Advertisement
វិស័យលក់រាយ

ទិវាទិញទំនិញ Black Friday មានប្រតិបត្តិការទិញលក់ជាង ៧ពាន់លានដុល្លារ


ការទិញទំនិញតាមប្រព័ន្ធអនឡាញ នាឱកាសទិវាទិញទំនិញ Black Friday ដែលជាព្រឹត្តិការណ៍លក់ទំនិញបញ្ចុះតម្លៃដ៏ធំសម្បើមមួយ នៅសហរដ្ឋអាមេរិក បានសម្រេចប្រតិបត្តិការទិញលក់ជាង ៧,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២៤ម៉ោងនៃថ្ងៃសុក្រ កាលពីសប្តាហ៍មុនកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ទិវាទិញទំនិញ Black Friday មានប្រតិបត្តិការទិញលក់ជាង ៧ពាន់លានដុល្លារ(រូបភាព៖http://whoabella.com/)
ដោយ
Advertisement

បើតាមរបាយការណ៍ពី Adobe Analytics របស់ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក បានបង្ហាញឲ្យដឹងថា ការទិញ​ជាមធ្យម​របស់អ្នកប្រើប្រាស់​ម្នាក់ៗ គឺប្រមាណជាង ១៦៨​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៦% ​ធៀបនឹងការទិញ​កាលពីឆ្នាំ ២០១៨កន្លងទៅនេះ។

ការទិញទំនិញតាម​អនឡាញ បានកើនឡើង ២០% ធៀបនឹងឆ្នាំមុន​ ដែលនេះ ស បញ្ជាក់​ឲ្យឃើញថា អ្នកប្រើប្រាស់​ចូលចិត្តទិញ​ទំនិញធំៗ ដែលមានការ​បញ្ចុះតម្លៃ នៅតាមប្រព័ន្ធ​អនឡាញ ដោយមិនចាំបាច់​ចូលទៅ​តម្រង់ជួររង់ចាំ​ទិញ​ដូចពេល​មុនៗទៀត។

លោក ថៃល័រ ស្រ្គៃ ន័រ ប្រធាន​ក្រុមអ្នកវិភាគ​នៃផ្នែក Adobe ​Digital Insights​ បានគូសបញ្ជាក់ថា ជាការពិតណាស់ ប្រជាជន​សម័យថ្មី ពេញចិត្តនឹង​ចំណាយ​ពេលវេលាទិញ​ទំនិញតាម អនឡាញ ជាជាង​ការឈរតម្រង់ជួរ​រង់ចាំ ហើយមានទិវា ​Cyber ​Monday ​មួយទៀត ក្នុងសប្តាហ៍នេះ ដែលរំពឹង​នឹងមាន ប្រតិបត្តិការ​ទិញលក់​ជាង ៩,៤ ពាន់លាន​ដុល្លារ​អាមេរិក លើសពី Black Friday​ ទៅទៀត។

លោក បាត់ វ្លីង គ័រ អ្នកជំនាញផ្នែក​ទំនិញ​លក់រាយ បានអះអាងថា​ Black Friday​ ជាថ្ងៃជួញដូរ​ទំនិញ​ដ៏រវល់បំផុតមួយ ព្រោះចាប់តាំងពី​ទំនិញចិន​រងសម្ពាធ​ពន្ធអាមេរិក​ សកម្មភាពទិញលក់ ហាក់បីដូចជា​ស្ងប់ស្ងាត់​ណាស់។

យ៉ាងណាក៏ដោយ លោកបន្តថា ការសម្រុក​ទិញទំនិញនៅពេលនេះ ក៏អាចមកពី ហេតុផល​សំខាន់មួយ គឺប្រជាជន​ព្រួយបារម្ភ​ចំពោះសង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន ដំណាក់កាលទី ២ ដែលគ្រោងនឹង​តម្លើងពន្ធ​បន្ថែមទៀតលើ​មុខទំនិញ​សំខាន់ៗ ចាប់ពីពាក់កណ្តាល​ខែធ្នូ នេះ។

សូមជម្រាបថា របាយការណ៍ពី ​Adobe Analytics គឺបានដកស្រង់​ទិន្នន័យ​ចេញពី ការធ្វើប្រតិបត្តិការ​ទិញលក់របស់ ក្រុមហ៊ុនលក់​អនឡាញ​កំពូលៗរបស់​អាមេរិក ចំនួន ៨០ស្ថាប័ន ដែលស្ថិតក្នុងចំណោម​ហាងល្បីៗ​ទាំង ១០០របស់អាមេរិក៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា និងថៃ សម្រេចបានជាង ៧ពាន់លានដុល្លារ នៅ​១០ខែ​ដើមឆ្នាំ ២០១៩

ព័ត៌មាន
ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ថៃ កើនឡើងដល់ជាង ៧ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជា នា...

ថៃ ព្រួយបារម្ភពីការបាត់ចំណែកទីផ្សារក្នុងតំបន់ ដោយសារឥទ្ធិពលរបស់ចិន

ព័ត៌មាន
ប្រទេសថៃ បានបង្ហាញពី ការព្រួយបារម្ភចំពោះការបាត់បង់ចំណែកទីផ្សារក្នុងតំបន់ ក្រោយពី សង្កេតឃើញថា ឥទ្ធិពលនៃទំនិញធូរថ្លៃរបស់ចិន បានសាយភាយម...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ