អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី ណែនាំអត្ថប្រយោជន៍ថ្មីសម្រាប់មុខងារទទួលការទូទាត់ប្រាក់តាមរយៈ LOLC KHQR ជាមួយ Alipay+ សម្រាប់អាជីវករគ្រប់រូប


រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានអភិវឌ្ឍនូវមុខងារ QR ស្គែន LOLC KHQR របស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន ដែលអាចឱ្យអាជីវករទទួលកាទូទាត់ស្គែនចូលពីគ្រប់ធនាគារក្រៅប្រទេសដែលជាសមាជិករបស់ Alipay+ ដែលមានដៃគូសហការជាច្រើនទូទាំងពិភពលោក។
អិលអូអិលស៊ី ណែនាំអត្ថប្រយោជន៍ថ្មីសម្រាប់មុខងារទទួលការទូទាត់ប្រាក់តាមរយៈ LOLC KHQR ជាមួយ Alipay+ សម្រាប់អាជីវករគ្រប់រូប
ដោយ
អំពី LOLC

អត្ថប្រយោជន៍ថ្មីនេះ ផ្ដល់ភាពងាយស្រួលដល់អតិថិជនអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនអាចធ្វើការទូទាត់ប្រាក់មកកាន់អាជីវករកម្ពុជានៅទូទាំងប្រទេសបានយ៉ាងរលូន ដោយធ្វើការទូទាត់តាមរយៈកម្មវិធីសេវាធនាគារចល័តដែលជាសមាជិករបស់ Alipay+ នៅលើទូរស័ព្ទដៃរបស់ពួកគេផ្ទាល់តែម្ដង។

ជាមួយនឹងការអភិវឌ្ឍមុខងារថ្មីនេះ អាជីវករគ្រប់រូបអាចទទួលបានការទូទាត់ប្រាក់ពីគ្រប់កម្មវិធីធនាគារ នៅក្រៅប្រទេសជាច្រើន រួមមាន Alipay (របស់ប្រទេសចិន), AlipayHK (របស់ទីក្រុងហុងកុង), GCash (របស់ប្រទេសហ្វីលីពីន) និង Touch 'n Go eWallet (របស់ប្រទេសម៉ាឡេស៊ី) ជាដើម។ ភាពជឿនលឿននេះនឹងជួយកាត់បន្ថយតម្រូវការនៃការប្តូររូបិយប័ណ្ណ (អត្រាប្ដូរប្រាក់) ពង្រឹងសុវត្ថិភាពប្រតិបត្តិការ និងសម្រួលការទូទាត់ឆ្លងប្រទេស ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅទូទាំងពិភពលោក។

នៅពេលប្រើប្រាស់ LOLC KHQR អាជីវករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖

- ទទួលបានការប្រាក់ ៣% ក្នុងមួយឆ្នាំ៖ អាជីវករអាចរក្សាទុកប្រាក់ចំណូលពីការលក់ដូរក្នុងគណនីសន្សំ ដោយសុវត្ថិភាព និងទទួលបានការប្រាក់ ៣% ក្នុងមួយឆ្នាំ។

- ទទួលបានការជូនដំណឹងពីការទូទាត់ប្រាក់ភ្លាមៗ៖ អាជីវករនឹងទទួលបានការជូនដំណឹងភ្លាមៗតាម Telegram និងអាចមើលប្រវត្តិនៃការទូទាត់ទាំងអស់នៅក្នុងកម្មវិធី LOLC Merchant App បានគ្រប់ពេល។

- ងាយស្រួលប្រើប្រាស់៖ អាជីវករអាចស្នើ អិលអូអិលស៊ី KHQR ដោយឥតគិតថ្លៃក្នុងទម្រង់ណាមួយដែលលោកអ្នកត្រូវការដូចជា ស្ទីកគ័រ កាត ឬជើងបញ្ឍរ ដែលស័ក្តិសមសម្រាប់ទីតាំងអាជីកម្មរបស់លោកអ្នក។

លោក សុខ វឿន ប្រធាននាយកប្រតិបត្ដិ អិលអូអិលស៊ី បានមានប្រសាសន៍ថា៖ "តាមរយៈការបន្ថែមអត្ថប្រយោជន៍ថ្មីជាមួយ Alipay+ យើងកំពុងពង្រឹងសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា និងផ្តល់នូវមធ្យោបាយដ៏រលូនមួយដល់អាជីករ ក្នុងការបង្កើនការលក់ជាមួយអតិថិជនអន្តរជាតិ។ កិច្ចសហការនេះជួយសម្រួលដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេស ព្រមទាំងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជា ទៅកាន់បរិបទសង្គមដែលមានការទូទាត់ជាសាច់ប្រាក់សុទ្ធតិចជាងមុន និងផ្តល់អត្ថប្រយោជន៍ទាំងអាជីវករ និងភ្ញៀវទេសចរកាន់តែល្អប្រសើរឡើង"។

ដោយកម្ពុជារំពឹងថានឹងមានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៧លាននាក់ ក្នុងឆ្នាំ២០២៥ ការធ្វើឱ្យប្រសើរឡើងទៅលើ LOLC KHQR របស់យើង នឹងធានាបានថាអាជីវករអាចបំពេញតម្រូវការដល់ចំនួនភ្ញៀវបរទេសដែលកំពុងកើនឡើងនេះ។ ឥឡូវនេះ អ្នកទេសចរអាចទូទាត់ប្រាក់ជារូបិយប័ណ្ណប្រទេសរបស់ពួកគេ ដោយប្រើសេវាធនាគារចល័តរបស់ពួកគេ។ បទពិសោធន៍ដ៏អស្ចារ្យនេះ ជួយបង្កើនការពេញចិត្តរបស់អតិថិជន និងជួយជំរុញការលក់ឱ្យកាន់តែប្រសើរសម្រាប់អាជីវករគ្រប់រូប។

អាជីវករអាចស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃឥឡូវនេះតាមរយៈ៖

● ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០២៣ ៩៩១ ៩៩១

● អញ្ជើញទៅកាន់សាខា អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដាន អិលអូអិលស៊ី តាមរយៈ៖

https://linktr.ee/LOLCCambodia




អត្ថបទបន្ទាប់


អាផាតម៉ិនថ្មីនៅទីក្រុងហូជីមិញ នឹងមានតម្លៃលើស២,៥០០ដុល្លារក្នុង១ម៉ែត្រការ៉េនៅឆ្នាំនេះ

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយបានព្យាករថា អាផាតម៉ិនថ្មី៨០% នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងមានតម្លៃលើស២,៥០០ដុល្លារអាម៉េរិក ក្នុងមួយ…

រថយន្ត BYD ពីរម៉ូឌែលថ្មីដ៏ពេញនិយមចាប់ផ្តើម Pre-order ជាមួយតម្លៃប្រកួត ប្រជែងល្អជាងមុន!

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលំដាប់ពិភពលោក BYD កាលពីថ្ងៃទី ១៤ ខែកុម្ភៈ បានសហការជាមួយ Harmony Auto ដែលជាអ្នកចែកចាយផ្តាច់មុខនៅក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ