មន្ត្រីតំណាងក្រុមហ៊ុនឲ្យដឹងថា គេកំពុងរង់ចាំការយល់ព្រមពីក្រសួងដឹកជញ្ជូនរបស់វៀតណាម លើសំណើរបស់ក្រុមហ៊ុនក្នុងការប្រមូលយករថយន្តមកវិញនេះ។
ម៉ូដែលរថយន្ត Mercedes ដែលនឹងប្រមូលយកមកវិញ រួមមាន GLC 200, GLC 250 4MATIC និង GLC 300 4MATIC។ ម៉ូដែលទាំងនេះ ដំឡើងនៅក្នុងរោងចក្រ Mercedes នៅទីក្រុងហូជីមិញ ចន្លោះខែមីនា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៨ និងភាគច្រើនបំផុត លក់ទៅឲ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ម្ចាស់រថយន្តម៉ូដែលដែលមានបញ្ហាខ្សែក្រវាត់ទាំងនេះ អាចយករថយន្តទៅពិនិត្យនិងជួសជុលដោយឥតគិតថ្លៃ នៅតាមឃ្លាំងលក់ចែកចាយទូទាំងប្រទេស ពីខែមករា ២០១៩ ដល់ដំណាច់ឆ្នាំ២០២៣។
នៅទីផ្សារវៀតណាម ម៉ូដែល GLC របស់ក្រុមហ៊ុន Mercedes-Benz លក់ដាច់បំផុតនៅឆ្នាំ ២០១៧ ក្នុងតម្លៃពីជាង ៧ម៉ឺន ២ពាន់ដុល្លារអាមេរិក ដល់ជាង ១សែន ២ម៉ឺន ៤ពាន់ដុល្លារអាមេរិក៕