ផ្សារទំនើប​អង់គ្លេស

ក្រុមហ៊ុនផ្សារទំនើបដ៏ធំបំផុតរបស់អង់គ្លេស អាចនឹងចាកចេញពីប្រទេសថៃ និងម៉ាឡេស៊ី


ក្រុមហ៊ុន Tesco របស់ចក្រភពអង់គ្លេស ដែលក្តោបក្តាប់ខ្សែសង្វាក់ផ្សារទំនើបដ៏ធំបំផុត នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី អាចនឹងធ្វើការចាកចេញពីប្រទេសទាំងពីរនេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានធ្វើការសិក្សាវាយតម្លៃពី អាជីវកម្មរបស់ខ្លួន និងចេញនូវយុទ្ធសាស្រ្តថ្មី ដែលអាចមានទាំង ការសិក្សាពីលទ្ធភាពលក់អាជីវកម្ម ថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post។
ក្រុមហ៊ុនផ្សារទំនើបដ៏ធំបំផុតរបស់ អង់គ្លេស អាចនឹងចាកចេញពីប្រទេសថៃ និងម៉ាឡេស៊ី (រូបភាព៖ thansettakij.com)
ដោយ

ក្រុមហ៊ុន Tesco បាន​គូសបញ្ជាក់ថា ការសិក្សា​វាយតម្លៃពី យុទ្ធសាស្រ្ត គឺទើបតែ​ចាប់ផ្តើមនោះទេ មិនទាន់ឈានដល់​ការសម្រេចពី អនាគតនៃ​អាជីវកម្ម​របស់ខ្លួន​ នៅក្នុងប្រទេសថៃ​ និងម៉ាឡេស៊ី​នៅឡើយទេ។ ទោះយ៉ាងណា នឹងមាន​ការប្រកាស​ជាថ្មីម្តងទៀត នៅពេល​មានការប្រែប្រួល។

តាមការប៉ាន់ប្រមាណពី​អ្នកពាក់ព័ន្ធ​នឹងគម្រោងនេះ ដែលសុំ​មិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា តម្លៃនៃ​ប្រតិបត្តិការ​របស់ក្រុមហ៊ុន​គឺប្រមាណ ៩ពាន់លាន​ដុល្លារអាមេរិក ដោយក្នុងនោះ អាជីវកម្ម​របស់​ក្រុមហ៊ុន​ Tesco នៅក្នុង​ប្រទេសថៃ អាចមានតម្លៃ​រហូតដល់​ជាង ៧ពាន់លាន​ដុល្លារអាមេរិក ព្រោះក្រុមហ៊ុន​មានជាង ១.៩០០ សាខាទូទាំង​ប្រទេសថៃ ខណៈនៅម៉ាឡេស៊ី​មានតែ ៧៤សាខា។

លោក ឌេវ ឡឺ វីស នាយកប្រតិបត្តិ​ក្រុមហ៊ុន Tesco បានបញ្ជាក់ថា ក្រុមហ៊ុន បាន​សម្របសម្រួល​អាជីវកម្ម​នៅក្នុង​ស្រុក​របស់ខ្លួន​ ដោយបានលុប​ចោល​ការងារ និងដកខ្លួន​ចេញពី ទីផ្សារអន្តរជាតិ ដូចជា​នៅប្រទេស​ជប៉ុន អាមេរិក និងចិន។

យ៉ាងណាមិញ អ្នកវិភាគ​សេដ្ឋកិច្ច បានលើក​ឡើងថា ប្រតិបត្តិការរបស់ ក្រុមហ៊ុន ​Tesco ​នៅក្នុងប្រទេស​ថៃ គឺជា អាជីវកម្ម​ដែលមាន​គុណភាពខ្ពស់ ដោយប្រាក់​ចំណូល ៥០% បានមកពី ការជួល​ទីតាំងផ្សារ​ទំនើប ហើយ ៥០%ទៀត បានមកពី​ទីផ្សារលក់រាយ​នូវ​ម្ហូបអាហារ ដែលមាន​ការប្រកួតប្រជែង​តិចជាង​នៅចក្រភពអង់គ្លេស​ទៅទៀត។

គួរជម្រាបដែរថា បើសិនជា​ក្រុមហ៊ុន​ចាកចេញពី​ប្រទេសថៃ និងម៉ាឡេស៊ី វានឹងបាត់បង់​ចំណែកទីផ្សារ​នៅអាស៊ី ហើយសល់តែ​ចំណែក​ទីផ្សារដែល​កំពុង​តែខាតបង់ នៅប៉ែក​អឺរ៉ុបកណ្តាល​តែប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនកម្ពុជា រំពឹងថា នឹងរក្សាសញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០

ព័ត៌មាន
ទីផ្សារភាគហ៊ុនកម្ពុជា នឹងនៅតែរក្សាបាននូវ សញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០ខាងមុខទៀត ក្រោយពីបានសម្រេចលទ្ធផលដ៏គាប់ប្រសើរ ក្នុងឆ្នាំ ២០១៩នេះ ជាពិ…

រោងចក្រផលិតស្ករសរបស់ អ្នកឧកញ៉ា លី យ៉ុង ផាត់ មានសក្ដានុពលផលិតបានស្ករស និងស្ករឆៅ ២ ពាន់តោនក្នុងមួយថ្ងៃ

ព័ត៌មាន
រោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គឺ ដែលជារបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បច្ចុប្បន្ននេះ មានសក្ដានុពលអាចផលិតស្ករស និងស្ករឆៅ សរុបច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ