វិនិយោគធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រង Forte បង្ហាញមហិច្ឆតាហក់ចូលផ្សារភាគហ៊ុន ដើម្បីពង្រីកវិសាលភាពវិនិយោគ


ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានបង្ហាញមហិច្ឆតាចង់ហក់ចូលផ្សារមូលបត្រកម្ពុជាជាលើកដំបូងនាពេលខាងមុខ ដើម្បីកៀរគរទុនវិនិយោគសម្រាប់ពង្រីកវិសាលភាពវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកឱ្យកាន់តែទូលំទូលាយបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុនទើបទទួលបានពានរង្វាន់អាជីវកម្មបរិយាបន្នល្អបំផុតប្រចាំតំបន់អាស៊ានក្នុងឆ្នាំ២០២៣ ពីកម្មវិធីអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៦។
វិនិយោគធានារ៉ាប់រង
ដោយ

នៅក្នុងបទសម្ភាសជាមួយសាព័ត៌មានខេមបូណូមីស លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានបង្ហាញពីទស្សនវិស័យរបស់ក្រុមហ៊ុនខ្លួនថា ក្រុមហ៊ុនធានារ៉ាប់រង Forte អាចនឹងហក់ចូលក្នុងវិស័យភាគហ៊ុននៅថ្ងៃអនាគតខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងរៀបចំខ្លួនសម្រាប់វិស័យមួយនេះ។

សម្រាប់គម្រោងហក់ចូលផ្សារមូលបត្រ ថ្នាក់ដឹកនាំរូបនេះវាយតម្លៃថា ក្រុមហ៊ុន ហ្វតេ អាចចំណាយពេលពីពីរទៅបីឆ្នាំ ពោលគឺក្រោយក្រុមហ៊ុននេះគិតថា ខ្លួនមានសក្ដានុពលគ្រប់គ្រាន់សម្រាប់វិនិយោគគិនបរទេស។

ទន្ទឹមគ្នានេះ លោក យក់ ចំរើនឫទ្ធិ បានគូសបញ្ជាក់ថា បច្ចុប្បន្នចំណែកទីផ្សារអាជីវកម្មធានារ៉ាប់រង Forte កំពុងមានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យទំហំទុនវិនិយោគរបស់ក្រុមហ៊ុនកើនលើសតម្រូវការ តែយ៉ាងណាក្រុមហ៊ុននឹងយកទុនដែលនៅសល់ទាំងនោះទៅពង្រីកការវិនិយោគនៅបរទេស។

បើតាមថ្នាក់ដឹកនាំរូបនេះ ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte កំពុងសម្លឹងឱកាសពង្រីកការវិនិយោគទៅកាន់ប្រទេសវៀតណាម ថៃ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ទើបទទួលបានពានរង្វាន់អាជីវកម្មបរិយាបន្នល្អបំផុតប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ២០២៣ ពីកម្មវិធីអាជីវកម្មបរិយាប័ន្នអាស៊ាន​ លើកទី៦ បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងមួយនេះ ត្រូវបានអ្នកជំនាញមើលឃើញថា មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងបានអនុវត្តពេញលេញដោយផ្ដោតលើអាជីវកម្មមានការទទួលខុសត្រូវលើសង្គមប្រកបដោយនិរន្តរភាព មានចីរភាព និងការអភិវឌ្ឍ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញស្នើឱ្យរាជរដ្ឋាភិបាលជួយសង្គ្រោះអាជីវកម្មក្នុងវិស័យទេសចរណ៍

ព័ត៌មាន
ស្របពេលវិស័យទេសចរណ៍កម្ពុជា មិនទាន់មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ក្រុមអ្នកជំនាញក្នុងវិស័យនេះយល់ឃើញថា អាជីវកម្មទេសចរណ៍ក្នុងស្រុកចាំបាច់ត្…

ជំនួបរវាងលោក បៃដិន និងលោក ស៊ី ទំនងនឹងមិនរលូនដូចការរំពឹងទុកទេ

ព័ត៌មាន
យោងតាមក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបង្ហាញសញ្ញាថា ផ្លូវទៅកាន់កិច្ចប្រជុំកំពូលនៅសាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ