បទ​ល្មើស​ជំរិត​ប្រាក់​តាម​អ៊ិនថឹណិត

កម្ពុជា​បង្ក្រាប​ជនជាតិ​ចិន​ជំរិត​ប្រាក់​តាម​អ៊ិនថឹណិត​ជា​ច្រើន​។ តើ​ពួកគេ​ធ្វើ​អ្វី​ខ្លះ?


ជា​រឿយៗ គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ពី​ជនជាតិ​ចិន​និង​ជនបរទេស​ដទៃ​ទៀត ដែល​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន និង​និរទេស​ទៅស្រុក​វិញ ពី​បទ​​សង្ស័យ​ឆបោក​ និង​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនថឹណិត។ ក្នុង​​ចំណោម​ជន​ល្មើស​ទាំង​នោះ ជនជាតិ​ចិន​មាន​ច្រើន​លើស​លប់​ជាង​គេ។ តើ​ពួកគេ​ប្រព្រឹត្ត​ការឆបោក​និង​ជំរិត​ប្រាក់​តាម​អ៊ិនថឹណិត ក្នុង​រូបភាព​បែបណា?
ជន​សង្ស័យ​ជនជាតិ​ចិន​ដែល​នគរបាល​កម្ពុជា​ចាប់​ខ្លួន​និង​និរទេស ពី​បទ​សង្ស័យ​ឆបោក​និង​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនថឹណិត។ រូបភាពឯកសារ៖ ហេង ភារម្យ
ដោយ

គិត​ចាប់​តាំង​ពី​​ឆ្នាំ២០១១​មក កម្ពុជា​បាន​និរទេស​ខ្លួន​ជនជាតិ​ចិន​និង​តៃវ៉ាន់​ចំនួន​ជាង​៨០០​នាក់ ទៅ​ប្រទេស​ចិន​វិញ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ជំរិត​ប្រាក់​និង​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍។ 

នេះ​​បើ​យោងតាម​លោក អ៊ុក ហៃសិលា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​និង​អនុវត្ត​នីតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ។

ការ​បង្រ្កាប​នៅ​កម្ពុជា ក្នុង​ខែ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ជា​លក្ខណៈ​តំបន់ ខណៈ​ដែល​ប្រទេស​ចិន​បន្ត​ការ​បង្រ្កាប​ទៅ​លើ​សកម្មភាព​ឆបោក​និង​ជំរិត​ប្រាក់​តាម​ទូរស័ព្ទ និង​អ៊ិនថឹណិត ដែល​បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ​​ជន​ជាតិ​ចិន​ខាត​បង់លុយ​រាប់​ពាន់​លាន​ដុល្លារ។ 

កាល​ពី​ខែ​កក្កដា កម្ពុជា​បាន​បញ្ជូន​ចេញ​ជន​សង្ស័យ​ចិន​និង​តៃវ៉ាន់​ចំនួន​១០៥​នាក់ ទៅ​ប្រទេស​ចិន ពី​បទ​ល្មើស​ដូចគ្នា​នេះ​ដែរ។


តើ​បានអាន​អត្ថបទ​នេះ​ឬនៅ? ជន​ជាតិ​ចិន​ដែល​​កំពុងរស់នៅ​និង​​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ | គិត​ត្រឹម​ឆ្នាំ​២០២០ បុរស​ចិន​ដែល​មិន​អាច​រក​ប្រពន្ធ​​បាន​នឹង​កើន​ឡើង​ដល់​៣០​លាន​នាក់

លោក អ៊ុក ហៃសិលា បាន​មាន​ប្រសាសន៍​ថា មាន​ជន​ជាតិ​តៃវ៉ាន់​តិចតួច​ទេ នៅ​ក្នុង​ចំនួន​ជាង​៨០០​នាក់​នេះ ហើយ​បាន​អះអាង​បន្ថែម​ថា ពួកក្រុម​នេះ​បាន​ផ្តោត​ការ​បោក​ប្រាស់​ទៅ​លើ​ជនជាតិ​ចិន​ជា​បុគ្គលិក​រដ្ឋ ជា​មន្រ្តី​រាជការ​ចូល​និវត្តន៍​ដែល​មាន​លុយ​និង​កេរ្តិ៍​ឈ្មោះ​ល្អ។

លោក អ៊ុក ហៃសិលា បាន​និយាយ​ថា ៖ «ពួកវា​មាន​អ្នក​ស៊ើប​ប្រវត្តិ​របស់​បុគ្គល​ណា​មួយ ​ឬ​មន្រ្តី​រាជការ​នៅ​ស្រុក​ចិន ដែល​ជា​អ្នក​មាន​លុយ​មាន​កិត្តយស។ បន្ទាប់​ពី​ស៊ើប​បាន​អស់​ហើយ​​​ ពួកវា​ហ៊ែក (hack) ចូល​តាម WhatsApp ដើម្បី​យក​លេខ​ទូរស័ព្ទ​ដើម្បី​ទាក់ទង​គា្ន​តាម​បណ្តាញ​សង្គម ដូចជា ​Wechat ហើយនិង​ប្រព័ន្ធ QQ»។

​លោក អ៊ុក ហៃសិលា បន្ត​ថា ដល់​ពេល​បាន​លេខ​ទូរស័ព្ទ​ហើយ​ ពួកវា​ចាប់ផ្តើម​ចូល​ខ្លួន​មក​ពាក់ព័ន្ធ​​ជាមួយ​ជន​រង​គ្រោះ ដែល​ឈាន​ដល់​ការ​ស្រលាញ់​គ្នា។ 


អត្ថបទ​ទាក់ទង​ពី​ចិន៖ ១៧ឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេស​ណា​ខ្លះ​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជាច្រើន​ជាង​គេ?

លោក អ៊ុក ហៃសិលា បាន​បន្ត​ទៀត​ថា​ ៖ «ដល់​អ៊ីចឹង វា​ថត​រូប​សិចស៊ី​បង្ហាញ​ទៅ​វិញ​ទៅ​មក ហើយ​ដល់​ពេល​វា​បាន​អស់​ហើយ វា​ឈប់ ហើយ​វា​ឲ្យ​ទៅ​ក្រុម​​ជំនាញ​មួយ​ទៀត ដើម្បី​ជំរិត​ទារ​លុយ​ ថា បើ​មិន​ផ្តល់​លុយ វា​នឹង​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម ឬ​ទៅ​គ្រួសារ ឬ​នៅ​កន្លែង​ធ្វើការ»។

លោក អ៊ុក ហៃសិលា បា​និយាយ​ថា នៅ​ស្រុក​ចិន អ្នក​ខ្លះ​ខ្មាស់​គេ​រហូត​ដល់​មាន​សម្លាប់​ខ្លួន ហើយ​ខេត្ត​ចិន​មួយ​ចំនួន​នៅ​ជាប់​ទល់​ដែន​វៀតណាម​និង​ថៃ គឺ​ខាត​បង់​លុយ​ដល់​រាប់​ពាន់​លាន​ដុល្លារ​ដោយសារ​ចាញ់​បោក​​ពួក​ហ្នឹង។

យោង​តាម​លោក អ៊ុក ហៃសិលា​​ នៅ​កម្ពុជា បន្ទាប់​ពី​អាជ្ញាធរ​បាន​ធ្វើការ​បង្រ្កាប​នៅ​តាម​ខេត្ត ពួកវា​រត់​មក​ភ្នំពេញ​វិញ ខណៈ​ពី​មុន អាជ្ញាធរ​បាន​បង្រ្កាប​នៅ​ភ្នំពេញ ពួក​វា​បាន​រត់​ទៅ​ខេត្ត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ៖ ការ​ចូល​ហ៊ុន​រកស៊ី​​ជាមួយ​គ្នា​មិន​ខុស​ពី​ការ​រើស​ប្តី​ប្រពន្ធ​នោះ​ទេ!

ព័ត៌មាន
ការ​ជ្រើសរើស​មនុស្ស​មក​ចូល​ហ៊ុន​រក​ស៊ីជាមួយ​គ្នា គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ពីព្រោះ វា​ទាមទារ​នូវ​ចំណេះដឹង​និង​ភា…

ឧកញ៉ា ហ៊ុន ឡាក់៖ មុខ​របរ​របស់​ខ្ញុំ​ដំបូង ជា​អ្នក​ទូល​នំ​លក់​តាម​ផ្ទះ!

ព័ត៌មាន
«កើត​មក​ខ្លួន​ទទេ តែ​កុំ​រស់​ដោយ​ខ្លួន​ទទេ! ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ ទើប​ដឹង​ថា ការ​តស៊ូ​មាន​អត្ថន័យ​សំខាន់​ប៉ុណ្ណា​សម្រាប់​ជីវិត»…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ