កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ

ក្រសួងសេដ្ឋកិច្ច៖ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្នុងស្ថានភាពអាចគ្រប់គ្រងបាន!


រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអះអាងថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្នុងស្ថានភាព ដែលអាចគ្រប់គ្រងបាន និងនៅតែរក្សាបានលទ្ធផលល្អប្រសើរ បើទោះបីជា ស្ថានភាពបច្ចុប្បន្នកម្ពុជាកំពុងទទួលរងនូវការគំរាមកំហែងពីការរីករាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា (រូបភាព៖ ហ្វេសប៊ុក ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ដោយ

ឯកឧត្តម​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធាន​គណៈកម្មការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បានគូស​បញ្ជាក់ថា​ នៅត្រីមាស​ទី៣ ឆ្នាំ២០២០នេះ ការអនុវត្ត​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ស្ថិតនៅក្នុង​ស្ថានភាព​ដែលអាច​គ្រប់គ្រង​បាន និងនៅតែ​រក្សាបាន​លទ្ធផល​ល្អប្រសើរ​ បើទោះបី​ស្ថានភាព​បច្ចុប្បន្ន​កំពុង​ទទួល​រងការ​គំរាមកំហែង​ពីការរាតត្បាត​នៃជំងឺ​កូវីដ-១៩ ក៏ដោយ ។

ឯកឧត្តមបញ្ជាក់ថា​ ការអនុវត្តកម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុងត្រី​មាសទី៣​នេះ មានវឌ្ឍន​ភាពគួរ​ឱ្យកត់​សម្គាល់​ត្រង់ថា ​ការប្រមូល​ចំណូល​មាន​ការថមថយ ប៉ុន្តែស្ថិត​ក្នុងភាព​អាចគ្រប់គ្រង​បាន​ ជាក់ស្តែង​ការអនុវត្ត​ចំណូល​ក្នុងស្រុក​ដែល រួមមាន​ចំណូលចរន្ត និង​ចំណូល​មូលធន សម្រេចបាន​ ៦៣% ធៀបនឹងច្បាប់ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦ ៤៥៤ ​ប៊ីលានរៀល។

ចំណែកការ​ចំណាយ​ក្នុងរយៈពេល​៩ខែ​មកនេះ ស្ថិតក្នុង​កម្រិត​ល្អ​ប្រសើរ​បើធៀប​នឹងរយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​កន្លងទៅ បើទោះបីជា ឆ្នាំនេះ​មានការធ្វើ​វិចារណកម្ម​ថវិកា​ចំនួន​២លើក​ក៏ដោយ។ ជាក់ស្តែង ចំណាយ​ថវិកាជាតិ​សម្រេច​បាន​៥៦% គិតត្រឹម​ត្រីមាសទី៣។

ជារួម ការងារកែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​គិតមក​ត្រឹមត្រីមាស​ទី៣នេះ គឺបន្ត​មាន​ចលនា​ទៅមុខ​តាម​យន្តការ​ប្រយ័ត្ន​ប្រយែង និងវិធាន​ការនវានុវត្តន៍​ថ្មី។

ឯកឧត្តម អូន ព័ន្ធ​មុនីរ័ត្ន​ បានក្រើន​រំលឹកថា ក្នុងកាលៈទេសៈ​នេះ គឺបង្ក​ឱ្យ​គ្រប់​អង្គភាព ក្រសួង​ស្ថាប័ន សម្របខ្លួន​ទៅនឹង​វិបត្តិ ​និងប្រើប្រាស់​នូវគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែលកើត​មាន ជាមួយ​នឹងការប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។ ឯកឧត្តម បានស្នើគ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​រួមដំណាក់កាល​ទី៣ ដើម្បី​សម្រេច​តាមគោលដៅ​ដែលបាន​គ្រោងទុក៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនក្នុងស្រុកមួយ មានមហិច្ឆតាអភិវឌ្ឍការដាំដុះល្ម៉ើ ឲ្យក្លាយជាដំណាំនិមិត្តរូបនៃខេត្តពោធិ៍សាត់

ដោយសារតែល្ម៉ើជាប្រភេទដំណាំហូបផ្លែដែលធន់ និងអាកាសធាតុបានល្អ ហើយទទួលបានទិន្នផលច្រើន ថែមទាំងមានតម្រូវទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជ…

វៀតណាម ទទួលបានសហគ្រាសវិនិយោគថ្មីៗបន្តកើនឡើងខ្លាំង ក្នុងខែវិច្ឆិកា

សហគ្រាសវិនិយោគថ្មីៗនៅក្នុងប្រទេសវៀតណាម បានបន្តកើនឡើងខ្លាំងក្នុងខែវិច្ឆិកា រហូតដល់ទៅ ១ម៉ឺន ៣ពាន់ស្ថាប័ន ដែលមានទុនវិនិយោគសរុបប្រមាណ ១២ពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ