Advertisement
Advertisement
ការចំណាយ​ថវិកាជាតិ​នៅឆ្នាំ២០២០

កម្ពុជាបាននិងកំពុងចាយថវិកាជាតិ១.១៦៤ លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដ-១៩


រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាយវាយថវិកាជាតិ១.១៦៤ លានដុល្លារអាមេរិក ដើម្បីជំរុញលើកស្ទួយ ស្ដារសេដ្ឋកិច្ច និងដោះស្រាយនូវបញ្ហាកូវីដឃ-១៩ ដែលកំពុងបន្តកើតមាននៅក្នុងប្រទេស។ ក្នុងចំណោមថវិកាទាំងនោះ គឺភាគច្រើនត្រូវបានដកមកពីកញ្ចប់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដែលមានសរុប៣.៥០០លានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រូបថត​ឯកសារ​នៃ​កម្មករកម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញពីរោងចក្រ​ត្រឡប់ទៅផ្ទះតាមរថយន្ត។ រូបថត​សហការី​​
ដោយ
Advertisement

ឯកឧត្តម វង្ស៊ីវិស្សុត រដ្ឋលេខាធិការប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុងសន្និសីទ​ព័ត៌មាននៅថ្ងៃទី ៨ ខែ​កក្កដា​នេះ ថា​នៅក្នុង​អំឡុងពេល​នៃវិបត្តិកូវីដ-១៩នេះ រដ្ឋ​បាននិងកំពុង​ចំណាយ​ថវិកា​រដ្ឋ​១.១៦៤ លាន​ដុល្លារអាមេរិក ដោយក្នុងនោះ មានប្រមាណ ១ពាន់លាន​ដុល្លារ គឺដកចេញពី​កញ្ចប់​ប្រាក់សន្សំ​របស់រាជរដ្ឋាភិបាល​ដែលមាន​៣.៥០០លាន​ដុល្លារ។

ឯកឧត្តម បន្ថែមថា ក្នុងអំឡុងពេល​មានបញ្ហាកូវីដ-១៩ នៅឆ្នាំ២០២០​នេះ រាជរដ្ឋាភិបាល​កម្ពុជារំពឹង​ថា ប្រាក់ចំណូល​ថវិកា​ជាតិ​នឹង​ធ្លាក់ចុះប្រមាណ ២០ ទៅ៣០%។ ដោយមើលឃើញពី​ស្ថានភាពនេះ រាជរដ្ឋាភិបាល​បានកាត់បន្ថយ​ការចំណាយ​ដែលមិនចាំបាច់ជាច្រើន និងបាន​បន្ថែម​ការចំណាយ​កាន់តែច្រើន​ទៅលើ​អ្វីដែលជាចាំបាច់​ពិសេស​ការជួយ​ការជួយលើ​ជនងាយរងគ្រោះ​នៅក្នុង​វិបត្តិ​កូវីដ-១៩ និងការចំណាយ​ទៅលើការជំរុញ​សេដ្ឋកិច្ចជាដើម។ 

ឯកឧត្តម វង្ស៊ី វិស្សុត មានប្រសាសន៍ថា«ទន្ទឹមនឹងហ្នឹង​យើង​ត្រូវ​ចាយ​បន្ថែមទៅទៀត​ទៅលើ​អ្វីដែលមានស្រាប់​! អ្វីដែលយើង​ចាយថែម ទី១ ជំងឺកូវីដនេះ យើងចាយ​១០០លាន​ដុល្លារ​ទី២ កម្មករ​រោងចក្រ​ព្យួរការងារនេះ ត្រៀមចំណាយ​៦០លាន​ដុល្លារ​ ទី៣ Cash flow work ១០០លាន​ដុល្លារ ខាងឥណទាន ៦០០លាន​ដុល្លារ។ ម្ខាងធ្លាក់ចំណូល ម្ខាង​ត្រុវចាយថែម​ ដូច្នេះ ត្រូវតែដក​ Saving (ប្រាក់សន្សំ) ដូច្នេះ ក្នុងសេណារីយោ១ ដែលយើងថា​ចំណូល​ធ្លាក់ ៣០%​[នឹងកដកប្រាក់សន្សំរដ្ឋ​] មានម្ដុំ ១ពាន់លាន​ដុល្លារ។»

បើតាម​ឯកឧត្តម ​វង្ស៊ី វិស្សុត នៅឆ្នាំ២០២១ ខាងមុខ ចំណូលថវិកាជាតិ​ក៏ត្រូវបានរំពឹងថា នឹងមិនអាច​មានការកើនឡើងខ្លាំងដែរ ហើយក្នុងនោះ ចំណូល​ពន្ធដារ ក៏អាច​នឹង​មិនមាន​ការស្ទុះងើបខ្លាំងដូចមុនដែរ ព្រោះតែ​អាជីវកម្ម​ជាច្រើន​នឹងរកស៊ី​មិនសូវចំណេញច្រើនទេ ប៉ុន្ដែ សម្រាប់​ចំណូលគយ​អាចនឹង​ងើបឡើងវិញ ដោយសារសកម្មភាព​អាច​ងើបឡើងវិញច្រើន។

ទោះជាចំណូលធ្លាក់ ចំណាយកើនឡើង ប៉ុន្ដែ ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច បាន​អះអាងថា បើមើលទៅលើ​ទំហំបំណុលសាធារណៈ​របស់​កម្ពុជា​វិញ គឺ​នៅតែមាន​ទំហំតូច នៅឡើយ​និងអាចគ្រប់គ្រងបាន​ ពោលគឺមកទល់ពេលនេះ កម្ពុជា​មានស្ដុកបំណុល​មិនដល់​៣០%​នៃ GDP នៅឡើយ ខណៈដែលប្រទេស​ផ្សេងៗទៀត ដូចជាវៀតណាម គឺមាន​ស្ដុកបំណុលសាធារណៈនេះ រហូតដល់ទៅ ៦០ ទៅ៧០% នៃ GDP ឯណោះ។ តាមរយៈទំហំ​បំណុល​ប៉ុណ្ណេះ ឯកឧត្តម វង្ស៊ី វិស្សុត​អះអាងថា ទោះ​បី មានសេណារីយ៉ូព្យាករ​សេដ្ឋកិច្ច​អាក្រក់​បំផុតយ៉ាងណា ក៏កម្ពុជា​នៅតែអាច​គ្រប់គ្រង​បំណុល​នេះបាន។​ដូច្នេះ កម្ពុជា នៅតែមានលទ្ធភាព​ខ្ចីថែមទៀត ពិសេស​នៅឆ្នាំ២០២១ គឺត្រូវការខ្ចីបន្ថែម​ដើម្បី​គាំទ្រ​ដល់​ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

គួរបញ្ជាក់ដែរថា បើតាម​ការអះអាង​របស់​ឯកឧត្តម វង្ស៊ី​វិស្សុត នៅឆ្នាំ២០២០ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបានព្យាករថា នឹង​ធ្លាក់ចុះ -១,៩% សម្រាប់​សេណារីយោគោល ហើយសម្រាប់​សេណារីយោព្យាករ​ធ្លាក់ចុះអាក្រក់​បំផុត អាច​មានដល់ -៥%។ ទោះយ៉ាងណា ឯកឧត្តម បញ្ជាក់ថា ដោយសារតែ​សេដ្ឋកិច្ច​កម្ពុជា​មានមូលដ្ឋាន​សេដ្ឋកិច្ច និងប្រព័ន្ធ​ហិរញ្ញវត្ថុសាធារណៈរាំងមាំ គួបផ្សំ​នឹងគោលនយោបាយច្បាស់លាស់ និងការដឹកនាំ​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ​របស់​ប្រមុខរាជរដ្ឋាភិបាល​ នោះកម្ពុជា​នឹងមិនមាន​ការជួប​ប្រទះ​នឹង​ការ​ធ្លាក់ចុះ ឬប់ះពាល់​សេដ្ឋកិច្ចខ្លាំងនោះឡើយ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្គាល់ទេ? នេះ​ជា​មច្ឆា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា!

ព័ត៌មាន
នៅក្នុង​អាស៊ី កម្ពុជា​ត្រូវគេ​ចាត់ទុកជាប្រទេស​ដែល​សម្បូរធនធាន​ត្រីទឹកសាប ដោយសារ​មាន​ទន្លេមេគង្គ និង​បឹង​ទន្លេសាប ដែលជាដែន​ជម្រក​ត្រី​...

មិនមែន​ជា​បណ្តាសារ តែ​ជា​ផែនការ (Not a Curse But the Care)

ព័ត៌មាន
សម្រាប់​មនុស្ស​គ្រប់​រូប​ប្រាកដ​ជា​មិនសូវ​ចង់​ស្តាប់​ពាក្យ​មិន​ល្អ​ប៉ុន្មាន​នោះ​ទេ ដូចជា៖ ពាក្យថា បណ្តាសារ គឺ​ពាក្យ​មួយ ដូចជា​ប្រផ្នូល​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ