គួរបញ្ជាក់ផងដែរថា ការប្រារព្ធពិធីនេះគឺដើម្បីជាការអគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅស ម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី២នេះ។ អ្វីទាំងអស់នេះបានបញ្ចាក់អោយឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង មិនថាជាអតិថិជនចាស់ឬថ្មីនោះទេ សុទ្ធសឹងតែទទួលបាននូការការមើលថែ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគំរោងនីមួយៗ ។
បើនិយាយពី គម្រោងធំទី២នេះ គឺជាគម្រោងដែលត្រូវបានរចនាឡើងផ្អែកលើស្ថាបត្យកម្មបែបទំនើប ស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដែលមានទីតាំងស្ថិតនៅ ស្ថិតតាមបណ្តោយផ្លូវ 𝟐𝟎𝟏𝟏 ដែលជាតំបន់ដ៏អ៊ូអរ សំរាប់ការប្រកបអាជីវកម្មគ្រប់ប្រភេទ ហើយមានចំងាយត្រឹមតែ១៥នាទីប៉ុណ្ណោះពីផ្សាអ៊ីអន២ និង ផ្សារម៉ាក្រូ។
បច្ចុប្បន្ននេះ បុរី មេគង្គ លែន បានរីកសាយភាយសឹងនិងគ្រប់ទីកន្លែង នៅរាជធានីភ្នំពេញ ដែលនេះជាការបញ្ជាក់អំពីការចូលរួមនៅក្នុងការអភិវឌ្ឍន៏ដ៏ខ្លាំងក្លា លើវិស័យលំនៅដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗 ៕