ហេតុអ្វីក្រុមហ៊ុនផលិតធំៗលើពិភពលោកជ្រើសរើសវៀតណាម ជាជាងឥណ្ឌូនេស៊ី ដែលជាបងធំ​នៅអាស៊ាន?


ឥណ្ឌូនេស៊ី ជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន ប៉ុន្តែវិស័យផលិតកម្មរបស់ប្រទេសនេះកំពុងជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយវៀតណាម ដែលកំពុងរីកចម្រើនយ៉ាងលឿន។ សេដ្ឋកិច្ចឥណ្ឌូនេស៊ី សម្រេចបាន​កំណើនត្រឹមជាង៥% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ខណៈដែលវៀតណាម សម្រេចបានកំណើនខ្ពស់ដល់ទៅជាង៩%។ ការចំណាយទាប ការនាំចេញកាន់តែខ្លាំង និងគោលនយោបាយវិនិយោគដែលមានភាពច្បាស់លាស់កំពុងធ្វើឱ្យវៀតណាម ក្លាយជាគោលដៅទាក់ទាញសម្រាប់ក្រុមហ៊ុនផលិតធំៗនៅលើពិភពលោក។ ​នេះបើ​យោង​តាមការចុះផ្សាយរបស់​កាសែត Jakarta Globe នៅថ្ងៃទី៦ ខែ​វិច្ឆិកា។
វិស័យ​ពាណិជ្ជកម្ម
ដោយ

វិស័យផលិតកម្មរបស់វៀតណាម បានកើនឡើង១១% ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ខណៈប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗ ឬ GDP Per Capita ត្រូវបានព្យាករថា នឹងកើនដល់៥,២៥៩ដុល្លារអាម៉េរិកនៅឆ្នាំនេះ ដោយខ្ពស់ជាងឥណ្ឌូនេស៊ី ដែលមានប្រមាណ៥,១៥៣ដុល្លារ។ អ្នកជំនាញយល់ថា ភាពជោគជ័យរបស់វៀតណាម កើតចេញពីកំណែទម្រង់សេដ្ឋកិច្ចជាច្រើនទសវត្សរ៍ គោលនយោបាយមានស្ថិរភាព និងបទប្បញ្ញត្តិដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។

នៅឆ្នាំ២០២៥ ការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាម បានឈានដល់ជាង២៧ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយទាក់ទាញក្រុមហ៊ុនធំៗ ដូចជា Samsung និងក្រុមហ៊ុន Foxconn ជាដើម។ កម្លាំងផលិតកម្មនេះ ក៏ឆ្លុះបញ្ចាំងតាមរយៈការនាំចេញផងដែរ ដោយកាលពីឆ្នាំមុនវៀតណាមនាំចេញទំនិញបានក្នុងទំហំរហូតដល់ប្រមាណ៤៧៥ពាន់លានដុល្លារ ខណៈឥណ្ឌូនេស៊ីនាំចេញបានត្រឹម ២៨៣ពាន់លានដុល្លារប៉ុណ្ណោះ។

ផ្ទុយទៅវិញ ឥណ្ឌូនេស៊ី កំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា ការចំណាយអាជីវកម្មខ្ពស់ ថ្លៃដឹកជញ្ជូនខ្ពស់ របាំងពាណិជ្ជកម្មនាំចូល និងនីតិវិធីរដ្ឋបាលស្មុគស្មាញ ហើយប្រសិទ្ធភាព នៃការប្រើប្រាស់ទុនវិនិយោគរបស់ខ្លួនក៏ទាបជាងវៀតណាម ផងដែរ។ ក្រុមអ្នកវិភាគជំរុញឱ្យឥណ្ឌូនេស៊ី កាត់បន្ថយថ្លៃដើមអាជីវកម្ម កែលម្អប្រព័ន្ធដឹកជញ្ជូន និងបង្កើតគោលនយោបាយវិនិយោគឱ្យកាន់តែច្បាស់លាស់ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតធំៗ៕




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងថាមពល និងរ៉ែរបស់លោក ត្រាំ ត្រូវបានគេរំពឹងថា​នឹងរងការស៊ើបអង្កេតពីបក្សប្រជាធិបតេយ្យ

ក្រោយចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរ និងរលកនៃការស៊ើបអង្កេតជាច្រើនករណី នៅព…

ធនាគារពិភពលោកព្រមានថា បណ្ដាប្រទេសក្រីក្រកំពុងប្រឈមការចំណាយលើបំណុលខ្ពស់បំផុតមិនធ្លាប់មាននៅជិត៤ទសវត្សរ៍មកនេះ​

បណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោកកំពុងខ្ចីប្រាក់កាន់តែច្រើន ប៉ុន្តែត្រូវបង់ការប្រាក់កាន់តែខ្ពស់។ ទិន្នន័យថ្មីរបស់ធនាគារពិភពលោក បានបង្ហាញថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ