ដូចជាលក់រាយក្នុងខេត្តកាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយវានឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ពិសេសខេត្តព្រះសីហនុឲ្យមានការកើនឡើងបន្ថែមទៀត។ ក្រៅពីគម្រោងនេះ ក៏មានក្រុមហ៊ុនចំនួនពីរផ្សេងទៀតដែរ ដែលទទួលបានការឯកភាពជាគោលការណ៍ពី CDC ក្នុងការបោះទុនវិនិយោគនៅខេត្តជាប់មាត់សមុទ្រមួយនេះ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនចិន DRF-MART FA DAO JIA TRADING co ltd គ្រោងបោះទុនវិនិយោគប្រមាណ១៤លានដុល្លារ បង្កើតផ្សារទំនើបដ៏ធំមួយនៅខេត្តព្រះសីហនុ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ គម្រោងនេះទទួលបានការឯកភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ នៅឡើយតែដាក់សំណើរជូនរាជរដ្ឋាភិបាល ដើម្បីសុំការអនុម័តជាផ្លូវការតែប៉ុណ្ណោះ។ ទោះយ៉ាងណាឯកឧត្តមមិនទាន់បញ្ជាក់បានទេថា គម្រោងអាចនឹងចាប់ផ្តើមសាងសង់នៅអំឡុងខែណានោះទេ គ្រាន់តែបញ្ជាក់អាចនឹងចាប់ផ្តើមសាងសង់នៅក្រោយទទួលបានការអនុញ្ញាជាផ្លូវការពីរាជរដ្ឋាភិបាល។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ គម្រោងនេះមានការអភិវឌ្ឍជាផ្សារទំនើបលក់ទំនិញ កន្លែងសម្រាប់លក់រាយ និងរោងកុនជាដើម ដែលវានឹងជួយផ្តល់ផលិតផលសេវាកម្មបន្ថែមទៀតដល់ខេត្តព្រះសីហនុ។ លើសពីនេះ តាមរយៈគម្រោងនេះនឹងជួយរួមចំណែកបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ពិសេសខេត្តព្រះសីហនុឲ្យមានការកើនឡើងមួយកម្រិតទៀត ហើយវានឹងជួយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង២រយកន្លែងផងដែរ។
ការបង្ហាញពីគម្រោងបើកផ្សារទំនើបដ៏ធំមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថា ជាការបង្ហាញឲ្យឃើញពីការកម្រើកឡើងវិញនៃសកម្មភាពអភិវឌ្ឍនៅក្នុងខេត្តនេះ ខណៈកន្លងមកខេត្តជាប់មាត់សមុទ្រមួយនេះ បានជួបបញ្ហាអគារជាប់គាំងរាប់រាប់ពាន់អគារ ដោយសារតែវិបត្តិកូវីដ១៩ និងការចាកចេញរបស់ជនជាតិចិន។ ក្រៅតែពីគម្រោងផ្សារទំនើបនេះ ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក៏បានអនុម័តជាគោលការណ៍គាំទ្រលើគម្រោងរោងចក្រកែច្នៃឈើដាំ នៅស្រុកព្រៃនប់ និងរោងចក្រកែច្នៃម្ហូបអាហារ នៅស្រុកកំពង់សិលាផងដែរ។ ថ្មីៗនេះទៀតសោត ខេត្តព្រះសីហនុ ទើបតែមានការបើកដំណើរការរោងចក្រផលិតសម្បកកង់រថយន្ដដ៏ធំមួយតម្លៃ ៣០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ដោយរោងចក្រនេះ មានសមត្ថភាពអាចផលិតសម្បកកង់រថយន្ដបានដល់ទៅរាប់លានគ្រឿងក្នុងមួយឆ្នាំៗ៕