ក្រុមហ៊ុន លី ហួរ លីស៊ីង ក៏បានចូលរួមតាំងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ផងដែរ ដោយក្នុងនោះមានការតាំងបង្ហាញផលិតផលសេវាកម្មបង់រំលស់រថយន្ត ម៉ូតូ និង ម៉ូតូកង់បី ជាមួយនឹងការផ្តល់ជូនពិសេសដូចជា៖ ទំហំឥណទាន ៩០% នៃតម្លៃយានយន្ត អត្រាការប្រាក់ពិសេស ចាប់ពី ០.៨៩% ក្នុងមួយខែឡើងទៅ ថែមជូនផ្លាកលេខ មិនយកថ្លៃសេវារដ្ឋបាល និង មានការបញ្ចុះអត្រាការប្រាក់បន្ថែមទៀត សម្រាប់តែរយៈពេល ៥ថ្ងៃនេះតែប៉ុណ្ណោះ។ អតិថិជនទាំងអស់ អាចស្នើបង់រំលស់ ជាមួយក្រុមហ៊ុន លី ហួរ លីស៊ីង ទូទាំង ២៥ រាជធានី-ខេត្ត ដោយមិនតម្រូវមានទ្រព្យបញ្ចាំ ឯកសារងាយស្រួល មានទំនុកចិត្ត និងគ្រប់ទីកន្លែង។ ជាពិសេសអតិថិជនទាំងអស់ក៏អាចចូលរួមទស្សនាការតាំងពិព័រណ៍របស់ ក្រុមហ៊ុន លី ហួរ លីស៊ីងផងដែរ ហើយក៏អាចចូលរួមលេងហ្គេមកម្សាន្ត នឹងទទួលបានរង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើនភ្លាមៗ។
ក្រុមហ៊ុន លី ហួរ លីស៊ីង នឹងរង់ចាំផ្តល់ព័ត៌មានជូនអតិថិជនទាំងអស់ដែលមកទស្សនាការតាំងបង្ហាញសេវាបង់រំលស់រថយន្ត ម៉ូតូ និង ម៉ូតូកង់បី ជាមួយនឹងការផ្តល់ជូនពិសេសសម្រាប់រថយន្តថ្មី រថយន្តក្រដាសពន្ធ ឬ រថយន្តមួយទឹក សេវា Lease-back រថយន្ត និងម៉ូតូ ផងដែរ។ ជាចុងក្រោយ អតិថិជនទាំងអស់ដែលមកទស្សនាការតាំងពិព័រណ៍ ត្រូវអនុវត្តន៍តាម ៣កុំ ៣ការពារ ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ទាំងអស់គ្នា។ សូមអរគុណ!