ទីផ្សារផលិតផលកសិកម្មកម្ពុជា

តើនៅ២ខែដំបូងឆ្នាំ២០២២ ទីផ្សារផលិតផលកសិកម្មកម្ពុជាស្ទុះងើបកម្រិតណា?


ក្រុមអ្នកជំនួញ និងអ្នកជំនាញនៅក្នុងវិស័យកសិកម្មកម្ពុជាបានអះអាងថា នៅឆ្នាំរយៈពេល ២ខែដើមឆ្នាំដំបូងនៅឆ្នាំ២០២២នេះ ក្រៅតែពីអង្ករ ការនាំចេញផលិតផលរបស់កម្ពុជាហាក់មិនសូវស្ទុះកើនឡើងខ្លាំងនោះទេ ដោយសារតែបញ្ហាកូវីដ១៩បានបង្កការខំខានដល់ការនាំចេញ ខណៈដែលខាងតំណាងកសិករដាំដុះកសិកម្មវិញអះអាងដែរថា បញ្ហាកត្តាអាកាសធាតុ និងជីកសិកម្មឡើងថ្លៃ គឺនៅតែចោទជាបញ្ហាប្រឈមខ្ពស់សម្រាប់កសិករ និងទាញឲ្យទិន្នផលមានការធ្លាក់ចុះផងដែរ។
ការនាំចេញស្រូវកម្ពុជា

បើទោះបីជា របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ការនាំចេញផលិតផលកសិកម្មនៅរយៈពេល២ខែដំបូងដើមឆ្នាំ២០២២នេះ សម្រេចបានការនាំចេញជិត២លានតោន កើនឡើងជិត១០%ក៏ដោយចុះ ប៉ុន្ដែ អ្នកជំនាញបានមើលឃើញពីសន្ទុះនាំចេញនៅរយៈពេលកន្លងមកនេះ ថា ហាក់នៅទ្រឹង ពិសេសសម្រាប់ផលិតផលកសិកម្ម ដែលមិនមែនជាស្រូវ-អង្ករតែម្ដង។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ បានគូសបញ្ជាក់ថា រយៈពេល២ខែដើម ឆ្នាំ២០២២នេះ មានតែការនាំចេញស្រូវទេ ដែលមានសញ្ញាណល្អ ក្រៅពីនោះហាក់មានសភាពនៅថេរនៅឡើយ។ បើតាមឧកញ៉ា ហ៊ុន ឡាក់ ការអូសបន្លាយនៃវិបត្តិកូវីដ១៩ បានធ្វើឲ្យជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការនាំចេញកសិផលកម្ពុជា ពិសេសធ្វើឱ្យការនាំចេញផ្លែស្វាយស្រស់នាដើមឆ្នាំនេះ ហាក់មានភាពទ្រឹងនៅឡើយ ព្រោះកម្ពុជា ពិបាកក្នុងការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន និងវៀតណាម ដោយសារតែមានការរឹតត្បិតវិធានការកូវីដ១៩។

ជាមួយគ្នានេះដែរ ដ្បិតថា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញក្នុងការនាំចេញអង្ករដ៏ធំមួយនៅកម្ពុជា បានគូសបញ្ជាក់ដូច្នេះ វិស័យនាំចេញអង្ករ នៅរយៈពេល១ខែដំបូង ហាក់មានការប្រសើរច្រើន ដែលជំរុញឲ្យការនាំចេញកើនឡើងរហូត៦០ភាគរយទៅកាន់ទីផ្សារប្រទេសចិន ខណៈនៅខែបន្ទាប់មិនសូវមានការប្រែប្រួលខ្លាំងនោះទេ ព្រោះតែមានពិធីបុណ្យចូលឆ្នាំចិន។ បើទោះបី ការនាំចេញអង្ករ ហាក់មានការប្រសើរឡើង តែឧកញ៉ា សុង សារ៉ន នៅតែបង្ហាញការព្រួយបារម្ភខ្លះដែរ ដោយសារបញ្ហាខ្វះមធ្យោបាយដឹកជញ្ជូន និងថ្លៃដឹកជញ្ជូនខ្ពស់ ទៅកាន់ទីផ្សារអឺរ៉ុប នៅតែជាឧបសគ្គក្នុងវិស័យនេះមិនទាន់ដោះស្រាយចេញនៅឡើយទេ។

ក្រៅតែពីបញ្ហាទីផ្សារនាំចេញមានការរំខាន បញ្ហាប្រែប្រួលអាកាសធាតុ និងការឡើងថ្លៃជីកសិកម្មក៏នៅតែជាបញ្ហាប្រឈមខ្ពស់សម្រាប់កសិករផងដែរ។

តួយ៉ាង លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត និងលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា បញ្ហាអាកាសធាតុគឺជាបញ្ហាចម្បងដែលរាំងស្ទះដល់ដំណើរការនៃការដាំដុះដំណាំ ពិសេសធ្វើឲ្យដំណាំថយចុះទិន្នផល និងមានគុណភាពទាប។ បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ស្ទើរគ្រប់មុខដំណាំទាំងអស់បាន និងកំពុងជួបបញ្ហា មិនមែនតែដំណាំស្វាយចន្ទីនោះទេ ហើយបញ្ហាទាំងនោះរួមមាន៖ បញ្ហាអាកាសធាតុ បញ្ហាឡើងថ្លៃ ថ្នាំនិងជីកសិកម្ម ក៏ដូចជា តម្លៃកសិផលគ្មានស្ថិរភាពជាដើម។

យោងតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងរយៈពេល២ខែដំបូង ក្នុងឆ្នាំ២០២២ នេះកម្ពុជា បាននាំចេញផលិតផលកសិកម្មសំខាន់ៗ ក្នុងបរិមាណជាង ១លាន៨សែនតោន ទៅកាន់ទិសដៅចំនួន៥២ប្រទេស ដែលមានការកើនឡើងជិត១០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កសិផលទាំងនោះរួមមាន ស្រូវ ជាង៦៥ម៉ឺនតោន, អង្ករ ជាង១០ម៉ឺនតោន និងកសិផលក្រៅពីស្រូវ-អង្ករ ប្រមាណ ១លាន៣សែនតោន។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកចាប់ផ្ដើមបញ្ឈប់គម្រោងរបស់ខ្លួនទាំងអស់នៅប្រទេសរុស្ស៊ី និងបេឡារុស

ព័ត៌មាន
ចាប់តាំងពីរុស្ស៊ីបានចូលវាយឈ្លានពានអ៊ុយក្រែនមក រុស្ស៊ីទទួលរងនូវទណ្ឌកម្មផ្ទួនៗពីប្រទេសជាច្រើនជាពិសេសទណ្ឌកម្មសេដ្ឋកិច្ច។ យ៉ាងណាមិញ កាលពីថ្ងៃព…

ក្រសួងរៀបចំដែនដីព្រមានថា ក្រុមហ៊ុនសាងសង់ ឬរុះរើសំណង់គ្មានលិខិតអនុញ្ញាតអាចប្រឈមនឹងការរំលាយចោល

ព័ត៌មាន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងមួយ ដោយហាមក្រុមហ៊ុនសាងសង់ ឬម៉ៅការមិនឲ្យសាងសង់ ឬរុះរើសំណង់ ដែលគ្មានលិខិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ