អត្ថបទក្រុមហ៊ុន

មិត្តហ្វូនបរិច្ចាកទឹកប្រាក់ជិត ៥០០០ដុល្លារពី «កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ» ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា


ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាកថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន។
មិត្តហ្វូនបរិច្ចាកទឹកប្រាក់ជិត ៥០០០ដុល្លារ ពី”កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ” ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
ដោយ

កាលពីអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លង​ទៅ ក្រុមហ៊ុន​មិត្តហ្វូន​បាន​បង្កើត​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជនរបស់ខ្លួន​ឈ្នះ​រង្វាន់​ពិសេសនៅរៀងរាល់ពេលដែលពួកគេ​ធ្វើការស្កេន​ QR ហើយរាល់​ការស្កេន​ QR ម្ដងៗ ក្រុមហ៊ុន​មិត្តហ្វូន​នឹងបរិច្ចាកទឹកប្រាក់ ០,០៥​ដុល្លារ​ ដើម្បី​បរិច្ចាគជូន​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ។

ឥឡូវនេះ តាមរយៈ​កម្មវិធី​ដែល​បានប្រព្រឹត្តទៅពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១០ ខែ​តុលា ឆ្នាំ​២០២១ ​អតិថិជន​មិត្តហ្វូន​បាន​ធ្វើ​ប្រតិបត្តិការស្កេន​ QR Code សរុបចំនួន ៩៦.២៩២ ដង ហើយ​ទឹក​ប្រាក់​ចំនួន ៤.៨១៥ដុល្លារ​អាមេរិក ត្រូវបានបរិច្ចាកសម្រាប់​ជា​អំណោយ​ទៅឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បាន​ប្រគល់​អំណោយ​ជាថវិកា​នេះ ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោក​ ឌិនថន បាន​ថ្លែងថា អំណោយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួលខុសត្រូវសង្គមជាហូរហែ​របស់​ក្រុមហ៊ុន ដើម្បី​ផ្ដល់​ត្រឡប់ទៅវិញ​ទៅឲ្យ​សង្គម​កម្ពុជា ។

លោក ឌិនថន មានប្រសាសន៍​យ៉ាង​ដូច្នេះថា ៖ “មន្ទីរពេទ្យ​គន្ធបុប្ផាបានជួយសង្គ្រោះ​ជីវិត​កុមារនិង​ទារក​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​ក្រុមហ៊ុន​មិត្តហ្វូន​តែងតែរីករាយ​ក្នុង​ការជួយ​រួម​ចំណែក​ជាវិភាគទាន​​ថវិកា​ទៅ​ឲ្យ​មន្ទីរពេទ្យ ។ យើង​នឹង​បន្ត​រៃអង្គាស​មូលនិធិ​ច្រើនថែមទៀត​សម្រាប់​ធ្វើអំណោយទៅកាន់​មន្ទីរពេទ្យ ។”

លោកវេជ្ជបណ្ឌិត Denis Laurent ដែល​ជា​អគ្គនាយក​មន្ទីរពេទ្យ​ គន្ធបុប្ផា បាន​សម្ដែង​នូវការអរគុណ​ដល់​ក្រុមហ៊ុន​មិត្តហ្វូន ដែលតែងតែបង្កើត​កម្មវិធីថ្មីៗ​ដើម្បី​រៃអង្គាស​មូលនិធិ​គាំទ្រ​ដល់​មន្ទីរពេទ្យ ។

លោកវេជ្ជបណ្ឌិត Laurent បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ “យើង​នឹង​ប្រើប្រាស់​ថវិកា​ទាំង​នេះ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សុខភាព​កុមារ​និងទារក​នៅកម្ពុជា កាន់តែប្រសើរឡើង តាមរយៈ​ការគាំទ្រ​ដល់​សកម្មភាព​នានា​របស់មន្ទីរពេទ្យគន្ធ​បុប្ផា​។”

ក្រុម​ហ៊ុន មិត្តហ្វូន បាន​និងកំពុងនាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ឌីជីថល​ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើការយ៉ាងជិតស្និទ្ធិ​ជាមួយ​ក្រសួងស្ថាប័ន​រដ្ឋសំខាន់ៗ ដើម្បី​អនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និង​ដឹកជញ្ជូន ។

មិនត្រឹមតែផ្តោតលើអាជីវកម្មប៉ុណ្ណោះទេ មិត្តហ្វូនគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀតដែលតែងតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គម ហើយចាត់ទុកវាជាសកម្មភាពទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អាជីវកម្ម៕

None



អត្ថបទបន្ទាប់


អេស៊ីលីដា រក្សាបានចំណាត់ថ្នាក់ខ្ពស់ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings

ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជទី១នៅកម្ពុជា ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅផ្សារមូលបត្រកម្ពុជា នៅតែរក្សាបានចំណាត់ថ្នាក់ខ្…

ក្រុមអ្នកឧបត្ថម្ភ សម្រុកគាំទ្រមហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីជួយស្តារវិស័យទេសចរណ៍ខេត្តសៀមរាបឡើងវិញ

ក្រុមហ៊ុនក្នុងស្រុកជាច្រើនកំពុងរួមគ្នាផ្តល់ការគាំទ្រដល់ខេត្តសៀមរាបក្នុងពេលដែលខេត្តបណ្តុំដោយទីតាំងទេសចរណ៍មួយនេះត្រូវការជំនួយយ៉ាងខ្លាំង ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ