របបសឹកមីយ៉ាន់ម៉ា

របបសឹកមីយ៉ាន់ម៉ាចរចាជាមួយក្រុមឧទ្ទាមត្រៀមរៀបចំការបោះឆ្នោតឆ្នាំ២០២៣តាមការសន្យា


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ាបានជួបពិភាក្សាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួនបីលើការរៀបចំការបោះឆ្នោតនាពេលខាងមុខ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ ក្រៅពីប្រកាសរៀបចំការបោះឆ្នោត របបសឹកបានដោះលែងផងដែរអ្នកទោស ជាង ៧០០០នាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលនៅក្នុងនោះ ៣០០នាក់ជាអ្នកទោសនយោបាយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera។
របបយោធាមីយ៉ាន់ម៉ាចរចារជាមួយក្រុមឧទ្ទាមបះបោរ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំមកពីគណបក្សរីកចម្រើនរដ្ឋសាន (SSPP) គណបក្សរួបរួមរដ្ឋវ៉ា (UWSP) និងកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា ដែលភាគច្រើន បានដាក់ខ្លួនឱ្យនៅឆ្ងាយពីជម្លោះប្រដាប់អាវុធចាប់តាំងពីរបបយោធាបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១ មកនោះ បានយល់ព្រមចូលរួមកិច្ចពិភាក្សារយៈពេលបីថ្ងៃក្នុងរដ្ឋធានីណៃពីដោជាមួយរបបសឹក។

អ្នកនាំពាក្យនៃក្រុមយោធារដ្ឋសាន (SSPP) ដែលគ្រប់គ្រងទឹកដីនៅភាគខាងជើងរដ្ឋ Shan បាននិយាយថា របបយោធាបានស្នើសុំឱ្យយើងអនុញ្ញាតឱ្យពួកគេរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងតំបន់របស់យើង។ អ្នកនាំពាក្យរូបនេះបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា៖

«សម្រាប់យើង យើងនឹងមិនប្រឆាំងនឹងការបោះឆ្នោតរបស់ពួកគេទេ»។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់មួយទៀតដែលមានឈ្មោះជាភាសាអង់គ្លេស Global New Light of Myanmar ក៏បានរាយការណ៍អំពីជំនួបរវាងមេដឹកនាំជនជាតិភាគតិច និងថ្នាក់ដឹកនាំយោធានេះផងដែរ។ យ៉ាងណាមិញ បើតាមអ្នកនាំពាក្យរបស់ក្រុមយោធារួបរួមរដ្ឋវ៉ា (UWSP) មិនបានឆ្លើយតបទៅនឹងសំណើរបស់ AFP សម្រាប់ការសុំបភ្លឺលើកិច្ចប្រជុំនោះទេ។

មែនទែនទៅ ជាមួយនឹងកងកម្លាំងឈរប្រហែល ២៥,០០០ នាក់ ក្រុមយោធារួបរួមរដ្ឋវ៉ា (UWSP) គឺជាយោធាមិនមែនរដ្ឋដ៏ធំបំផុតមួយក្នុងពិភពលោក ដោយកម្លាំងយោធានេះបានយកសមាជិកគ្រួសារពីគ្រួសារនីមួយៗនៅក្នុងក្របខណ្ឌស្វយ័តរបស់ខ្លួននៅព្រំដែនភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាជាមួយប្រទេសចិនធ្វើជាកងកម្លាំងសកម្មប្រយុទ្ធប្រឆាំងនឹងរបបសឹកភូមា។

គួរជម្រាបដែរថា មីយ៉ាន់ម៉ាមានកងទ័ពឧទ្ទាមជនជាតិភាគតិចចំនួន ២០ ដែលបានប្រយុទ្ធគ្នាទៅវិញទៅមក ក៏ដូចជាជាមួយយោធារបស់ប្រទេសអស់រយៈពេលជាច្រើនទស្សវត្សមកហើយ ជុំវិញការទាមទារស្វ័យភាពរបស់ពួកគេ ក៏ដូចជាការគ្រប់គ្រងពាណិជ្ជកម្មគ្រឿងញៀនដែលរកកម្រៃបានដ៏ច្រើន និងធនធានធម្មជាតិនៅតាមព្រំដែនរបស់ប្រទេសផងដែរ។

ដោយឡែក ក្នុងអំឡុងពេលសុន្ទរកថាដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ មេដឹកនាំយោធារបស់ប្រទេស លោក Min Aung Hlaing បានសង្កត់ធ្ងន់លើផែនការក្នុងការរៀបចំការបោះឆ្នោត ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាដែលពួកគេនឹងធ្វើឡើងក៏ដោយ។

យ៉ាងណាក៏ដោយចុះ ការរៀបចំការបោះឆ្នោតទូទាំងប្រទេសនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងធ្វើឲ្យការដណ្តើមអំណាចរបស់យោធាមានប្រក្រតីភាពឡើងវិញ និងមានភាពស្របច្បាប់ តាមរយៈប្រអប់សន្លឹកឆ្នោត និងដើម្បីផ្តល់លទ្ធផលក្នុងការធានាថាមេដឹកនាំរបបសឹកមួយនេះនៅតែបន្តកាន់អំណាចស្របច្បាប់បានតទៅទៀត។ ទន្ទឹមនឹងនោះ របបយោធានឹងគ្រប់គ្រងដំណើរការបោះឆ្នោតទាំងមូល ហើយខ្លួនបានចំណាយពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមប្រឆាំងថា របបសឹករបស់ខ្លួនពិតជាអាចធានារក្សាស្ថិរភាពក្នុងប្រទេសបាន៕




អត្ថបទបន្ទាប់


របាយការណ៍UN បង្ហាញថា ឆ្នាំ២០២២ជាឆ្នាំដែលតម្លៃស្បៀងមានភាពខ្ពស់បំផុតក្នុងកំណត់ត្រា

ការកើនឡើងនៃតម្លៃទំនិញម្ហូបអាហារភាគច្រើនកាលពីឆ្នាំមុន ដោយសារការរំខានដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានធ្វើឱ្យមានការព្…

កត្តាអ្វីខ្លះនឹងរុញឧស្សាហកម្មទូរស័ព្ទដៃរបស់ប្រទេសចិនឲ្យនៅតែស្ថិតក្រោមសម្ពាធក្នុងឆ្នាំ២០២៣?

ឧស្សាហកម្មទូរស័ព្ទដៃ smartphone របស់ប្រទេសចិននៅតែរងសម្ពាធលំបាកនៅឡើយសម្រាប់ឆ្នាំ២០២៣នេះ ហើយត្រូវគេរំពឹងថានឹងមិនទាន់ឃើញមើលឃើញពីកំណើនគួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ