ផ្សារ​បោះ​ដុំ​ទំនិញ

មហា​សេដ្ឋី​ខ្មែរ​ចាប់​ដៃគូ​ជាមួយ​មហា​សេដ្ឋី​លេខ​១​ថៃ សាង​សង់​ផ្សារ​ទំនើប​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា


ពិត​ជា​អស់​មន្ទិល​សង្ស័យ​ហើយ នៅ​ទីផុត ផ្សារ​ទំនើប Makro ដែល​ជា​ផ្សារ​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​របស់​ថៃ បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ ជាមួយ​នឹង​ការ​លក់​ទំនិញ​រហូត​ដល់ ១​ម៉ឺន​៥​ពាន់​មុខ។
មហាសេដ្ឋី​ខ្មែរ អ្នក​ឧកញ៉ា លី យ៉ុងផាត់ (រូប​ឆ្វេង) ចាប់​ដៃគូ​វិនិយោគ​ជាមួយ​មហាសេដ្ឋី​លេខ​១​ថៃ លោក Dhanin Chearavanont​ ម្ចាស់​ក្រុមហ៊ុន CP GROUP។
ដោយ

ផ្សារ​ទំនើប​លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​មួយ​នេះ ជា​ការ​បោះ​ទុន​វិនិយោគ​​រួមគ្នា​រវាង​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) ដែល​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​ស្រុក​ខ្មែរ គឺ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​កាន់កាប់​ភាគ​ហ៊ុន​ចំនួន ៣០​ភាគរយ និង​ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែល​គ្រប់គ្រង​កាន់​កាប់​ដោយ​មហាសេដ្ឋី​លេខ​១ របស់​ប្រទេស​ថៃ គឺ​លោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) ដែល​កាន់កាប់​ភាគ​ហ៊ុន​ចំនួន ៧០​ភាគ​រយ។

ផ្សារ​ទំនើប Makro នេះ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៥​ហិកតា ដែល​មាន​កម្ពស់​២​ជាន់ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​ពោងពាយ​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ នៅ​ក្បែរ​គ្នា​នឹង ផ្សារ​ទំនើប AEON ទី២ របស់​ជប៉ុន​ដែល​កំពុង​សាងសង់​ផង​ដែរ។

👉 គួរអាន ! តើ​ការចូលមក​នៃ​ផ្សារ​ទំនិញ​ខ្នាត​យក្ស​របស់​​ថៃ នឹង​ចំណេញ​អ្វី​ខ្លះ​ដល់​កម្ពុជា?

លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល អគ្គនាយក​ក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់ មហាជន បាន​ឲ្យ​ដឹង​ក្នុង​ពិធី​សែន​ក្រុង​ពាលី បញ្ចុះ​បឋម​សិលា​សាងសង់​ផ្សារ​ម៉ាក្រូ​នៅ​កម្ពុជា ថា Makro គឺ​ជា​ផ្សារ​ទំនើប​ស្តុក​លក់​ទំនិញ​បោះ​ដុំ​រាប់​ពាន់​មុខ​ធំ​ជាង​គេ​បង្អស់​របស់​ថៃ គ្រោង​នឹង​បើក​ដំណើរការ​អាជីវកម្ម​ជា​ផ្លូវការ​របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ។ 

ផ្សារ​ Makro នឹង​ដាក់​លក់​បោះ​ដុំ​ទំនិញ​ជាង ១ម៉ឺន​៥ពាន់​មុខ។ (រូបភាព៖ FB.com/makrocambodia)

លោកស្រី​ជឿជាក់​ថា ផ្សារ​ម៉ាក្រូ នឹង​ដើរ​តួ​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ម្ហូប​អាហារ​ដ៏​ធំ និង​សំខាន់​ជាង​គេ​មួយ​សម្រាប់​វិស័យ​លក់​រាយ​នៅ​កម្ពុជា។

Makro គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែល​ជា​ក្រុមហ៊ុន​កសិ​ពាណិជ្ជ​កម្ម​ធំ​ជាង​គេ​របស់​ថៃ ដូចគ្នា​ទៅ​នឹង​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែល​ជា​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

បច្ចុប្បន្ន ក្រុមហ៊ុន​ផ្សារ​ទំនើប Makro កំពុង​តែ​ជ្រើស​រើស​បុគ្គលិក​ចំនួន​ជាង ២០០​នាក់ សម្រាប់​បម្រើ​ការងារ​នៅ​ក្នុង​ផ្សារ​ទំនើប​លក់​ទំនិញ​បោះ​ដុំ​ដ៏​ធំ​មួយ​នេះ។

សូម​បញ្ជាក់​ថា បើ​តាម​គម្រោង​នៅ​ក្នុង​ឆ្នាំ​នេះ មាន​ក្រុមហ៊ុន​ផ្សារ​ទំនើប​ធំៗ​ចំនួន​ពីរ​ដែល​មក​ពី​ប្រទេស​ថៃ នឹង​បោះ​ទីតាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា។ ជាក់ស្តែង​ថ្មីៗ​នេះ សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន​សិនត្រាល់ គ្រុប គឺ​ជា​ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ថៃ ក៏​គ្រោង​នឹង​បោះ​ទីតាំង​វិនិយោគ​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ដែរ។

👉 ដឹង​ទីតាំង​ដែល​គេ​គ្រោង​សាងសង់​ផ្សារ​ សិនត្រាល់ មកពីថៃ​ហើយ !

អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយក​ក្រុមហ៊ុន LYP GROUP ចូលរួម​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​ផ្សារ​ Makro។

ផ្សារទំនើប សិនត្រាល់ នេះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៉ី ម្តុំ​ស្ពាន​អាកាស​តិចណូ ជួរ​បណ្តោយ​ជាមួយ​នឹង​ផ្សារ​ទំនើប​ដ៏​ធំ​មួយ គឺ​ផ្សារ​ទំនើប ផាសិនម៉ល មក​ពី​ប្រទេស​ម៉ាឡេស៊ី ដែល​វិនិយោគ​សាង​សង់​ដោយ​ឯកឧត្តម​ឧកញ៉ា អូសស្មា ហាសាន់ ដែល​កំពុង​តែ​សាងសង់​ជិត​រួច​រាល់​ហើយ។

ជា​រៀង​រាល់​ឆ្នាំ ថៃ​បាន​ធ្វើការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​កម្ពុជា តាមរយៈ​ការ​នាំចូល​ទំនិញ​ជា​ច្រើន​ប្រភេទ​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា

👉 ផលិតផលថៃបន្តវាយលុកក្នុងទីផ្សារកម្ពុជា

តាម​ការ​សង្កេត​មើល ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តែងតែ​និយម​ចូល​ចិត្ត​ប្រើ​ប្រាស់​ផលិត​ផល​ថៃ ដោយ​បាន​អះអាង​ថា ផលិត​ផល​ថៃ​មាន​គុណភាព​ល្អ និង​មាន​តម្លៃ​សមរម្យ។

កម្ពុជា​គឺ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ការ​នាំ​ចេញ​របស់​ថៃ។ ហើយ​កម្ពុជា​មាន​តម្រូវការ​ខ្ពស់​លើ​ទំនិញ​ឧស្សាហកម្ម និង​ទំនិញ​មូលដ្ឋាន​ផ្សេងទៀត៕

👉 គួរអាន ! ថៅកែ​ហាង​ Brown Coffee បង្ហើប​ពី​រូបមន្ដ​​៤​យ៉ាង​ដើម្បី​ជោគជ័យ

None



អត្ថបទបន្ទាប់


ថៅកែ​ហាង​ Brown Coffee បង្ហើប​ពី​រូបមន្ដ​​៤​យ៉ាង​ដើម្បី​ជោគជ័យ

កាហ្វេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រភេទ​អាជីវកម្ម​មួយ​កំពុង​មាន​ការ​ពេញ​និយម​​បង្កើត​ឡើង​ពី​សំណាក់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា។ នៅ​រា…

តើ​ការចូលមក​នៃ​ផ្សារ​ទំនិញ​ខ្នាត​យក្ស​របស់​​ថៃ នឹង​ចំណេញ​អ្វី​ខ្លះ​ដល់​កម្ពុជា?

ផ្សារ Makro ដែល​ជា​ផ្សារ​លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ថៃ បាន​មក​បោះ​ទីតាំង​វិនិយោគ​នៅ​កម្ពុជាហើយ ហើយ​គ្រោង​នឹង​ដំណើរកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ