កូវីដ-១៩ សហរដ្ឋអាមេរិក

រដ្ឋចំនួន ៤៩ នៅអាមេរិក កំពុងរងការលុកលុយដោយមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទ «មុយ»


មេរោគកូវីដបំប្លែងថ្មី ប្រភេទ «មុយ» ដែលត្រូវបានរកឃើញដំបូងនៅប្រទេសកូឡុំប៊ីបានរាលដាលឆ្លងដល់រដ្ឋចំនួន ៤៩ របស់អាមេរិកហើយគិតមកទល់ពេល ។ ក្នុងនោះ រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេរាយការណ៍ថា មានករណីឆ្លង មេរោគថ្មីនេះខ្ពស់ជាងគេ រហូតដល់ជិត ៤០០ ករណី។ មេរោគ កូវីដ១៩ បំប្លែងថ្មីប្រភេទថ្មី «មុយ» ដែលត្រូវបានគេរកឃើញថា សមត្ថភាពចម្លងបានលឿនជាងមេរោគប្រភេទ ឌែលតា ទៅទៀត និងទំនងជាអាចឈានទៅកាត់ផ្តាច់ប្រព័ន្ធការពាររបស់វ៉ាក់សាំងបង្ការកូវីដ១៩ថែមទៀតផង។
មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ «មុយ»
ដោយ

អង្គការ​សុខភាព​ពិភពលោក​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​មេរោគ កូ​វី​ដ​១៩ បំប្លែង​ថ្មី​ប្រភេទ​ថ្មី «មុ​យ​» ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា សមត្ថភាព​ចម្លង​បាន​លឿន​ជាង​មេរោគ​ប្រភេទ ឌែ​លតា ទៅ​ទៀត និង​ទំនងជា​អាច​ឈាន​ទៅ​កាត់​ផ្តាច់​ប្រព័ន្ធ​ការពារ​របស់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ថែម​ទៀត​ផង​។ យ៉ាងណាមិញ នា​ពេល​ថ្មី​ៗ​នេះ សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​រក​ឃើញ​ករណី​ឆ្លង​មេរោគ​បំ​ប្លែង​ថ្មី ប្រភេទ មុ​យ ខ្ពស់​ជាងគេ ជា​ពិសេស​នៅ​ពាក់កណ្តាល​ខែកក្កដា​កន្លង​ទៅ​នេះ​។

សូម​បញ្ជាក់​ថា ជិត ២០០ ករណី ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ប្រភេទ មុ​យ ៤០០​ករណី​នៅ​សហរដ្ឋអាមេរិក គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង Los Angeles នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​។ 

ទន្ទឹម​នេះ ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​នៅ​ទីក្រុង​នេះ បាន​បញ្ជាក់​ថា​ ការ​កំណត់​អត្តសញ្ញាណ​មេរោគ​ប្រភេទ មុ​យ និង​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ តម្រូវ​ឱ្យ​ពលរដ្ឋ​រស់នៅ​ទីក្រុង Los Angeles ត្រូវ​តែ​ចាត់វិធានការ​ការពារ​ខ្លួន​បន្ត​ទៀត ហើយ​នេះ​បាន​បង្ហាញ​ថា ការ​ចាក់​វ៉ាក់សាំង និង​ការ​ការពារ​ពិតជា​មាន​សារសំខាន់​ណាស់​។ 

សូម​រំឭក​ថា រហូត​មក​ទល់​ពេល​នេះ នៅ​ទូ​ទាំង​ពិភពលោក ករណី​ឆ្លង​សរុប​មេរោគ មុ​យ មាន​តិច​ជាង ០.៥ ភាគរយ​នៃ​ករណី​ឆ្លង​កូ​វី​ដ​-១៩​សរុប ខណៈ​នៅ​កូ​ឡំ​ប៊ី វត្តមាន​មេរោគ​ប្រភេទ មុ​យ នេះ​អាច​មាន​សមត្ថភាព​ចម្លង​ខ្ពស់​ដល់​ទៅ ៤០ ភាគរយ​។

ទោះបី​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​នេះ នៅ​មិន​ទាន់​រីក​រាល​ដាល​ច្រើន​នៅ​លើ​ពិភពលោក​ក្ដី តែ WHO បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​រី​រុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ជា​ខ្លាំង ដោយហេតុ​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី ជា​វីរុស​ដែល​បាន​បំប្លែង​ចេញពី​វីរុស​ដើម ហើយ​វីរុស​បំប្លែង​ខ្លួន​ក៏​អាច​បន្ត​បំប្លែង​ទៅ​ជា​វីរុស​បំប្លែង​ខ្លួន​ផ្សេង​ទៀត​ដែរ ហើយ​ថែម​ទាំង​មាន​កម្រិត​គ្រោះថ្នាក់ ឆ្លង​ខ្លាំង និង​សម្លាប់​មនុស្ស​លឿន​ជាង​វីរុស​ដើម​ទៅ​ទៀត​៕

អត្ថបទ​៖ ស៊ើ​ង និមល់

None



អត្ថបទបន្ទាប់


កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំGMS7 ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញពីវិបតិ្តកូវីដ-១៩

អស់រយៈពេលជិត ២ឆ្នាំមកហើយ ដែលវិបតិ្តកូវីដ-១៩ បានអុកឡុកសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទសក្នុងតំបន់ផងដែរ។ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងវិបត្ត…

ក្រសួងសាធារណការ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបញ្ចប់ការសិក្សានៅចុងឆ្នាំនេះ

កម្ពុជា និងវៀតណាមបានឯកភាពគ្នារួចហើយក្នុងការតភ្ជាប់ផ្លូវល្បឿនពីភ្នំពេញ-បាវិត ជាមួយនឹងផ្លូវល្បឿនរបស់វៀតណាមពីទីក្រុង ហូជីមិញមកដល់ដល់ម៉ុកប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ