អង្ករនាំចេញ​របស់ថៃ

កសិករថៃ សប្បាយចិត្ត​នឹងកិច្ច​ព្រម​ព្រៀង​នាំចេញ​អង្ករ​ទៅ ប្រទេស​ចិន និងហ្វីលីពីន


ប្រជាកសិករ និងអ្នកជំនួញអង្ករថៃ សប្បាយចិត្ត និង សាទរចំពោះការកើនឡើងនៃការលក់អង្ករ ជាមួយនឹងតម្លៃល្អជាងមុន នៅក្នុងទីផ្សារពិភពលោក ជាពិសេសគឺ កិច្ចព្រមព្រៀងនាំចេញអង្ករជាង ៣សែនតោនទៅប្រទេសចិន និងហ្វីលីពីន ឈានដល់ការសម្រេចជាស្ថាពរ កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
កសិករថៃកំពុងប្រមូលផលស្រូវ (http://www.photoshelter.com/)
ដោយ

ស្របតាមកិច្ចព្រម​ព្រៀងរវាង រដ្ឋាភិបាលថៃ និងចិន គឺថា អង្ករជាង ១សែនតោន នឹង​ត្រូវបាននាំចេញ​ទៅប្រទេស​ចិន ខណៈឯ រដ្ឋាភិបាលថៃ និងវិស័យ​ឯកជន បានឈ្នះ​ការដេញ​ថ្លៃលក់​អង្ករជាង ២សែនតោន ទៅឲ្យប្រទេស​ហ្វីលីពីន។

ការនាំចេញអង្ករ​ដ៏ច្រើន​សន្ធឹក​នេះ​ ត្រូវបានធ្វើ​ឡើង​នៅក្នុង ខែធ្នូ ឆ្នាំ២០១៨​ និងខែ​មករា ឆ្នាំ ២០១៩ ហើយ​រដ្ឋាភិបាលថៃ រំពឹងថា ចំនួននេះ នឹងជួយ​ដល់ការ​សម្រេចគោល​ដៅនាំ​ចេញអង្ករ ១១លានតោន​​សម្រាប់​ឆ្នាំ ២០១៨ របស់​រដ្ឋាភិបាល​ថៃ​ផងដែរ។

លោក អាដុល ឆូទីនី សាខន ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ថៃ បានលើក​ឡើង​ថា ចំនួននាំ​ចេញ​អង្ករ​ដ៏ខ្ពស់ ក្នុងរយៈពេល​ខ្លីនេះ អាចជួយ​កាត់បន្ថយ​ចំនួន​អង្ករ​ស្តុ​កក្នុង​ឃ្លាំង បាន​ច្រើន​ណាស់ ជាពិសេសគឺ ជួយដល់​ប្រជា​កសិករ ឲ្យរក​បាន​ចំណូល​គាប់​ប្រសើរ​មួយ​ ដែលមាន​ឥទ្ធិពល​ល្អដល់​ទីផ្សារ​អង្ករ ក្នុងរយៈពេល​វែង។

គួរជម្រាបដែរថា គិតត្រឹម​១១ខែឆ្នាំ ២០១៨ ថៃ បាននាំចេញ​អង្ករជិត ១០លាន​តោន ដែលរកប្រាក់​ចំណូល​បាន​ប្រមាណ​ជិត ៥ពាន់​លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ១០ឆ្នាំទៀត វិស័យ Fintech អាចនឹងប៉ះពាល់ដល់កម្លាំងពលកម្មប្រមាណ ២០%

ព័ត៌មាន
ដ្បិតតែវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech កំពុងមាននិន្នាការរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ ក្នុងទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្ដែ អ្នក…

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសកំពូល ៣ សម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ

ព័ត៌មាន
នៅក្នុងបណ្តាប្រទេសទាំង ១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសកំពូលៗចំនួន ៣ ត្រូវបានជ្រើសរើសជាប្រទេសគោលដៅល្អបំផុត សម្រាប់ការវិនិយោគនៅក្នុងវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ