ក្រុមហ៊ុន MB Group កាន់កាប់ភាគហ៊ុន ៥១% នៃធនាគារ MBCambodia ខណៈដែលធនាគារ SBI Shinsei នឹងទិញយកភាគហ៊ុន ៤៩% ពីភាគហ៊ុនសរុប។ ដំណើរការនៃការទិញយកភាគហ៊ុន នឹងត្រូវចប់សព្វគ្រប់ បន្ទាប់ពីទទួលបានការយល់ព្រមពី អាជ្ញាធរនិយតកម្មនៅកម្ពុជា និងវៀតណាម។
ធនាគារ MBCambodia បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងពាណិជ្ជកម្ម (MOC) ដើម្បីដំឡើង ពីសាខា MB Phnom Penh ទៅជាធនាគារពាណិជ្ជ កាលពីខែមករា ឆ្នាំ២០២៣។
ក្រុមហ៊ុន MB Group គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅប្រទេសវៀតណាម ហើយដំណើរការប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យធុរកិច្ចផ្សេងៗជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំពីរ គិតមកដល់សព្វថ្ងៃនេះ។ ក្រុមហ៊ុន MB Group បង្កើតចក្ខុវិស័យមួយ ដើម្បីក្លាយជាសម្ព័ន្ធអាជីវកម្មឈានមុខគេ ដែលប្រើបចេ្ចកវិទ្យាឌីជីថល តាមរយៈការប្រែក្លាយតាមឌីជីថល យ៉ាងទូលំទូលាយចាប់ពីការងារស្នូល។ ធនាគារ SBI Shinsei គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសជប៉ុន ដែល មានលក្ខណៈចម្រុះ ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនដល់អតិថិជនបែបស្ថាប័ន និងបុគ្គល។ ធនាគារ មានបណ្តាញសាខា នៅពាសពេញប្រទេសជប៉ុន ហើយប្តេជ្ញាចិត្ត តាមគោលការណ៍សុចរិតភាព និងតម្លាភាព។
គួបផ្សំនឹងសមត្ថភាពខ្លាំងពីក្រុមហ៊ុនមេ ធនាគារ MBCambodia មានគោលបំណងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្ម ធនាគារល្អឯក ដោយគិតដល់ប្រសិទ្ធភាព និងសុវត្ថិភាព។ សេវាកម្មសំខាន់ៗរបស់ធនាគាររួមមាន៖ សេវាធនាគារបុគ្គល និងសេវាធនាគារសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មធនាគារបែបឌីជីថល ដែលផ្តល់ជូនប្រកបដោយសុវត្ថិភាពទៅតាមទីផ្សារឌីជីថលដែលកំពុងរីកដុះដាលនៅកម្ពុជា។
ម៉ោងធ្វើការ៖ ០៨:០០ព្រឹក ដល់ ៥:០០ល្ងាច - ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
អាសយដ្ឋាន៖
១. ការិយាល័យកណ្តាល និងសាខានរោត្តម
អាគារលេខ ១៤៦ (Keystone Tower) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ អាសយដ្ឋានលើ Google Map៖ bit.ly/3jm9HuS
២. សាខាអូរឫស្សី
អាគារលេខ ៤៣៩ មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អាសយដ្ឋានលើ Google Map៖ bit.ly/3WRjhVp
លេខទំនាក់ទំនង៖ ០២៣ ៩៦៨ ៦៨៦