បច្ចេកវិទ្យារថយន្តអគ្គិសនី

ចិនលែងខ្វល់ពីអាម៉េរិកលើការរិតត្បិតសម្ភារសៀគ្វីដែលជាគ្រឿងសំខាន់សម្រាប់ផលិតរថយន្តអគ្គិសនី


ដោយសារតែតម្រូវការបន្ទះសៀគ្វីអេឡិចត្រូនិក ចេះតែកើនឡើងគួបផ្សំនឹងការរិតត្បិតរបស់អាម៉េរិក ក្រុមហ៊ុនផលិតរថយន្តរបស់ចិន កំពុងតែប្រកាសផ្គត់ផ្គង់បន្ទះសៀគ្វីនេះដោយខ្លួនឯង។ តើមានដឹងទេថា រថយន្តមួយគ្រឿងត្រូវការបន្ទះសៀគ្វីនេះប៉ុន្មាន? ចម្លើយគឺរថយន្តធម្មតាប្រមាណជា៥០០បន្ទះ ប៉ុន្តែរថយន្តអគ្គិសនីត្រូវការពី១ពាន់៣រយទៅ៣ពាន់បន្ទះ។
បច្ចេកវិទ្យារថយន្តអគ្គិសនី
ដោយ

ដោយប្រឈមមុខនឹងការរិតត្បិតរបស់សហរដ្ឋអាម៉េរិកលើខ្សែច្រវាក់ផលិតកម្មរបស់ចិន នៅពេលនេះទីក្រុងប៉េកាំងបានព្យាយាមបង្កើនការគ្រប់គ្រង និងការផ្គត់ផ្គង់អ្វី ដែលខ្វះដោយខ្លួនឯង ដោយរួមទាំងការដាក់ចេញនូវផែនការផលិតបន្ទះសៀគ្វីអេឡិចត្រូនិកដោយខ្លួនឯងផងដែរ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei នៅពេលនេះក្រុមហ៊ុនផលិតរថយន្តធំៗរបស់ចិនជាច្រើនបានផ្លាស់ប្តូរពីការទិញគ្រឿងអេឡិចត្រូនិកពីក្រៅស្រុក ខណៈដែលទីក្រុងប៉េកាំងកំពុងតែស្វែងរកការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្ភារដែលខ្លួនខ្វះដោយខ្លួនឯង ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។

ក្រុមហ៊ុន Great Wall Motor បាននិយាយថា ខ្លួនបានចាប់ផ្តើមផលិតឧបករណ៍អេឡិចត្រូនិកដែលហៅថា សៀគ្វីអេឡិចត្រូនិក ដើម្បីជាការទម្លាយនៃរបាំងបច្ចេកវិទ្យា។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីសារសំខាន់កាន់តែខ្លាំងឡើងនៃឧបករណ៍ semiconductor នៅក្នុងឧស្សាហកម្មរថយន្តរបស់ចិន ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅកាន់រថយន្តអគ្គិសនី និងរថយន្តបើកបរដោយខ្លួនឯង។

លោក ហ្វូ ប៊ិងហ្វេង ( Fu Bingfeng) អនុប្រធានប្រតិបត្តិនៃសមាគមក្រុមហ៊ុនផលិតរថយន្តចិនបាននិយាយក្នុងសន្និសីទឧស្សាហកម្ម semiconductor កាលពីថ្ងៃពុធ នៅទីក្រុង វូស៊ី (Wuxi )ថា ស្របពេលការកើនឡើងនៃការការពារនិយម នៃឧបករណ៍ semiconductor លើឧស្សាហកម្មរថយន្តបានក្លាយជាការប្រកួតប្រជែងជាសកលនោះ នៅពេលនេះខ្លួនអាចបង្កើតឧស្សាហកម្ម semiconductor រថយន្តថ្មីបានដោយខ្លួនឯង។

នេះគឺជាគំនិតផ្តួចផ្តើមដែលដំណើរការដោយរដ្ឋាភិបាលរបស់ប្រទេសចិន នៅក្នុងការលើកកម្ពស់ភាពជឿនលឿននៅក្នុងឧស្សាហកម្មរថយន្ត ខណៈដែលគេដឹងថា ក្រោមគំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលដៅដើម្បីជំរុញដំណើរការផលិតកម្មរថយន្តកូនកាត់ និងរថយន្តអគ្គិសនីរហូតដល់ទៅជិត៧លានគ្រឿង។

តាមការសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវរថយន្តចិន បានឱ្យដឹងងថា សម្រាប់ឧស្សាហកម្មរថយន្តធម្មតា គឺត្រូវការបន្ទះឈីបសរុបតិចជាង៥០០បន្ទះ ប៉ុន្តែសម្រាប់រថយន្តអគ្គិសនីគឺត្រូវការរហូតដល់ទៅ១ពាន់៣រយបន្ទះ ហើយប្រសិនបើរថយន្តនោះកាន់តែទំនើប តម្រូវការបន្ទះឈី បនឹងឡើងដល់៣ពាន់បន្ទះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ភ្នាក់ងារ Moody's កាត់បន្ថយទស្សនវិស័យកំណើនមកអវិជ្ជមានចំពោះធនាគារចិន ហុងកុង និងម៉ាកាវ ខណៈរដ្ឋាភិបាលចិនថាគ្មានអីត្រូវបារម្ភ

ទីភ្នាក់ងារសេវាកម្មវិនិយោគរបស់ក្រុមហ៊ុន Moody's កាលពីថ្ងៃពុធ បានបង្ហាញពីការទម្លាក់ចំណាត់ឥណទានអង្គភាពជាច្រើន ដែលគាំទ្រដោយរដ្ឋាភិបាលចិន …

លោក ពូទីន និងមេដឹកនាំប្រទេសស្តេចប្រេងធំៗចំនួនពីរ សន្យាជួយរក្សាស្ថិរភាពតម្លៃប្រេងពិភពលោក

ប្រធានាធិបតិរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសផលិតប្រេងធំៗពីរនៅមជ្ឈិមបូព៌ា។ ក្នុងដំណើររ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ