រដ្ឋាភិបាលថៃ

រដ្ឋមន្ត្រីជាង១០រូបមកពីបក្សរបស់លោក អានុទីន កំពុងប្រឈមនឹងការបោះឆ្នោតដកសេចក្តីទុកចិត្ត


រដ្ឋាភិបាលថៃកំពុងរងសម្ពាធយ៉ាងខ្លាំង ដោយប្រភពផ្ទៃក្នុងពីថ្នាក់ដឹកនាំគណបក្សប្រឆាំងថៃបានទម្លាយឱ្យដឹងថា ខ្លួនកំពុងពន្លឿនការរៀបចំញត្តិដកសេចក្តីទុកចិត្ត ដើម្បីបើកការដេញដោល និងបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីជាង១០រូបចេញពីកៅអីក្រសួងសំខាន់ៗ ក្រោមកូតារបស់គណបក្សភូមិចៃថៃ ដែលដឹកនាំដោយលោក អានុទីន ឆានវីរៈគុល។ តើយុទ្ធសាស្ត្រវាយប្រហារដ៏សំខាន់នេះនឹងវិវត្តទៅជាយ៉ាងណា?
រដ្ឋាភិបាលថៃ
ដោយ

កាសែត The Nation បានរាយការណ៍នៅថ្ងៃទី៨ ខែតុលា ថា លោក ណាត់តាផុង រឿងបញ្ញាវុត (Natthaphong Ruengpanyawut) មេដឹកនាំគណបក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំនៅថៃបានអះអាងថា ញត្តិដកសេចក្តីទុកចិត្តលើរដ្ឋមន្ត្រីមកពីគណបក្សភូមិចៃថៃ ត្រូវតែរុញទៅកាន់សភាឱ្យបានលឿនបំផុត ដើម្បីបិទផ្លូវកុំឱ្យប្រធានសភាថៃលោក សូផុន សារ៉ាំ (Sophon Zaram) មានពេលត្រៀមខ្លួនទប់ទល់បាន។ មេដឹកនាំបក្សប្រឆាំងរូបនេះបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានៅថ្ងៃទី៨ ខែតុលា ថា ការដេញដោលដកសេចក្តីទុកចិត្តនេះត្រូវបានរំពឹងថា នឹងដាក់ចូលក្នុងរបៀបវារៈសភានៅខែតុលា នេះ។
ក្រុមរដ្ឋមន្ត្រីដែលស្ថិតក្នុងមុខសញ្ញារបស់បក្សប្រឆាំងស្ទើរតែទាំងអស់ ពោលគឺមានរហូតដល់១៣រូបមកពីគណបក្សភូមិចៃថៃ របស់លោក អានុទីន ដែលកំពុងរងការចោទប្រកាន់ក្នុងសំណុំរឿងអាស្រូវគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ បច្ចុប្បន្នសំណុំរឿងស្អុយរលួយនេះកំពុងត្រូវគណៈកម្មាធិការប្រឆាំងអំពើពុករលួយថៃស៊ើបអង្កេត ក្នុងនោះសូម្បីតែលោក អានុទីន ឆានវីរៈគុល ខ្លួនឯង ក៏ត្រូវបក្សប្រឆាំងតម្រង់ស៊ីបដេញដោលក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអ្នកទទួលខុសត្រូវផ្ទាល់លើការងារនេះ។ បញ្ហាដែលត្រូវបានគេរំពឹងថា នឹងលើកយកមកជជែកដេញដោលរួមមានវិបត្តិទឹកជំនន់នៅទីក្រុងបាងកក និងតាមបណ្តាខេត្តនានា អំពើពុករលួយក្នុងការបោះឆ្នោតព្រឹទ្ធសភា និងអាស្រូវសូកប៉ាន់ប្រឡងរដ្ឋបាលមូលដ្ឋាន។
ក្រុមអ្នកវិភាគនយោបាយនៅទីក្រុងបាងកក បានលើកឡើងថា យុទ្ធសាស្ត្រវាយប្រហារលឿនដូចផ្លេកបន្ទោររបស់បក្សប្រឆាំងលើកនេះ មិនត្រឹមតែជាការកាត់ទោសលើការអសមត្ថភាពរបស់រដ្ឋមន្ត្រីមកពីគណបក្សភូមិចៃថៃប៉ុណ្ណោះទេ ប៉ុន្តែជាការវាស់ស្ទង់កម្ដៅ និងបំបែកបំបាក់សាមគ្គីភាពរវាងគណបក្សចម្រុះរដ្ឋបាល ពិសេសបក្សភឿថៃថា តើហ៊ានចេញមុខពារការពាររដ្ឋមន្ត្រីពុករលួយទាំងនោះ ឬក៏សុខចិត្តបោះបង់ចោលបក្សលោក អានុទីន ឱ្យស្លាប់តែឯង?

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

ភ្នំពេញ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុ…

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Prudential នៅជប៉ុន នឹងត្រូវកាត់ប្រាក់ខែ ៣០% ក្រោយបែកធ្លាយ​ករណី​បុគ្គលិក​បោកប្រាស់លុយ​អតិថិជន

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential Financial នៅប្រទេសជប៉ុន នឹងកាត់​បន្ថយប្រាក់បំណាច់របស់ខ្លួនចំនួន ៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ