កូវីដ១៩ នៅ​កម្ពុជា

ក្រសួង​មហាផ្ទៃ​អំពាវនាវ​ដល់​ពលករ​កុំ​ឱ្យ​“ពុះ​កញ្រ្ជោល”​ត្រលប់​ទៅ​​រក​ការងារ​ក្រៅ​ប្រទេស ប៉ុន្តែ គួរតែ​ចាប់ផ្តើម​បង្ក​បង្កើន​ផល​ឧបត្ថម្ភ​ខ្លួន​ឯង


ពលករ​ដែល​បាត់បង់​ការងារ​ថ្មីៗ​នេះ​ដោយសារ​តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ពុំ​គួរ​“ពុះ​កញ្រ្ជោល ឬ​មួយ​ក៏ ជ្រួល​ច្រាល់” វិល​ត្រលប់​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែងរក​ការងារ​នោះទេ ប៉ុន្តែ គួរតែ​ចាប់​ផ្តើម​បង្ក​បង្កើន​ផល​ដើម្បី​ឧបត្ថម្ភ​ខ្លួន​ឯង​ជា​បណ្តើរៗ។ នេះ​ជា​ប្រសាសន៍​របស់​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២០។
រូបភាព​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មានជ័យ បង្ហាញពី​កង​កម្លាំង​ជួយ​សម្រួល​ការដឹក​ជញ្ជូន​ពលករ​ត្រឡប់មកពី​ប្រទេស​ថៃ​ នៅច្រក​ព្រំដែន កាលពីថ្ងៃទី២៣ មីនា ២០២០។
ដោយ

លោកជំទាវ ជូ ប៊ុនអេង បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា “សូម​មេត្តា​កុំអាល​ទាន់ គេ​ហៅ​ថា ពុះ​កញ្រ្ជោល ឬ​មួយ ក៏​ជ្រួលច្រាល់​នៅ​ក្នុង​ការវិល​ត្រលប់​ទៅរក​ប្រទេស​គោលដៅ​វិញ ដោយសារតែ​ប្រទេស​គោលដៅ​បច្ចុប្បន្ន​នេះ ​គឺ​មានអត្រា​ឆ្លង​ខ្ពស់​ជាង​យើង​ទៀត អ៊ីចឹង​បើ​សិនជា​គាត់​ត្រលប់​ទៅ​វិញ​ពេល​នេះ គឺ​ជួប​នឹង​ហានិភ័យ​ខ្ពស់​ណាស់។”

លោកជំទាវ ជូ ប៊ុនអេង បាន​បន្ត​ថា ខាង​ប្រទេស​គេ​នោះ​ក៏​គេរឹត​បន្តឹង​ពី​ការបិទ​ព្រំដែន​ដែរ ដូច្នេះ​យើង​ត្រូវ​គិត​ថា ការស្នាក់នៅ​ក្នុង​ប្រទេស​នេះ​គឺ​អាច​មាន​រយៈពេល​យូរ ដែល​“មិន​តិច​ជាង​៣ខែ ៦ខែ ១ឆ្នាំ ឬ​លើស​ពី​២​ឆ្នាំ​ទេ។”

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​រូប​នេះ ក៏​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​មាន​ភាព​អត់ធ្មត់ ហើយ​ពលករ​ដែល​បាត់បង់​ការងារ​គួរតែ​ចាប់​ផ្តើម​រកវិធី​ទ្រទ្រង់​ខ្លួន​ឯង រួមទាំង​ការ​ដាំ​បន្លែ​ បណ្តើរៗទៅ។

លោកជំទាវ ជូ ប៊ុនអេង បាន​អះអាង​ថា “អ៊ីចឹង ក្នុង​រយៈពេល​នេះ យើង​អាច​បង្ក​បង្កើន​ផល​សម្រាប់​ឧបត្ថម្ភ​បាន​ជា​បណ្តើរៗ​ហើយ ក្នុង​ដំណាក់កាល​ណា​មួយ​នោះ គឺ​គាត់​នឹង​សប្បាយ​រីករាយ​ដោយសារតែ​គាត់​អាច​មាន​ឱកាស​ធ្វើ​ការងារ​និង​ការចិញ្ចឹម​ជីវិត​នៅ​ទីនេះ។”

យោងតាម​លោក​ជំទាវ ជូ ប៊ុនអេង ពលករ​ខ្មែរ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​កម្ពុជា​វិញ​ នា​ពេល​កន្លង​ទៅ​នេះ មាន​ប្រមាណ​ជាង ៨​ម៉ឺន​នាក់ រួមមាន ស្រ្តី​​ជាង ៤៣​ភាគរយ ផងដែរ។

បច្ចុប្បន្នភាព​នៃ​ការឆ្លងរាលដាល​នៃ​មេរោគ​កូវីដ១៩ គិតត្រឹម​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២០​នេះ កម្ពុជា​បាន​ព្យាបាល​ជា​សះ​ស្បើយ ចំនួន ១១០នាក់ ហើយ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​កូវីដ​១៩ សរុប​ចំនួន​១២នាក់ នៅ​តាម​មន្ទីរ​ពេទ្យរដ្ឋ នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត។ នេះ​បើយោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា៕




អត្ថបទបន្ទាប់


អាណាព្យាបាលសិស្ស នៃសាលាអន្តរជាតិធំមួយទៀតហើយ ស្នើឲ្យបញ្ចុះតម្លៃសិក្សាអំឡុងពេលកូវីដ-១៩

ព័ត៌មាន
មាតាបិតា និងអាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ Paragon International School (អតីតសាលាហ្សាម៉ាន់) បានរួមគ្នាស្នើសុំសាលា មិនឲ្យដំឡើងថ្លៃសិ…

ការទិញ-លក់មាសនៅរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ នៅអំឡុងពេលកូវីដ-១៩ ប៉ុន្ដែតម្លៃមាសនៅតែកើន

ព័ត៌មាន
ស្របពេលដែលនៅប្រទេសថៃ មានប្រជាជនជាច្រើននាំគ្នាសម្រុកយកមាសទៅលក់នៅអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ-១៩ នេះសម្រាប់នៅកម្ពុជាយើងឯណេះវិញ គេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ