កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី-កម្ពុជាចិន

ក្រុមអ្នកជំនួញធំៗ ប្តេជ្ញានឹងបង្កើនការផលិត និងនាំចេញទំនិញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី-កម្ពុជាចិន


ក្រុមអ្នកជំនួញធំៗនៅកម្ពុជាអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការពង្រីកការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្ដែក្រុមអ្នកជំនួញក៏ស្នើឲ្យភាគីចិនបន្ធូរបន្ថយបែបបទនាំចេញមួយចំនួនផងដែរ ដើម្បីអនុញ្ញាតឲ្យផលិតផលកម្ពុជាអាចចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន។
រូបតំណាង៖ ទង់ជាតិកម្ពុជា និងចិន

លោកជំទាវ កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលីបានអះអាងថា ក្រុមហ៊ុនរបស់លោកជំទាវបានត្រៀមខ្លួនរួចហើយក្នុងការបង្កើនការផលិត និងពង្រឹងគុណភាពផលិតផល ដើម្បីចាប់យកឱកាសទីផ្សារចិន ខណៈកន្លងមកផលិតផលរបស់ក្រុមហ៊ុននេះ ក៏បានឈានជើងចូលទីផ្សារនេះរួចទៅហើយដែរ។ លោកជំទាវរំពឹងថា ផលិតផលរបស់ក្រុមហ៊ុនលីលីនឹងមានវត្តមាននៅលើទីផ្សារចិនកាន់តែច្រើនក្រោយការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅដើមឆ្នាំ២០២២ ខាងមុខនេះ។

ទន្ទឹមនឹងនេះ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជារូបនេះ ស្នើឲ្យភាគីចិនជួយសម្រួលក្នុងការធ្វើបែបបទឯកសារ និងលើកលែងលក្ខខណ្ឌមួយចំនួន ដើម្បីផ្តល់ឱកាសឲ្យក្រុមហ៊ុនអាចនាំចេញផលិតពីកម្ពុជាទៅទីផ្សារចិនកាន់តែមានភាពស្រួល និងច្រើនជាងមុន។ ការស្នើបែបនេះ គឺបន្ទាប់ពីលោកជំទាវសង្កេតឃើញថា ចិនជាទីផ្សារនាំចេញដ៏ធំសម្រាប់កម្ពុជា តែមានផលិតកម្ពុជាតិចតួចប៉ុណ្ណោះ ដែលអាចនាំចេញទៅទីផ្សារដ៏ធំប្រចាំតំបន់អាស៊ីមួយនេះ។

ជាមួយគ្នានេះ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប មានសុទិដ្ឋិនិយមខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការធ្វើឲ្យប្រសើរឡើងនៃវិស័យសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ មហាសេដ្ឋីកសិកម្មរូបនេះ ជឿជាក់ថា តាមរយៈភាពជាដៃគូពាណិជ្ជកម្មនេះ វានឹងជួយជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារចិនឲ្យកាន់តែប្រសើរ។ ប៉ុន្តែសម្រាប់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដើម្បីអាចចាប់យកទីផ្សារ និងសម្រេចបាននូវកំណើននៃការនាំចេញខ្ពស់ គឺទាមទារអ្នកផលិតនៅក្នុងស្រុកបង្កើនការផលិត និងពង្រឹងគុណភាពផលិតផលរបស់ខ្លួនឲ្យស្របតាមស្ដង់ដារកំណត់ជាមុនសិន។  

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកអាចផ្គត់ផ្គង់តម្រូវការទីផ្សាររបស់ប្រទេសចិនក្នុងចំណែកតិចតួចប៉ុណ្ណោះ។ តួយ៉ាង នាពេលកន្លងមកនេះ ក្រុមហ៊ុន ម៉ុង ឫទ្ធី បាននាំចេញផ្លែស្វាយទៅកាន់ទីផ្សារក្រៅប្រទេស និងចិនបានប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ និងកៅស៊ូក្នុងរង្វង់៣ម៉ឺនតោនក្នុង១ឆ្នាំតែប៉ុណ្ណោះ។ ទោះយ៉ាងណា ឧកញ៉ា ម៉ុង ឫទ្ធីអះអាងថា នឹងបង្កើនការដាំដុះនិងផលិតបន្ថែមទៀត ដើម្បីចាប់យកឱកាសនាំចេញទៅកាន់ទីផ្សារចិន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ធ្លាប់បង្ហាញក្តីរំពឹងថា ក្រោយកិច្ចព្រមព្រៀងទាំងនេះចូលជាធរមានវានឹងជួយជំរុញឲ្យការនាំចេញផលិតផល ជាពិសេសផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសមានកំណើនកាន់តែខ្ពស់ ហើយជាពិសេស វានឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរ៕

None



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុចក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១ ដើម្បីស្ដារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់នៅក្នុងវេទិកា«សេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប» លើកទី១ ថា ទំហំពាណិជ្ជកម្មអា…

១០ថ្ងៃក្រោយបើកប្រទេសទទួលអ្នកដំណើរពីបរទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក តើចរន្ដទេសចរណ៍មានការប្រែប្រួលយ៉ាងណាខ្លះ?

គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណ១០ថ្ងៃហើយ ដែលកម្ពុជាបានសម្រេចបើកប្រទេសទទួលអ្នកដំណើរពីក្រៅប្រទេស អាចចូលមកកម្ពុជា ដោយមិនចាំចាច់ត្រូវធ្វើច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ