អ្វីទៅជាច្រកទ្វារអ៊ិនធឺណែត? ច្រកទ្វារអ៊ិនធឺណិតជាតិ គឺជាយន្តការមួយដើម្បីសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ិនធឺណិតក្នុងប្រទេស និងក្រៅប្រទេស។ គោលបំណងនៃការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ គឺដើម្បីជួយសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ិនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការកៀរគចំណូលជាតិ និងរក្សាតម្លាភាពក្នុងការប្រកួតប្រជែងសម្រាប់ប្រតិបត្តិករជាដើម។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទុរគមនាគមន៍។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញមកច្រានចោលចំពោះការបកស្រាយរបស់អង្គការសង្គមស៊ីវិល និងក្រៅរដ្ឋាភិបាលមួយចំនួនដែលថា ការរៀបចំអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ជាចេតនារបស់រាជរដ្ឋាភិបាល ដើម្បីទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ រឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាដើម។ ឯកឧត្តម ចាត់ទុកការបកស្រាយនេះថា ជារឿងមិនត្រឹមត្រូវ និងប្រាសច្រាកពីគោលបំណងរបស់អនុក្រឹត្យនេះ។ បន្ថែមលើនេះ ឯកឧត្តមអះអាងថា គ្មានបទបញ្ញត្តិណាមួយក្នុងអនុក្រឹត្យនេះចែងពីការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ និងបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ឬសារព័ត៌មាននោះទេ។
តើអ្វីទៅជាច្រកទ្វារអ៊ិនធឺណិតជាតិ? ជុំវិញសំណួរនេះឯកឧត្តម ជា វ៉ាន់ដេត បានពន្យល់ថា ច្រកទ្វារអ៊ិនធឺណិតជាតិ គឺជាយន្តការមួយដើម្បីសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ិនធឺណិតក្នុងប្រទេស និងក្រៅប្រទេស។ ឯកឧត្តមបានបន្តថា ច្រកទ្វារអ៊ិនធឺណិតនេះមិនមែនមាននៅតែកម្ពុជានោះទេ ពោលគឺច្រកទ្វារនេះត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទូទាំងពិភពលោករួចទៅហើយ។ កម្ពុជាគ្រោងបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនេះ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត ក្រុងបាវិត និងគ្រោងបង្កើតនៅច្រកផ្សេងៗទៀតនាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនេះ គឺដើម្បីទប់ស្កាត់ការតភ្ជាប់បណ្តាញអ៊ិនធឺណិតឆ្លងដែនខុសច្បាប់ ដើម្បីជំរុញការប្រើប្រាស់អ៊ិនធឺណិតស្របច្បាប់ និងដើម្បីបង្កើនប្រសិទ្ធភាពធភាពទ្ធភាព ៊ុនមួយចំនបានចថរតចាថរកចថក្នុងការកៀរគចំណូលពន្ធជូនរដ្ឋ ក៏ដូចជារក្សាភាពស្របច្បាប់ និងត្រឹមត្រូវក្នុងការប្រកួតប្រជែងសម្រាប់ប្រតិបត្តិករ។ ការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ ការការពារសិទ្ធិកុមារ និងការគំរាមកំហែងតាមអ៊ិនធឺណិង ការឆបោក និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ក៏ស្ថិតក្នុងគោលបំណងនៃការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនេះដែរ។
ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា មុនដាក់ជូនសម្តេចតេជោ ហ៊ុន សែន ឲ្យចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ អនុក្រឹត្យនេះបានឆ្លងកាត់ការពិភាក្សាជាមួយក្រសួងយុត្តិធម៌ចំនួន៤លើក និងជួបក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ចំនួនពីរលើកបន្ថែមទៀត។ ជាមួយគ្នានេះ ក្រសួងក៏បានជួបពិភាក្សាជាមួយប្រតិបត្តិករ និងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតនេះមាន១១ជំពូក និង២០មាត្រា៕