ប្រទេសជិតខាងកម្ពុជាវិធានការក្តៅៗបិទច្រកព្រំដែន

បណ្តាប្រទេសជិតខាងកម្ពុជាចាត់វិធានការក្តៅៗបិទច្រកព្រំដែននិងឈប់ផ្តល់វីសា ដោយសារមេរោគកូវីដ១៩


បន្ទាប់ពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា ចាប់ផ្តើមផ្ទុះឡើងក្នុងតំបន់អាស៊ាន នាប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ ឡាវ និងវៀតណាម បានចាប់ផ្តើមដាក់ចេញនូវ វិធានការក្តៅៗជាបណ្តើរៗហើយ ដោយរឹតបន្តឹងលើការចេញចូល តាមច្រកព្រំដែន និងផ្អាកការផ្តល់វីសា ដល់ជនបរទេសជាដើម ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគដ៏កាចសាហាវ កូវីដ ១៩នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
បណ្តាប្រទេសជិតខាងកម្ពុជាចាត់វិធានការក្តៅៗបិទច្រកព្រំដែននិងឈប់ផ្តល់វីសា ដោយសារមេរោគកូវីដ១៩(រូបភាព៖vietcetera.com)
ដោយ

សម្រាប់​ប្រទេស​វៀតណាម បាន​ប្រកាស​ថា នឹង​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ថ្មី ដល់​ជនបរទេស ដោយ​រដ្ឋាភិបាល​វៀតណាម អះអាង​ថា មាន​ករណី​ឆ្លង​មេរោគ​មក​ពី​ក្រៅប្រទេស មានការ​កើនឡើង ដូច្នេះ ការ​ពន្យារពេល​ផ្តល់​ទិដ្ឋាការ​នេះ ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព និង​អាច​ធ្វើ​ជា​បណ្តោះអាសន្ន រយៈពេល ១៥ ទៅ ៣០​ថ្ងៃ​។​លើស​ពី​នេះ​ទៅ​ទៀត អ្នកដំណើរ​មក​ពី អឺរ៉ុប អា​មេ​រិ​ក បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​ដែល​មាន​មេរោគ​ផ្ទុះ​ខ្លាំង តម្រូវ​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព និង​ដាក់​ដោយឡែក ១៤​ថ្ងៃ​សិន នៅ​ពេល​ចូល​មក​កាន់​ប្រទេស​វៀតណាម​។

ដោយឡែក ប្រទេស​ឡាវ ក៏​បាន​សម្រេច​បិទ​ច្រកព្រំដែន​ជា​បណ្តោះ​សិន ចំនួន ១០​កន្លែង​នៅ​ក្នុង​ខេត្ត​ហាំ​ផា​ន់ ជាប់​នឹង​ប្រទេស​វៀតណាម ដោយ​មិន​បាន​កំណត់​ពី ពេលវេលា​នៃ​ការ​ផ្អាក​នោះ​ទេ តែ​យ៉ាងណា ច្រកព្រំដែន​ចំនួន ៤ រវាង ឡាវ និង​វៀតណាម នៅ​តែ​បើក​ដំណើរការ​ជា​ធម្មតា​។​រដ្ឋាភិបាល​ឡាវ ក៏​បាន​កំណត់​ដែរ​ថា បើសិនជា ជនបរទេស ដែល​មាន​បំណង​ចូល​មក​ប្រទេស​ឡាវ ទោះបីជា មិន​មាន​រោគ​សញ្ញា​កូ​វី​ដ​១៩ ក៏​ដោយ ត្រូវ​ដាក់​ដោយឡែក រយៈពេល ១៤​ថ្ងៃ បើសិនជា ជនបរទេស​នោះ មក​ពី​ប្រទេស​ណាមួយ ដែល​មាន​ករណី​ឆ្លង​លើស​ពី ១០០​ករណី​។

រីឯ ប្រទេស​ថៃ ក៏​បាន​បិទ​ច្រកព្រំដែន​អន្តរជាតិ ប៉ា​ង​ម៉ុ​ន ជាមួយនឹង​ប្រទេស​ឡាវ រង់ចាំ​ដល់ សភាពការណ៍​មេរោគ​កូ​វី​ដ ១៩ ធូរស្បើយ​ឡើង​វិញ ដោយ​វិធានការ​នេះ ភាគី​ឡាវ ជា​អ្នក​ប្រកាស​បិទ​ច្រក​នេះ​មុន ទើប​ភាគី​ថៃ សម្រេច​បិទ​ច្រក បាន​គី​ហុ​ក របស់​ខ្លួន​នៅ​ពេល​ក្រោយ​។ទោះជា​យ៉ាងណា វិស័យ​ឯកជន នៅ​ក្នុង​ប្រទេស​ថៃ បាន​ស្នើ​ដល់ រាជរដ្ឋាភិបាល​ថៃ ឲ្យ​ធ្វើការ​បិទ​ការ​ចេញចូល​ទាំងអស់ ទាំង​ផ្លូវគោក ទាំង​ផ្លូវអាកាស រយៈពេល ១៤​ថ្ងៃ​សិន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ ទៅ​ដល់​បណ្តា​ខេត្ត​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សេដ្ឋកិច្ចជាតិ​កាន់តែ​ធ្ងន់ធ្ងរ​។

សម្រាប់​ប្រទេស​កម្ពុជា​ឯណេះ​វិញ លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង បាន​បញ្ជាក់​អះអាង​ថា ៖ “ បើ​និយាយ​ថា​វៀតណាម បិទ​ព្រំដែន ជាមួយ​កម្ពុជា​នោះ គឺ​មិន​ទាន់​អាច​ថា​អ​ញ្ចឹ​ង​បាន​ទេ ប៉ុន្ដែ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​មេរោគ Covid-19 ជាស​កល ប្រទេស​មួយ​ចំនួន​មានការ​រឹត​បន្ដឹង​ការ​ធ្វើ​ដំណើរ​ចេញចូល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​។ យ៉ាងណាមិញ ចំពោះ​ប្រទេស​វៀតណាម ក៏​ដូច​ជា​កម្ពុជា រួម​ទាំង​ប្រទេស​ផ្សេង​ៗ​ទៀត​ផង​ដែរ គឺ​មានការ​រឹត​បន្ដឹង​តាម​ច្រកព្រំដែន​កាន់តែ​ខ្លាំង​ឡើង ” ។​លោក រស់ ផា​រិ​ទ្ធ បន្ត​ថា ការ​រឹត​បន្ដឹង​តាម​ច្រកព្រំដែន​ខ្លាំង​ជាង​មុន ដោយ​អាជ្ញាធរ​វៀតណាម​នេះ គឺ​ទើបតែ​កើតឡើង​ថ្មី​ៗ​នេះ ប៉ុណ្ណោះ ក្រោយ​ពី​មានការ​ផ្ទុះ​រាលដាល​ជា​បន្ដបន្ទាប់​នៃ​មេរោគ Covid-19 នៅ​ក្នុង​ប្រទេស​នេះ​។ 

ក៏​ប៉ុន្តែ​បើ​តាម​ការ​អះអាង​ពី ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បាន​ថ្លែង​នៅ​ក្នុង​សារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃ​ទី ១៨ មីនា​នេះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​ពិតជា​បាន​សម្រេច​បិទ​ច្រកព្រំដែន​មួយ​ចំនួន​ជា​បណ្ដោះអាសន្ន​ជាមួយ​កម្ពុជា​មែន នៅ​ថ្ងៃ​ទី ១៨ ខែមីនា​នេះ​។បើ​តាម ឯក​ឧត្ត គៀត ច័ន្ទ​ថា​រិ​ទ្ធ រហូត​មក​ដល់​ពេល​នេះ សម្រាប់​ជនបរទេស​ដែល​ចង់​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៀត​ទេ ចំណែក​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ជាប់​ព្រំដែន​ដែល​ចង់​ចូល​ទៅ​វៀតណាម នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ​សិន មុន​នឹង​អនុញ្ញាត​ឱ្យ​ចូល​។

ដោយឡែក​កម្ពុជា​ក៏​បាន​សម្រេច​ផ្អាក ជនបរទេស ដែល​មក​ពី​ប្រទេស​អឺ​រ៉ុ​ង អ៊ី​តា​លី អា​ល្លឺ​ម៉​ង់ អេ​ស្ប៉ា​ញ បារាំង និង​អា​មេ​រិ​ក មិន​ឲ្យ​ចូល​មក កម្ពុជា ក្នុង​រយៈពេល ៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ១៨ ខែមីនា ហើយ​ចំពោះ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​វិល​ត្រលប់​មក​ពី បណ្តា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អឺ​រ៉ុ​ង ត្រូវ​ដាក់ខ្លួន​ឲ្យ​នៅ​ដោយឡែក ១៤​ថ្ងៃ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា កំពុងខ្វះខាតកម្លាំងពលកម្មជិត១ម៉ឺននាក់

បច្ចុប្បន្ន សម្ព័ន្ធឧស្សាហកម្មកៅស៊ូ សម្ព៍ន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ដែលមានដៃគូមានចម្ការកៅស៊ូប្រមាណជាង ២ម៉ឺនហិកត…

មហាសេដ្ឋីថៃ​រូប​នេះ​ចាយលុយ ១០០លាន​បាត សង់រោងចក្រ​ផលិត​ម៉ាស់​ចែក​ដោយ​ឥត​គិត​ថ្លៃ

លោក​ ថានិន ឈៀរ៉ាវ៉ាណុន (Dhanin Chearavanont) ប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Charoen Pokphand (CP) Group ជាក្រុមហ៊ុន​ដ៏ធំបំផុត​មួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ