តើកត្តាអ្វីជំរុញឱ្យក្រុងឡុងដ៍ វ៉ាឈ្នះក្រុងប៉ារីស ក្លាយជាផ្សារហ៊ុនធំបំផុតប្រចាំតំបន់អឺរ៉ុប ជាថ្មីឡើងវ

តើកត្តាអ្វីជំរុញឱ្យក្រុងឡុងដ៍ វ៉ាឈ្នះក្រុងប៉ារីស ក្លាយជាផ្សារហ៊ុនធំបំផុតប្រចាំតំបន់អឺរ៉ុប ជាថ្មីឡើងវិញ?


សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ថា ទីក្រុងឡុងដ៍ ដែលជាផ្សារហ៊ុនដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស បានវ៉ាឈ្នះទីក្រុងប៉ារីសនៃប្រទេសបារាំង ក្លាយជាផ្សារហ៊ុនធំបំផុតប្រចាំតំបន់អឺរ៉ុប ជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំមកនេះ។ តើកត្តាអ្វីជំរុញឱ្យក្រុងឡុងដ៍ វ៉ាឈ្នះក្រុងប៉ារីសបែបនេះ?
តើកត្តាអ្វីជំរុញឱ្យក្រុងឡុងដ៍ វ៉ាឈ្នះក្រុងប៉ារីស ក្លាយជាផ្សារហ៊ុនធំបំផុតប្រចាំតំបន់អឺរ៉ុប ជាថ្មីឡើងវិញ?
ដោយ

យោងតាមទិន្នន័យរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បង្ហាញថា តម្លៃសរុបនៃបណ្ដាក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារហ៊ុនក្រុងឡុងដ៍(LSE)បានកើនឡើងដល់ជិត៣,២ទ្រីលានដុល្លារអាម៉េរិក កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ដោយវ៉ាឈ្នះផ្សារហ៊ុនក្រុងប៉ារីសរបស់បារាំង ដែលតម្លៃរបស់បណ្តាក្រុមហ៊ុននៅផ្សារហ៊ុននេះមានត្រឹមតែ៣,១ទ្រីលានដុល្លារអាម៉េរិក។

ក្រុមអ្នកវិភាគបានលើកឡើងថា តម្លៃ ឬទំហំផ្សារហ៊ុនក្រុងប៉ារីស បានធ្លាក់ចុះដោយសារតែស្ថានភាពមិនប្រាកដប្រជាជុំវិញការបោះឆ្នោតនៅក្នុងប្រទេសបារាំង ខណៈដែលផ្សារហ៊ុនក្រុងឡុងដ៍ កំពុងងើបឡើងវិញបន្ទាប់ពីធ្លាក់ចុះនៅប៉ុន្មានឆ្នាំមកនេះ។

សូមបញ្ជាក់ថា ផ្សារហ៊ុនក្រុងឡុងដ៍ (LSE) បានក្លាយជាផ្សារហ៊ុនធំបំផុតប្រចាំតំបន់អឺរ៉ុប អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបានជ្រុះបាត់តំណែងនេះនៅខែវិច្ឆិកា ឆ្នាំ២០២២។ ក្រុមអ្នកវិភាគនៅពេលនោះបានបន្ទោសថា ការជ្រុះបាត់តំណែងរបស់ផ្សារហ៊ុនក្រុងឡុងដ៍ (LSE) គឺបណ្ដាលមកពីគោលនយោបាយថវិការបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ទ្រូស (Liz Truss) និងការធ្លាក់ថ្លៃនៃរូបិយប័ណ្ណផោន ព្រមទាំងការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ច ក្រោយប្រទេសអង់គ្លេសដកខ្លួនចេញពីសមាជិកនៃសហភាពអឺរ៉ុប។

សូមបញ្ជាក់ថា តម្លៃផ្សារហ៊ុនក្រុងឡុងដ៍ (LSE) មានទំហំធំជាងតម្លៃផ្សារហ៊ុនក្រុងប៉ារីស រហូតដល់ទៅប្រមាណ១,៤ទ្រីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០១៦៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អាម៉េរិក វ៉ាដាច់ចិន ជាលើកដំបូង ក្លាយជាទីផ្សារនាំចេញធំបំផុតរបស់អាស៊ាន

សហរដ្ឋអាម៉េរិក បានវ៉ាដាច់ចិន ក្លាយជាទីផ្សារនាំចេញទំនិញធំជាងគេរបស់តំបន់អាស៊ានជាលើកដំបូង ក្នុងនោះអាស៊ានបាននាំចេញទៅអាម៉េរិកមានតម្លៃជ…

ថៃ ដាក់គោលដៅបង្កើតធនធានមនុស្សលើបច្ចេកវិទ្យាឱ្យបាន២៨ម៉ឺននាក់ នៅ៥ឆ្នាំខាងមុខ

រដ្ឋាភិបាលថៃ បានដាក់គោលអភិវឌ្ឍន៍កម្លាំងពលកម្មសម្រាប់បម្រើឱ្យវិស័យបច្ចេកវិទ្យាទំនើបឱ្យបាន២៨ម៉ឺននាក់ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីឈានទៅស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ