
តាមពិតទៅ ធនាគារជាតិនៃកម្ពុជា ធ្លាប់បានចេញសេចក្តីជូនដំណឹងបែបនេះម្តងរួចមកហើយកាលកាលពីឆ្នាំ២០១៦ ប៉ុន្ដែធនាគារជាតិបានសង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានមួយចំនួន មិនទាន់បានអនុវត្តពេញលេញតាមសេចក្តីជូនដំណឹងខាងលើនោះឡើយ។
យ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសលើកនេះ ធនាគារជាតិនៃកម្ពុជា ក៏មិនបានបង្ហាញឈ្មោះ ឬដាក់ទណ្ឌកម្មពិន័យលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទាណាមួយឡើយ។
បើតាមសេចក្តីប្រកាសថ្មីនេះ ក្នុងករណីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ នៅតែបន្តសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្តន៍សេចក្តីជូនដំណឹងកន្លងមកនេះទេ គ្រឹះស្ថាននោះ នឹងទទួលរងទណ្ឌកម្មផ្នែកវិន័យធ្ងន់ធ្ងរ រហូតដល់ដកអាជ្ញាប័ណ្ណអាជីវកម្មទៀតផង៕
None