Advertisement
Advertisement
Advertisement
វិស័យអប់រំចិន

និស្សិតចិន កំពុងពេញនិយមបន្តការសិក្សាថ្នាក់ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីរកការងារបានតំណែងខ្ពស់


កំណើនសាលាពាណិជ្ជកម្មនៅប្រទេសចិន កំពុងពង្រីកខ្លួនកាន់តែច្រើន ជាមួយនឹងកំណើនអ្នកនិស្សិតចុះឈ្មោះចូលរៀនផ្នែកនេះ ក៏មានកាន់តែច្រើនដែរ ដើម្បីជាការបង្កើនក្រេឌីតនៃប្រវត្តិសិក្សារបស់ពួកគេ ដោយរំពឹងថា ទទួលបានការងារក្នុងតំណែងខ្ពស់។ ប៉ុន្ដែ ពួកគេមិនបានគិតពី ភាពពិតជាក់ស្ដែងទេ ដែលថានិយោជិត ជាច្រើនអាចនឹងពេញចិត្តលើបទពិសោធន៍ការងារជាក់ស្ដែង ជាជាងសញ្ញាប័ត្រ។ នេះបើតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានចិន CCTV។
និស្សិតចិន កំពុងពេញនិយមបន្តការសិក្សាថ្នាក់ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីរកការងារបានតំណែងខ្ពស់(រូបភាព៖https://www.wsj.com)
ដោយ
Advertisement

សារព័ត៌មាន The Financial Times បាន​ផ្សាយ​នូវ​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ អំពីថ្នាក់សិក្សា នាយក​ប្រតិបត្តិ​រដ្ឋបាល​ពាណិជ្ជកម្ម (EMBA) កាលពីខែមុន បាន​ឲ្យដឹងថា មាន​កម្មវិធី​ចំនួន​៣ នៃ​កម្មវិធី​លំដាប់​កំពូលចំនួន​៥ គឺមាន​សាលា​ពាណិជ្ជកម្ម​ចិន គឺជាអ្នក​រៀបចំ រួមមាន សាលា​ពាណិជ្ជកម្ម​អន្តរជាតិ​ចិនអឺរ៉ុប CEIBS ផងដែរ។

កម្មវិធីសិក្សា​ថ្នាក់​នាយកប្រតិបត្តិ​រដ្ឋបាលពាណិជ្ជកម្ម សកល (EMBA) គឺត្រូវបាន​ផ្ដល់ជូន​ដោយ សាលា  ពាណិជ្ជកម្មអន្តរជាតិ​ចិនអឺរ៉ុប អន្តរជាតិ CEIBS ដែលឈរ​លំដាប់ទី ៥ ក្នុងពិភពលោក ។

កម្មវិធីសិក្សា​ថ្នាក់​ នាយកប្រតិបត្តិ​រដ្ឋបាលពាណិជ្ជកម្ម សកល​របស់សាលា CEIBS គឺបាន​ទទួលសិស្សចូលរៀន ១០៧ នាក់ នៅឆ្នាំ២០១៩ ដែលមាន​កំណើន​ប្រចាំឆ្នាំ២០%។ 

ស្របពេលដែល​មានមនុស្សជាច្រើន​កំពុង​បន្តរៀន​យក​សញ្ញាបត្រ​ថ្នាក់នាយក​ប្រតិបត្តិ រដ្ឋបាល​ពាណិជ្ជកម្ម កាន់តែច្រើន  អ្នកជំនាញផ្នែក​ធនធានមនុស្ស​បាន​ព្រមានថា សញ្ញាបត្រ​មិនមែនសុទ្ធតែ​ធានាបាន​ថា អ្នកមានសញ្ញាបត្រ​ទាំងនោះ ពិតជា​មាន​សមត្ថភាពស័ក្ដិ​សម​នឹងមុខតំណែងខ្ពស់នោះទេ។

លោក Geogre Song អ្នកជំនាញ​របស់ក្រុមហ៊ុន​ប្រឹក្សាធនធានមនុស្ស PatnerGNE បាន​ឲ្យដឹងថា សញ្ញាប័ត្រ​ខ្ពស់​ពិតជា​មានប្រយោជន៍មែន ប៉ុន្ដែ មិនមែន​ជា​កត្តាសំខាន់​សម្រាប់​ការងារ​ទៀតនោះទេ។ លោក Song បាន​បញ្ជាក់ទៀតថា សម្រាប់ក្រុមហ៊ុន​ពិគ្រោះយោបល់​ផ្នែកធនធានមនុស្ស លោកមើលឃើញថា ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក ពួកគេផ្តោត​ការយកចិត្ត​ទុកដាក់​លើសមត្ថភាព និងសមិទ្ធិផល​ពីមុនៗ ដូចជាបទពិសោធន៍ការងារ ជំនួសឱ្យសញ្ញាប័ត្រ ដែលមាន។ 

ជាមួយគ្នានេះ បើតាម​ទិន្នន័យ​ក៏បាន​បង្ហាញដែរថា ​ការរៀន​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រងពាណិជ្ជកម្ម​នៅអាមេរិក​ ក៏មានការ​ថយចុះជាងមុនដែរ តែ​វា​នៅពេញនិយម​នៅប្រទេស​ផ្សេងៗទៀត ពិសេស​គឺនៅ​តំបន់អាស៊ី​ដែលវា​ដើរស្របទៅតាម​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងតំបន់នេះ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួបដំបូងរវាងតំណាងកម្ពុជា និងចិន អំពីដំណើរការ​ចរចា​​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី បញ្ចប់ទៅដោយស្ងប់ស្ងាត់ មែនទេ?

ព័ត៌មាន
ដូចការគ្រោងទុកមែន នៅថ្ងៃទី ៤ ខែធ្នូកន្លងទៅថ្មីៗនេះ តំណាងកម្ពុជា និងភាគីចិន បានជួបប្រជុំគ្នារួចហើយនៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីសិក្ស...

ស្វាគមន៍ឆ្នាំ​ថ្មី ឆ្នាំ​២០២០ បុរី ប៉េង ហួត បើក​ការដ្ឋាន​​​ពង្រីក​​គម្រោងធំបំផុត​នៅ​តំបន់​បឹងស្នោរ

ព័ត៌មាន
បន្ទាប់ពី​បាន​បើក​ការសាងសង់​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​បុរី ប្រណីត និង​ទាន់​សម័យ​ចំនួន ៥គម្រោង​ ព្រមៗ​គ្នា កាលពី​ដើម​ឆ្នាំ​២...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ