
រចនាបថហាងទាំងមូលត្រូវបានលម្អ ដោយពណ៌ធម្មជាតិនិងស្រះផ្កាឈូកដ៏ស្រស់ត្រកាល ធ្វើឱ្យមានភាពទាក់ទាញប្លែកភ្នែក អមដោយបរិយាកាសថ្មីដំបូងគេក្នុងរាជធានីភ្នំពេញ។

ដោយបានមើលឃើញអំពីសក្ដានុពលនៃវិស័យម្ហូបអាហារនិងភេសជ្ជៈក្នុងប្រទេសកម្ពុជា លោកជំទាវ ឈុន សុភារ័ត្ន ស្ថាបនិកប៊្រេន Luna Coffee & Bakery បានសម្រេចបោះជំហានថ្មីមួយទៀតគឺ LUNA PRIME ដែលជាមុខមាត់ថ្មីមានសេវាកម្មម្ហូបអាហារផ្សេងៗ ជាមួយរសជាតិកម្រិតស្តង់ដារប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្នុងហាងនេះ ។

លើសពីនេះ លោកអ្នកអាចអញ្ជើញមកទទួលទានអាហារពេលព្រឹក ជាមួយនឹងរសជាតិកាហ្វេដែលលីងភ្លាមៗយកមកឆុងភ្លាម និងបានភ្លក្សរសជាតិកាហ្វេថ្មីៗប្រចាំហាងនោះ គឺ Nitro Cold Brew, Cold Drip Coffee និង Syphon Coffee Brewing ដែលជាប្រភេទកាហ្វេថ្មីសន្លាងមិនធ្លាប់មានពីមុនមក ។ សម្រាប់អាហារពេលថ្ងៃ និងពេលល្ងាច គឺមានម្ហូបអាស៊ី ម្ហូបអឺរ៉ុបពិសេសៗ ប្រចាំហាងច្រើនមុខជាមួយស្រាក្រហមល្បីៗ និង Cocktail ពិសេសៗបម្រើជូនអតិថិជន ៕

លោកអ្នកអាចកក់ទុកមុនតាមរយៈទូរស័ព្ទ ៖ 081 8888 68
- ម៉ោងដំណើរការ : 6:30 ព្រឹក - 12 រំលងអធ្រាត្រ
- អាសយដ្ឋានផ្ទះលេខ ១៩៧ មហាវិថីព្រះនរោត្តម កែងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ ។
- ទីតាំង ៖ Google Map : https://bit.ly/LunaPrime ។