ធនាគារជាតិនឹងរៀបចំយន្តការដោះស្រាយបណ្តឹងក្នុងវិស័យហិរញ្ញវត្ថុ

ធនាគារជាតិនឹងរៀបចំយន្តការទទួលបណ្តឹង និងដោះស្រាយជូនពលរដ្ឋ ដែលជួបបញ្ហារឿងផ្ទេរ ដក និងដាក់ប្រាក់


ធនាគារជាតិនៃកម្ពុជានឹងរៀបចំយន្តការទទួលបណ្តឹង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលតែងតែជួបបញ្ហាពេលមកទទួល និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា សំដៅជួយពន្លឿនការដោះស្រាយ កាត់បន្ថយបញ្ហា និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា តាមរយៈយន្តការនេះនឹងជួយឲ្យប្រជាពលរដ្ឋដឹងពីនីតិវិធី និងរយៈពេលជាក់លាក់ក្នុងការដោះស្រាយបញ្ហា និងបែបបទក្នុងការដាក់បណ្តឹងជាដើម។
ធនាគារជាតិនឹងរៀបចំយន្តការទទួលបណ្តឹង និងដោះស្រាយជូនពលរដ្ឋ ដែលជួបបញ្ហារឿងផ្ទេរ ដក និងដាក់ប្រាក់

ការរៀបចំឲ្យមានយន្តការបែបនេះ ធ្វើឡើងក្រោយធនាគារជាតិសង្កេតឃើញការជួបបញ្ហាក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ តែងតែកើតមានជារឿយៗនៅមួយរយៈចុងក្រោយនេះ។ បើគ្មានការប្រែប្រួលទេធនាគារជាតិនៃកម្ពុជានឹងចេញសេចក្តីប្រកាសស្តីពីយន្តការទទួលបណ្តឹង និងដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗខាងមុខនេះ។

លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីយន្តការទទួលបណ្តឹង និងដោះស្រាយបណ្តឹងជូនអតិថិជនក្នុងវិស័យហិរញ្ញវត្ថុក្នុងពេលឆាប់ៗខាងមុខនេះ សំដៅជួយពន្លឿនការដោះស្រាយបញ្ហា និងផ្តល់ទំនុកចិត្តដល់អតិថិជនមកលើវិស័យហិរញ្ញវត្ថុកម្ពុជា។ តាមរយៈយន្តការនេះវានឹងជួយឲ្យអតិថិជនដឹងពីនីតិវិធី និងរបៀបនៃការដោះស្រាយបញ្ហា រួមទាំងរយៈពេលនៃការដោះស្រាយ និងការដាក់ពាក្យបណ្តឹងផងដែរ។ បើតាមការលើកឡើងរបស់លោកជំទាវ ជា សិរី យន្តការនេះនឹងត្រូវដាក់ឲ្យអនុវត្តន៍នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា។

បើតាមការលើកឡើងរបស់លោកជំទាវ ជា សិរី ការគ្រោងដាក់ចេញនូវយន្តការទទួលបណ្តឹង និងដោះស្រាយបញ្ហាក្នុងវិស័យហិរញ្ញវត្ថុនេះធ្វើឡើយ ក្រោយធនាគារជាតិសង្កេតឃើញជារឿយៗអតិថិជនតែងតែជួបបញ្ហាក្នុងការដោះស្រាយបញ្ហាភាពយឺតយ៉ាវ បើទោះបីជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានយន្តការដោះស្រាយបញ្ហាជូនអតិថិជនរបស់ខ្លួនក្ដី។ ម្យ៉ាងទៀត ធនាគារជាតិនៃកម្ពុជា តែងតែទទួលបានការត្អូញត្អែរ និងស្នើសុំជួយអន្តរាគមន៍ពីអតិថិជនជុំវិញបញ្ហានេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជារូបនេះបានគូសបញ្ជាក់បន្ថែមថា បញ្ហារអាក់រអួលក្នុងការធ្វើប្រតិបត្តិការក្នុងប្រព័ន្ធហិរញ្ញវត្ថុនេះមិនមែនកើតឡើងតែក្នុងក្របខណ្ឌក្នុងស្រុកនោះទេ សូម្បីការធ្វើប្រតិបត្តិការទូទាត់សងប្រាក់ជាអន្តរជាតិក៏ជួបបញ្ហាដូចគ្នាដែរ។ ជាការកត់សម្គាល់របស់ថ្នាក់ដឹកនាំរូបនេះ បញ្ហាទាំងនោះភាគច្រើនកើតឡើង ដោយសារបញ្ហាបច្ចេកទេសរបស់ធនាគារអ្នកផ្ញើ ឬទទួល និងការធ្វើប្រតិបត្តិការច្រឡំរបស់អតិថិជនខ្លួនឯង។ ក្រៅពីយន្តការដោះស្រាយបញ្ហាក្នុងស្រុក ធនាគារជាតិនៃកម្ពុជាក៏នឹងរៀបចំយន្តការដោះស្រាយសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិផងដែរ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក «អន្ទះសារ»ចង់ធ្វើការជាមួយចិន លើបញ្ហាបំណុល និបញ្ហាប្រឈមនានា ខណៈចិនបន្ដនៅស្ងៀម

រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រីចេណេត យ៉េលេន (Janet Yellen) បាននិយាយកាលពីថ្ងៃអាទិត្យ ទី ១៦ កក្កដា ថា លោកស្រី«អន្ទះសារ» ចង់ធ្វើក…

លោក ពូទីន ថា រុស្ស៊ីនឹងប្រើគ្រាប់បែកចង្កោមដូចគ្នា ប្រសិនបើអ៊ុយក្រែនប្រើមុន

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីមាន «ស្តុកគ្រប់គ្រាន់» នៃគ្រាប់បែកចង្កោម ហើយនឹងមានសិទ្ធិប្រើប្រាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ