

ថ្មីៗនេះ បុរី វិមានភ្នំពេញ បានបើកឱ្យប្រើប្រាស់ជាសាធារណៈផ្លូវទំហំ ១៨ម៉ែត្រ មួយខ្សែ តភ្ជាប់ពីផ្លូវ ៥៩៨ (ផ្លូវជាសុផារ៉ា) ទៅមហាវិថី ៣០ម៉ែត្រ ដែលបង្កភាពងាយស្រួលដល់ប្រជាជនរស់នៅតំបន់នោះ ងាយស្រួលធ្វើដំណើរបំផុត ។
ផ្លូវទំហំ ១៨ម៉ែត្រនេះ ស្ថិតនៅក្នុងគម្រោង ឌឹ សេនត្រល ខាប់ភីថល របស់ បុរី វិមានភ្នំពេញ ដែលមានប្រភេទផ្ទះ ២ជម្រើស គឺប្រភេទផ្ទះប្រកបអាជីវកម្ម និងប្រភេទផ្ទះស្នាក់នៅ និងមានប្លង់មេដែលរចនាឡើងដោយបានបែងចែកជាហ្សូនផ្ទះអាជីវកម្ម និងហ្សូនលំនៅដ្ឋានទៀតផង!

ហ្សូនផ្ទះអាជីវកម្ម មានផ្លូវសាធារណៈទំហំ ១៨ម៉ែត្រ ភា្ជប់គ្នារវាងមហាវិថី ៣០ម៉ែត្រ និងផ្លូវ ៥៩៨ ក្នុងគោលបំណងជួយសម្រួលចរាចរណ៍ដ៏មមាញឹក ហើយដោយទំហំធំទូលាយ ផ្លូវនេះនឹងមានអ្នកដំណើរឆ្លងកាត់ច្រើន ដែលជាគន្លឹះមួយនៃភាពជោគជ័យក្នុងការប្រកបអាជីវកម្ម សម្រាប់អតិថិជនដែលទិញផ្ទះអាជីវកម្ម និងអគារពាណិជ្ជកម្មនៅក្នុងគម្រោងនេះ។
រីឯនៅក្នុងហ្សូនលំនៅដ្ឋាន ត្រូវបានរៀបចំឱ្យមានច្រកចេញចូលដាច់ដោយឡែក និងបានរៀបចំប្រព័ន្ធសន្តិសុខតឹងរ៉ឹង ដែលនឹងផ្តល់ជូនអតិថិជន ទាំងភាពងាយស្រួលក្នុងការរស់នៅ និងទាំងសុវត្ថិភាពខ្ពស់ផងដែរ ។

👍កាន់តែពិសេសបំផុតនោះ បុរីផ្តល់ជូននូវលក្ខខណ្ឌបង់រំលស់ដោយឥតការប្រាក់រហូតដល់ ២៤ខែ!!!
ទីតាំងគម្រោងក្នុង Google Map: https://bit.ly/3q5aksm
📩សម្រាប់ព័ត៌មានបន្ថែម ៖ 085 75 6666 / 093 75 6666
#boreyvimeanphnompenh #project12 #road598
លំនៅឋាននៃសុភមង្គល



