ទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល

ក្រុមហ៊ុន មិត្តហ្វូន និង​ក្រុមហ៊ុន លី ហួរ វេរលុយ ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​គ្នា


រាជធានីភ្នំពេញ – ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល កាលពី​ពេល​ថ្មីៗ​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ជាមួយ​ក្រុមហ៊ុន លី ហួរ វេរលុយ ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នាំមុខគេ​មួយ​និង​ជា​បុត្រសម្ព័ន្ធ​​របស់​ក្រុមហ៊ុន លី ហួរ គ្រុប ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំងពីរ ។
ក្រុមហ៊ុន មិត្តហ្វូន និងក្រុមហ៊ុន លី ហួរ វេរលុយ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា
ដោយ

បើយោងតាមក្រុមហ៊ុន មិត្តហ្វូន កិច្ចសហប្រតិបត្តិការនេះនឹងជួយលើកស្ទួយអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរ តាមរយៈការប្រើប្រាស់សេវាកម្មរបស់គ្នាទៅវិញទៅមក ។

នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពីរនឹងផ្សព្វផ្សាយនិងប្រើប្រាស់សេវាកម្មរបស់គ្នាទៅវិញទៅមក និងណែនាំសេវាកម្មរបស់ដៃគូទៅដល់អតិថិជនរបស់ខ្លួន ។ 

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជួយដល់ការលូតលាស់អាជីវកម្មសម្រាប់ទាំងក្រុមហ៊ុន មិត្តហ្វូន និងទាំងក្រុមហ៊ុន លី ហួរ វេរលុយ ។ 

លោក ហ្វុង វ៉ាន់ គឿង មានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការនេះនឹងជួយដល់ទាំងមិត្តហ្វូន និងទាំង លី ហួរ វេរលុយ ដើម្បីបង្កើនអាជីវកម្មរបស់យើង និងផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនទាំងពីរ ក្នុងការផ្ដល់សេវាកម្មទូរសព្ទចល័តនិងហិរញ្ញវត្ថុកាន់តែប្រសើរឡើង ដល់អតិថិជនរបស់យើង ។» 

ក្រុមហ៊ុន មិត្តហ្វូន និងក្រុមហ៊ុន លី ហួរ វេរលុយ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា

លោកបានបន្ថែមទៀតថា «នៅក្រោមកិច្ចព្រមព្រៀងនេះ មិត្តហ្វូន ក៏ប្ដេជ្ញាចិត្តផ្ដល់សេវាកម្មល្អបំផុត និងផលប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុន លី ហួរ វេរលុយ ផងដែរ ។» 

លោក យុន ផន ជានាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ វេរលុយ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុនទាំងពីរ ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុនទាំងពីរផងដែរ ។ 

លោក យុន ផន ថ្លែងយ៉ាងដូច្នេះ «ខ្ញុំមានសេចក្ដីរីករាយដែលក្រុមហ៊ុន លី ហួរ វេរលុយ និងក្រុមហ៊ុន មិត្តហ្វូន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាផ្លូវការ នៅលើសេវាកម្មជាច្រើន ដើម្បីជួយសម្រួល កាត់បន្ថយចំណាយ និងសន្សំសំចៃពេលវេលា ដល់អតិថិជនរបស់ក្រុមហ៊ុនទាំងពីរ ។ កិច្ចសហការគ្នានេះនឹងផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនទាំងពីរក្នុងការបង្កើនសក្ដានុពលរបស់ខ្លួន ក៏ដូចជាពង្រីកចំណែកទីផ្សាររបស់ក្រុមហ៊ុននីមួយៗ នៅក្នុងប្រទេសកម្ពុជា ផងដែរ ។» 

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលឈានមុខគេមួយនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត មានស្ថានីយផ្សាយសេវា ជាង ១១.០០០កន្លែង ខ្សែកាបអុបទិកប្រវែងជាង ២៣.០០០គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់លំនៅដ្ឋានទូទាំងប្រទេស និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជា ជិត ៩លាននាក់ ។ 

ទន្ទឹមនឹងនេះ មិត្តហ្វូន ក៏ដើរតួនាទីនាំមុខគេនៅក្នុងការនាំយកបច្ចេកវិទ្យាចុងក្រោយ មកផ្ដល់ជូនដល់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងប្រជាជនទូទៅ ជាច្រើនផងដែរ ដោយរាប់តាំងពីបច្ចេកវិទ្យា 3G, 4G រហូតដល់ 5G និងបច្ចេកវិទ្យាខ្សែកាបអុបទិក FTTx Ultra-Wide Fiber Cable, ដំណោះស្រាយសម្រាប់ទីក្រុងឆ្លាតវៃ និងប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក បរិវត្តន៍ឌីជីថល សម្រាប់ក្រុមហ៊ុន សហគមន៍ និងសង្គមជាតិទាំងមូល ៕




អត្ថបទបន្ទាប់


មិត្តហ្វូន ប្ដេជ្ញាចិត្តបង្កើតទំនាក់ទំនងសង្គមឌីជីថល នៅកម្ពុជា

ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានចាប់ផ្ដើមបើកបេសកក…

ក្រុមអ្នកជំនាញ៖ អាជីវកម្មបម្រើសេវាទេសចរណ៍ចាប់ផ្ដើមកម្រើកឡើងវិញហើយ

មន្ត្រី និងក្រុមអ្នកជំនាញ ក្នុងវិស័យទេសចរណ៍ បានមើលឃើញពីក្ដីសង្ឃឹមកាន់តែខ្ពស់ឡើងសម្រាប់វិស័យទេសចរណ៍កម្ពុជាក្រោយពេលដែលចរន្ដទេសចរណ៍ផ្ទៃក្នុងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ