អាមេរិក-​​Peace Corps

អាមេរិក​មិន​មាន​ផែនការ​ដក​ភីសខ័រ​(Peace Corps) ចេញ​ពី​កម្ពុជា​ទេ


ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​មិន​មាន​ផែនការ​ដក​ភីសខ័រ (peace corps) ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។​
នៅ​កម្ពុជា មាន​អ្នក​ស្ម័គ្រចិត្ត peace corps ជាង​១២០​នាក់ កំពុងធ្វើការងារ​នៅ​តាម​សហគមន៍ លើ​គម្រោង​នានា​ក្នុង​វិស័យ​អប់រំ​និងសុខភាព។
ដោយ

ថ្លែង​នៅ​ក្នុង​​សេចក្តីថ្លែងការណ៍​តាម​រយៈ​អ៊ីម៉េល ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ខ្លួន​បាន​ដឹង​តាមរយៈ​សារព័ត៌មាន​នានា​ថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូចជា​បាន​ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ពិចារណា​ដក​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ ភីសខ័រ (Peace​ Corps) ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្រ្តី​ក្រសួង​ការបរទេស​បាន​និយាយ​ថា៖ «យើង​មិន​បាន​ទទួល​ការ​ស្នើសុំ​ជា​ផ្លូវការ​ណា​មួយ​ពី​អាជ្ញាធរ​កម្ពុជា​ដើម្បី​ដកខ្លួន​អ្នក​ស្ម័គ្រ​ចិត្ត​របស់​ទីភ្នាក់ងារ ភីសខ័រ (Peace Corps) ពី​កម្ពុជា​ទេ។ មិន​មាន​ផែនការ​ដក​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ ភីសខ័រ (Peace Corps) ទេ»។

ក្នុង​សុន្ទរកថា​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​កាល​ពី​សប្តាហ៍​មុន​ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា វា​ជា​ការ​ល្អ បើសិន​ជា​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក លោក ​William Heidt ដក ភីសខ័រ ចេញ​ពី​កម្ពុជា។

សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​បើ​សិន​ជា​ល្អ ឯកឧត្ដម​ដក អា ភីសខ័រ ត្រលប់​ទៅ​វិញ។ ដក ភីសខ័រ ត្រលប់​ទៅ​វិញ​ទៅ»។

ភីសខ័រ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក John F. Kennedy នៅ​ឆ្នាំ​១៩៦១ ដោយ​មាន​គោល​បំណង​លើក​កម្ពស់​សន្តិភាព​និង​មិត្តភាព​នៅ​ជុំវិញ​ពិភព​លោក។

នៅ​កម្ពុជា មាន​អ្នក​ស្ម័គ្រ​ចិត្ត​ជាង ១២០​នាក់ កំពុងតែ​ធ្វើការ​ជាមួយ​សហគមន៍ លើ​គម្រោង​នានា ក្នុង​វិស័យ​អប់រំ និង​សុខភាព។ តាំង​ពី​មាន​វត្តមាន​ដំបូង​នៅ​ឆ្នាំ​២០០៧​មក មាន​អ្នក​ស្ម័គ្រចិត្ត​ ភីសខ័រ ចំនួន​ជាង ៥០៥​នាក់​ហើយ ដែល​បាន​បម្រើ​ការងារ​នៅ​កម្ពុជា។

ក្នុង​អំឡុង​ពេល​បម្រើ​ការងារ​នៅ​កម្ពុជា ​អ្នក​ស្ម័គ្រ​ចិត្ត ភីសខ័រ ទាំង​នោះ ក៏​ចេះ​និយាយ​ភាសា​ខ្មែរ​ផង​ដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​ណា​ខ្លះ​​ដែល​នាំ​ចូល Franchise មក​កម្ពុជា​ច្រើន​ជាង​គេ?

ព័ត៌មាន
ទោះ​បី​ជា​ការ​យល់​ដឹង​ស៊ី​ជម្រៅ​អំពី Franchise របស់​សហគ្រិន​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ក៏​ដោយ ប៉ុន្ដែ អាជីវកម្ម​ប្រភេទ​នេះ បាន​និង​កំ…

«ខ្ញុំចង់ទៅរៀនវិញ តែខ្ញុំមិនអាចទៅបាន!»

ព័ត៌មាន
ក្នុង​វ័យ​១៧​ឆ្នាំ ផន គន្ធា គួរតែ​កំពុង​រៀបចំ​ខ្លួន​ប្រាណ សម្លៀក​បំពាក់​ឯកសណ្ឋាន​សាលា និង​សម្ភារៈ​សិក្សា​សម្រាប់​បវេសនកាល​ដែល​ខិត​ជិត​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ