋអាមេរិក​ព្រមទាំង​ការ​ដកខ្លួន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ប្រទេស​គី​រី​បាទី​ចេញពី​វេទិកា​នេះ​ក៏​កំពុង​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ​។

ប្រធានាធិបតី​ប្រទេស​ប៉ា​ឡាវ (Palau) លោក ស៊ូ​រ៉ា​ន​ជែ​ល វី​ប ជូ​នៀ (Surangel Whipps Jr) បាន​និយាយ​បន្ទាប់​ពី​សុន្ទរកថា​របស់​លោកស្រី Harris ថា វា​ពិតជា​បង្ហាញ​ថា សហរដ្ឋអាមេរិក​បាន​ត្រលប់​មក​វិញ​ហើយ និង​ចង់​ដើរតួ​យ៉ាង​សកម្ម​ផង​ដែរ​។ លោក ស៊ូ​រ៉ា​ន​ជែ​ល បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពេល​ខ្លះ​ដោយសារ​តែ​ភាព​ដាច់​ស្រយាល​របស់​ពួក​គេ ដូច្នេះ​ហើយ​ប្រទេស​ធំ​ៗ​ជា​ច្រើន ក៏​បាន​បំភ្លេច​ប្រទេស​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ចោល​តែ​ម្ដង​ទៅ​។

វេទិកា​នេះ​នឹង​ពិភាក្សា​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​សន្តិសុខ​ជាមួយ​ប្រទេស​ចំនួន ១០ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​សមាជិក​មួយ​ចំនួន​ជំទាស់​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាមេរិកថា «សភាអាមេរិកកំពុងពិនិត្យ» លើសំណើសុំបន្ដ GSP សម្រាប់កម្ពុជា

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញទៅកាន់សហរដ្ឋអាមេរិក ឲ្យបន្តផ្តល់ឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជាដើម្បីជា…

រុស្ស៊ីប្រកាសថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយមីយ៉ាន់ម៉ា ក្រោយដំណើរទស្សនកិច្ចរបស់លោក មីន អោងឡាំងនៅទីក្រុងមូស្គូ

ព័ត៌មាន
មន្ត្រីការពារជាតិកំពូលរបស់រុស្ស៊ី បានប្រកាសអះអាងថា រុស្ស៊ី និងមីយ៉ាន់ម៉ា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរបស់ខ្លួនឲ្យកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ