ការប្រើប្រាស់ម៉ូតូអគ្គិសនី

ក្រសួងសាធារណការស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារនៅកម្ពុជា ប្រើប្រាស់ម៉ូតូអគ្គិសនីជំនួសម៉ូតូប្រើសាំង


ក្រសួងសាធារណៈការ និងដឹកជញ្ជូន មានបំណងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារនៅកម្ពុជា ពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយ ថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំង ក្នុងការបម្រើសេវារបស់ខ្លួន សំដៅឆ្លើយតបទៅនឹងគម្រោង ផែនការនិងគោលនយោបាយដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាព។
ជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ម្ហូបអាហារ​ដូច​ជា ក្រុមហ៊ុន Food Panda និង Nham24 អះអាង​ថា ពួក​គេ​ស្វាគមន៍​ចំពោះ​សំណើ​ពី​ខាង​ក្រសួង​សារ​ធា​ណ​ការ​នេះ​។ ប៉ុន្ដែ ការ​អនុវត្ត​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​អាច​នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដ្បិតថា មធ្យោបាយ​ធ្វើ​ដំណើរ​នេះ អាច​មាន​កត្តា​ប្រឈម​ច្រើន​ជាង​ម៉ូតូ​ប្រើ​សាំង​។

ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ការងារ​ជាមួយ ប្រតិភូ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រៀបចំ​ផែនទី​បង្ហាញផ្លូវ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការ​ប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ពិភាក្សា​ជាមួយ​សេវា​ដឹក​ជញ្ជូន​ម្ហូបអាហារ ដូច​ជា Food Panda និង NHAM24 ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​ការ​ប្រើប្រាស់​ម៉ូតូ​ដើរ​ដោយ ថាមពល​អគ្គិសនី ជំនួស​ម៉ូតូ​ដែល​ប្រើ​សាំង​ក្នុង​ការ​បម្រើសេវា​របស់​ខ្លួន សំដៅ​ឆ្លើយ​តប​ទៅ​នឹង​គម្រោង ផែនការ និង​គោលនយោបាយ​ដឹក​ជញ្ជូន​ផ្លូវគោក​ប្រកបដោយ​ចីរភាព​។

ជុំវិញ​គម្រោង​កាត់​បន្ថយ​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ដោយ​ប្រើ​សាំង ត្រូវ​បាន​ក្រុមហ៊ុន​ដឹក​ញ្ជូ​ន​ម្ហូបអាហារ​នៅ​កម្ពុជា បង្ហាញ​ការ​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​បាន​គូសបញ្ជាក់​ថា ពួក​គេ​បាន​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ​។ 

លោក ជួន គី​ម​ហាក់ ប្រធាន​គ្រប់គ្រង​ដៃគូ​ដឹក​ជញ្ជូន របស់​ក្រុមហ៊ុន Food Panda បាន​បង្ហាញ​ការ​សាទរ និង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​សម្រាប់​ដឹក​ម្ហូបអាហារ ជំនួស​ការ​ប្រើ​ម៉ូតូ​ដោយ​ប្រើ​សាំង​។ បើ​តាម​លោក ជួន គី​ម​ហាប់ ក្រុមហ៊ុន Food Panda កន្លង​មក​ក៏​បាន​និង​កំពុង​គិតគូ​ពី​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​នេះ ជំនួស​ម៉ូតូ​ដែល​ប្រើ​ប្រេងឥន្ធនៈ​នេះ​ដែរ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​។

ដោយឡែក លោក ចាន់ បូ​និ​ម៉ា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ម្ហូបអាហារ NHAM24 ឯណោះ​វិញ ក៏​បាន​បង្ហាញ​ការ​គាំទ្រ​នូវ​គំនិត​ផ្គួ​ច​ផ្ដើម​របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​ដែរ ក៏​ប៉ុន្តែ លោក​យល់​ថា កិច្ចការ​នេះ​ទាមទារ​ពេលវេលា​បន្ថែម ដោយ​លោក​បាន​អះអាង​ថា ការងា​កមក​ប្រើប្រាស់​ម៉ូតូ​ដោយ​ប្រើ​អគ្គិសនី អាច​នឹង​មាន​បញ្ហា​មួយ​ចំនួន ដល់​ភ្នាក់ងារ​ដឹក​ជញ្ជូន​ម្ហូបអាហារ ដូច​ជា ការ​ខ្វះ​លទ្ធភាព​សម្រាប់​ទិញ​ម៉ូតូ​ដែល​ប្រើ​អគ្គិសនី​ជាដើម​។

សូម​បញ្ជាក់​ថា នា​ជំនួប​ជាមួយ​ប្រតិភូ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​អំពី​ការ​រៀបចំសេចក្តី​ព្រាង​គោលនយោបាយ​ដឹក​ជញ្ជូន​ផ្លូវគោក ដែល​មានការ​គិតគូ​អំពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ការ​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ទៅ​ក្នុង​បរិយាកាស ក៏​ដូច​ជា គម្រោង​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន ផង​ដែរ​។ ក្នុង​នោះ មាន​គម្រោង​ដំឡើង​ស្ថានីយ​សាក​ថ្ម​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​,​ផែនការ​សម្រាប់​ការ​នាំ​ចូល​រថយន្ត​ចាស់​ៗ ដែល​មាន​អាយុ​១០​ឆ្នាំ និង​គម្រោង​ដំឡើង​ស្ថានីយ៍​សាក​ថ្ម​រថយន្ត​ថាមពល​អគ្គិសនី នៅ​តាម​បណ្ដា​ស្ថានីយ​មួយ​ចំនួន ជាដើម​៕

None



អត្ថបទបន្ទាប់


មេពន្ធដារប្រាប់ឱ្យសារធារណជនបង្ហាញឈ្មោះមន្ត្រីពន្ធដារណាដែលដើរយកលុយខុសគោលការណ៍

ដើម្បីឱ្យការអនុវត្តការប្រមូលពន្ធដារមានប្រសិទ្ធិភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជាអ…

អាមេរិកបញ្ជូនកងទ័ព ៣ពាន់នាក់ទៅអឺរ៉ុបខាងកើតត្រៀមទប់ទល់ការវាយប្រហារពីរុស្សី

សហរដ្ឋអាមេរិក បានសម្រេចបញ្ជូនទ័ពជិត៣ពាន់នាក់បន្ថែមទៀតពីលើកម្លាំងដែលខ្លួនកំពុងមានស្រាប់នៅតំបន់អឺរ៉ុបខាងកើត។ កងទ័ពទាំងនេះ នឹងត្រូវដាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ