ពលរដ្ឋអាមេរិក

ពលរដ្ឋអាមេរិកជិត ៩លាននាក់នឹងបាត់បង់ប្រាក់ជំនួយសម្រាប់ភាពគ្មានការងារធ្វើ


ប្រជាពលរដ្ឋអាមេរិកជិត ៩លាននាក់ ដែលបាត់បង់ការងារ និងកំពុងរស់នៅដោយពឹងផ្នែកទៅលើ ប្រាក់ជំនួយរបស់ទុនបម្រុងសហព័ន្ធនោះ នឹងបាត់បង់អត្ថប្រយោជន៍ពីជំនួយនេះជាបន្តបន្ទាប់ក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែ ករណីផ្ទុះឡើងនូវមេរោគកូវីដ១៩ ចាប់ផ្តើមថយចុះជាលំដាប់។ ទោះយ៉ាងណា មេរោគកូវីដ១៩ ប្រភេទថ្មី ឌែលតា ក៏ចាប់ផ្តើមគំរាមកំហែងដល់ សេដ្ឋកិច្ច និងទីផ្សារការងារជាថ្មីម្តងទៀតដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP News កាលពីពេលថ្មីៗនេះ។
រូបភាពប្រជាពលរដ្ឋអាមេរិកជាច្រើនលាននាក់ បានបាត់បង់ការងារដោយសារតែកូវីដ១៩
ដោយ

កម្មវិធីជំនួយរបស់រដ្ឋាភិបាលអាមេរិក ដែលផុតសុពលភាពនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១នេះ គឺជាកម្មវិធីផ្តល់ប្រាក់ជំនួយសម្រាប់អ្នកបាត់បង់ការងារដល់ ក្រុមអ្នកដែលធ្វើការរកស៊ីដោយខ្លួនឯង និងបុគ្គលិកបណ្តែត ហើយនិងអ្នកបានបាត់បង់ការងារលើសពី ៦ខែ។

បើតាមការប៉ាន់ប្រមាណរបស់ស្ថាប័នស្រាវជ្រាវ Oxford Economics បានបង្ហាញថា ប្រជាពលរដ្ឋអាមេរិកប្រមាណជិត ៩លាននាក់ នឹងបាត់បង់អត្ថប្រយោជន៍ប្រចាំសប្តាហ៍ទាំងអស់នោះ។

លើសពីនេះ ប្រជាពលរដ្ឋជាង ២លាននាក់ទៀត នឹងបាត់បង់ប្រាក់ជំនួយបន្ទាប់បន្សំ ៣០០ដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ពីទុនបម្រុងសហព័ន្ធរបស់អាមេរិក ដែលនឹងផុតកំណត់នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១នេះ។ ទោះយ៉ាងណា ពួកគេអាចនឹងបន្តទទួលបានអត្ថប្រយោជន៍សម្រាប់ភាពគ្មានការងារនៅតាមរដ្ឋនីមួយៗរបស់ពួកគេ។

នាយកដ្ឋានការងារអាមេរិក បានបញ្ជាក់ថា ការកាត់បន្ថយប្រាក់ជំនួយនេះ គឺបន្ទាប់ពីម្ចាស់ក្រុមហ៊ុនជាច្រើន ចាប់ផ្តើមរើសបុគ្គលិកឡើងវិញ និងកាត់បន្ថយកម្មករតិចជាងមុន។ ជាក់ស្តែងចំនួនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំជំនួយសម្រាប់អ្នកបាត់បង់ការងារ ក៏បន្តចុះទាបមកនៅត្រឹម ៣៤ម៉ឺននាក់ កាលពីសប្តាហ៍ចុងខែសីហា ដែលជាតួលេខមួយទាបបំផុត ចាប់តាំងពីមានការផ្ទុះឡើងនូវមេរោគកូវីដ ក្នុងខែមីនា ឆ្នាំ ២០២០មកម្ល៉េះ។

ខណៈ សេដ្ឋកិច្ចអាមេរិក កំពុងងើបឡើងវិញ សេដ្ឋកិច្ចវិទូ បានបង្ហាញពីក្តីបារម្ភថា មេរោគប្រភេទថ្មី ដែលតា អាចធ្វើឲ្យ កំណើនសេដ្ឋកិច្ចយឺតយ៉ាវ និងប៉ះពាល់ដល់ ការជ្រើសរើសការងារឡើងវិញផងដែរ។

គួរបញ្ជាក់ដែរថា Oxford Economics ក៏បានប៉ាន់ស្មានថា រដ្ឋ ចំនួន ២៥ហើយ ដែលបានបញ្ចប់កម្មវិធីជំនួយ ៣០០ដុល្លារអាមេរិកប្រចាំសប្តាហ៍ ហើយរដ្ឋមួយចំនួន ក៏បានបញ្ចប់កម្មវិធីជំនួយរបស់ ទុនបម្រុងសហព័ន្ធ ដែលផ្តាច់ការផ្តល់ប្រាក់ឧបត្ថម្ភដល់ ប្រជាពលរដ្ឋអាមេរិកជាង ៣លាន ៥សែននាក់៕




អត្ថបទបន្ទាប់


ប្រទេសថៃបង្ហាញថា ការវ៉ាក់សាំងលាយចូលគ្នាដូសទី១ Sinovac និងទី២ AstraZeneca គឺសុវត្ថិភាព និងមានប្រសិទ្ធភាព

ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលលាយគ្នា ដូសទី១ Sinovac និងដូសទី២ Astra…

Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

ថ្មីៗនេះក្នុងទីផ្សាររថយន្តប្រទេសកម្ពុជាបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើប្រភេទរថយន្ត Off-Road Pick Up ដែលទើបតែមានវត្តមានថ្មីនៅប្រទេសកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ