ចំណាកស្រុក និងសេដ្ឋកិច្ច

សេដ្ឋ​វិទូ​ធនាគារ​ពិភព​លោក​ថា ការ​ធ្វើ​ចំណាក​ស្រុក​​​ជា​​«និន្នាការ​​​វិជ្ជមាន»


សេដ្ឋវិទូ​ធនាគារ​ពិភពលោក Miguel Eduardo Sanchez Martin បាន​និយាយ​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ថា ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​ពី​សំណាក់​ជនជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ក្ដី និងនៅ​​ក្រៅ​ប្រទេស​ក្ដី គឺ​ជា​និន្នាការ​​វិជ្ជមាន​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​រយៈ​ពេល​​វែង។
យុវជន​មក​ដាក់​ពាក្យ​ស្វែងរកការងារ​ធ្វើ​នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ។ សេដ្ឋ​វិទូ​ធនាគារ​ពិភព​លោក ថ្លែងថា ការធ្វើ​ចំណាកស្រុក​ ក្នុង​ប្រទេស និង​ទៅ​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​កម្ពុជា ជា​និន្នាការ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច។
ដោយ

លោក Miguel Eduardo Sanchez Martin​ បាន​អះអាង​បែប​នេះ ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​ផ្សព្វ​ផ្សាយ​​របាយការណ៍​​របស់​ធនាគារ​ពិភព​លោក ដែល​មាន​ចំណង​ជើង​ថា៖ «រក្សា​កំណើន​រឹងមាំ​ដើម្បី​អត្ថប្រយោជន៍​ទាំង​អស់​គ្នា»។

លោក Miguel Eduardo Sanchez Martin បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​និយាយ​ថា វា​ជា​ធម្មតា​ទេ​ដែល​ប្រធាន​បទ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា ប៉ុន្តែ យើង​មិន​គួរ​ព្រួយ​បារម្ភ​នោះ​ទេ»។

លោក​សេដ្ឋវិទូ​ដដែល​បាន​បន្ត​ថា «ប្រសិន​បើ​ប្រជាជន​កម្ពុជា​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ពួកគាត់​អាច​ទទួល​បាន​ជំនាញ ហើយ​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ជំនាញ​ទាំង​នោះ​ប្រហែល​ជា​អាច​បើក​អាជីវកម្ម ឬ​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​នៅ​កម្ពុជា​ដែល​វា​ជា​ភាព​វិជ្ជមាន»។

លោក​បន្ត​ថា ការ​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ​ទៅ​កាន់​ទីក្រុង​ដែល​មាន​ឱកាស​ការងារ​ជា​ច្រើន​ក្នុង​វិស័យ​ផលិតកម្ម​និង​ទេសចរណ៍​ក៏​អាច​ជា"និន្នាការ​វិជ្ជមាន”​ផង​ដែរ ហើយ​ជា​មូលដ្ឋាន​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​នា​ពេល​អនាគត។

លោក Miguel Eduardo Sanchez Martin បន្ត​យ៉ាង​ដូច្នេះថា «ដូច្នេះ ខ្ញុំ​គិត​ថា សារ​សំខាន់​គឺ​ថា ប្រជាជន​ធ្វើ​អន្តោប្រវេសន៍​ពីព្រោះ​ពួក​គាត់​ចង់​ឬ​ពួកគាត់​រក​បាន​ឱកាស​ល្អ​ ឬ​ពួកគាត់​ត្រូវ​បាន​គេ​ធ្វើ​ល្អ​ជាមួយ​នៅ​​កន្លែង​កាងារ​ជាដើម»។

យោងតាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ផ្លូវការ​​នៅ​ថ្ងៃ​ទី១៧ សីហា​នេះ ការ​ធ្វើ​ចំណាក​ស្រុក​បាន​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​អំឡុង​ពេល​នៃ​ការ​ថយ​ចុះ​នៃ​វិស័យ​កសិកម្ម​នា​ពេលបច្ចុបន្ន។ 

ការ​ប៉ាន់​ស្មាន​ពី​របាយការណ៍​នេះ បង្ហាញ​ថា មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នូវ​ការ​ទទួល​ប្រាក់​​​ដែល​ផ្ញើ​ពី​ក្រៅ​ស្រុក​មក​ក្នុង​ស្រុក ពី ១១​​ភាគ​រយ នៅ​​ឆ្នាំ​​២០០៤ ដល់​ជិត ៣៣​ភាគរយ​នៅ​ឆ្នាំ​២០១៤។ ទន្ទឹម​នឹង​នេះ​ដែរ ការ​​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​របស់​ប្រជាជន​កម្ពុជា​ក៏​​បាន​កើន​ឡើង​ផង​ដែរ ដោយ​ចំនួន​ប្រហែល ៧​ភាគរយ​នៃ​គ្រួសារ​ជនបទ​​ គឺ​មាន​សមាជិក​ជា​ជន​អន្តោប្រវេសន៍​ទៅ​ធ្វើការ​នៅ​​ក្រៅ​ប្រទេស​នៅ​ឆ្នាំ​២០១៤។

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា គ្រួសារ​ខ្មែរ​ដែល​បាន​ទទួល​ការ​ផ្ញើ​ប្រាក់​ពី​ការ​ចំណាក​ស្រុក គឺ​អាច​កាត់​បន្ថយ​​​ភាព​​ក្រីក្រ​បាន​ច្រើន​គួរ​សម ​ប៉ុន្តែ​ការ​សិក្សា​ដដែល​ក៏​បាន​បង្ហាញ​ផងដែរ​ថា ភាគច្រើន​នៃ​ជន​​អន្តោប្រវេសន៍​ទាំង​នោះ គឺ​ខុស​ច្បាប់ ជាពិសេស នៅ​ប្រទេស​ថៃ៕

None



អត្ថបទបន្ទាប់


វៀតណាម​បណ្ដេញ​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចេញ​ពី​តំណែង​... អាច​ពាក់ព័ន្ធ​រឿង​ពុករលួយ!

មួយ​រយៈ​ចុងក្រោយ​នេះ រដ្ឋាភិបាល​វៀតណាម​ហាក់​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ជាហូរ​ហែ គេ​ឃើញ​មាន​សេចក្…

អ្នក​ជំនាញ៖ ជំនួញ​​អចលន​ទ្រព្យ​​មាន​ភាព​ធម្មតា គ្រាន់តែ​មិន​សូវ​កាក់កប​ខ្លាំង​ដូច​មុន

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​លើក​ឡើង​ថា ការទិញ លក់ និង​ជួល​អចលន​ទ្រព្យ​នៅ​អំឡុង​ឆ្នាំ​២០១៧​នេះ មិន​មាន​អ្វី​ដែល​ជា​បញ្ហា​រាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ