មេដឹកនាំឥណ្ឌូនេស៊ី

មេដឹកនាំយោធា កំពុងស្ថិតលើផ្លូវឆ្ពោះទៅក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី


លោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអតីតមេបញ្ជាការកងកម្លាំងពិសេសឥណ្ឌូនេស៊ី កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី។ ក្រោយទទួលលទ្ធផលក្រៅផ្លូវការបន្ទាប់ពីបោះឆ្នោត រដ្ឋមន្ត្រីការពារជាតិ វ័យ៧២ឆ្នាំរូបនេះ បានប្រកាសនៅចំពោះមុខអ្នកគាំទ្រដ៏រីករាយថា វាគឺជាជ័យជម្នះសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។
មេដឹកនាំឥណ្ឌូនេស៊ី
ដោយ

បន្ទាប់ពីរស់នៅក្នុងភាពមន្ទិលអស់រយៈពេលជាច្រើនខែ ពេលនេះប្រជាជនឥណ្ឌូនេស៊ី បានទទួលពន្លឺនៃដំណឹងពាក់ព័ន្ធនឹងអ្នក ដែលអាចក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី ជំនួសប្រធានាធិបតីចាំផ្ទះលោក ចូកូ វីដូដូ ហើយ។ ហើយបុរស ដែលអាចនឹងក្លាយជាប្រនាធិបតីថ្មីនេះ គឺរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអតីតមេបញ្ជាការកងកម្លាំងពិសេសរបស់ប្រជាជាតិ ដែលមានប្រជាជនច្រើនជាងលំដាប់ទី៤លើពិភពលោកមួយនេះ។

ឆ្លងកាត់ការរាប់សន្លឹកឆ្នោតត្រួសៗដោយក្រុមអ្នកបោះឆ្នោតឯករាជ្យបានបង្ហាញថា មេដឹកនាំយោធាលោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ បានឈ្នះជិត៦០%នៃសន្លឹកឆ្នោត ពោលគឺលើសពីការព្យាករមុនការបោះឆ្នោត​។ សំឡេងគាំទ្រអ្នកនយោបាយជើងចាស់ ដ៏មានឥទ្ធិពលនៅក្នុងជួរយោធានៃប្រជាជាតិ ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោកនេះ បាននាំមុខគូប្រជែងនយោបាយពីររូបផ្សេងទៀតគឺលោក អេនី បាស្វេដាន (Anies Baswedan) និងលោក ហ្គានចា ប្រាណូវូ ( Ganjar Pranowo)។ តាមការគ្រោងទុក គណៈកម្មការបោះឆ្នោតជាតិឥណ្ឌូនេស៊ីរំពឹងថា លទ្ធផលផ្លូវការនឹងប្រកាសនៅថ្ងៃទី២០ ខែមីនាខាងមុខនេះ។

នៅមុនការបោះឆ្នោតមកដល់ លោក ចូកូ វីដូដូ មិនបានបង្ហាញការគាំទ្រចំពោះបេក្ខជនណាម្នាក់ច្បាស់លាស់នោះទេ ប៉ុន្តែបេក្ខភាពអនុប្រធានាធិបតីរបស់លោក ជីប្រាន រ៉ាកាបូមីង រ៉ាកា (Gibran Rakabuming Raka ) ដែលជាកូនប្រុសច្បងរបស់លោក អាចជាសារមួយទៅអ្នកបោះឆ្នោត ដោយសារតែពលរដ្ឋឥណ្ឌូនស៊ីភាគច្រើននៅតែគាំទ្រលោក ទោះបីជាលោកត្រូវចប់អាណត្តិក៏ដោយ។

ក្រោយទទួលលទ្ធផលនេះលោក ប្រាបូវូ បាននិយាយកាលពីល្ងាចថ្ងៃពុធ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅចំពោះមុខ​អ្នកគាំទ្រដ៏ច្រើនកុះករនៅឯមជ្ឈមណ្ឌលកីឡានៅភាគខាងត្បូងទីក្រុងហ្សាកាតាថា ជ័យជម្នះនេះ គឺជាជ័យជម្នះសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។ តែយ៉ាងណា លោក ត្រូវរង់ចាំលទ្ធផលផ្លូវការពីគណៈកម្មការរៀបចំការបោះឆ្នោត៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អាម៉េរិកជំរុញឲ្យមានការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកបន្ថែមទៀត

មុនចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រទេសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលគ្រោងធ្វើនៅចុងខែកុម្ភៈនេះ លោកស្រី ខេដឺរិន តៃ (Katherine T…

អឺរ៉ុបគ្រោងបោះទុនជាង៧ពាន់លានដុល្លារសង់រោងចក្រផលិតរថយន្តអគ្គិសនី ដើម្បីឈប់ពឹងផ្អែកលើចិន

ដោយសារព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីឥទ្ធិពលរបស់មហាយក្យចិន ជាពិសេសមកលើវិស័យរថយន្តអគ្គសនី អឺរ៉ុប គ្រោងបោះវិនិយោគដល់ទៅប្រមាណ៧ពាន់៥រយលានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ