អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ត្រេតឌីង នឹងមានអ្វីកាន់តែពិសេសបន្ថែម សម្រាប់ឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ


ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ត្រេតឌីង គឺជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវសំបករថយន្ត៣ប្រភេទ គឺទី១ MICHELIN ទី២ BFGoodrich និងទី៣ គឺ Doublestar។ សម្រាប់ឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ ក្រុមហ៊ុន នឹងពាំនាំអ្វីកាន់តែពិសេសបន្ថែមទៀត សម្រាប់បម្រើដល់អតិថិជន។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនវើលដ៍ប្រ៊ីដ ត្រេតឌីង ជាមួយដៃគូសហប្រតិបត្តិការ លើផលិតផលសំបកកង់ម៉ាក DOUBLESTAR

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនដ៍ប្រ៊ីដ ត្រេតឌីង បានធ្វើពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូសហប្រតិបត្តិការ លើផលិតផលសំបកកង់ម៉ាក DOUBLESTAR ផលិតផលតែមួយគត់ ដែលត្រូវបានចុះបញ្ជីថាជាសហគ្រាសរបស់រដ្ឋប្រជាមានិតចិនអស់កាលជាង១សតវត្សមកហើយ ដែលមានទីតាំងស្ថិតនៅទីកក្រុង សានទុង ដើម្បីពង្រីកទីផ្សាររបស់ខ្លួន។

Doublestar ជាម៉ាកល្បីមួយក្នុងចំណោមទាំង ៥០០ម៉ាក នៅតំបន់អាស៊ី និងក្នងប្រទេសចិនផងដែរ ។​ សំបកកង់ម៉ាក DOUBLRSTAR គឺយើងមានលេខរង្វង់ចាប់ពីរង្វង់ ១៣ រហូតដល់រង្វង់លេខ២៤ ល្អទាំងគុណភាព និងមានសុវត្ថិភាព ក្នុងការបើកបរ មានគ្រប់ម៉ូតតាមតម្រូវការ និងតាមស្ថានភាពផ្សេងៗ ។

ក្នុងការនាំចូលនេះ ក្រុមហ៊ុនបាននាំចូលនូវសំបកកង់ សម្រាប់រថយន្តទេសចរណ៍ និងសម្រាប់រថយន្តធន់ធ្ងន់ផងដែរ ។ ចំពោះកត្តា ដែលយើងមើលឃើញរាល់ថ្ងៃនោះគឺជុំវិញពិភពលោកនេះគឺការបំពុលបរិស្ថាន ដែលជាវិបត្តិរបស់ពិភពលោក។ 

ជាក់ស្តែង ពិភពលោកកំពុងតែខ្វាយខ្វល់នូវបញ្ហាទាំងអស់នេះ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន Doublestar នឹងសម្ភោធនូវសំបកកង់ថ្មី NDGold សម្រាប់រថយន្តធន់ធ្ងន់ ដោយមានបំពាក់នូវបច្ចេកវិទ្យាថ្មី ដែលជួយទៅដល់ការសន្សំសំចៃប្រេងដល់អ្នកប្រើប្រាស់ចំនួន ១៥% បើធៀបជាមួយនឹងក្រឡាចាស់។ មានន័យថាអ្នកប្រើប្រាស់នឹងកាត់បន្ថយនូវការបំពុលបរិស្ថានទៅកាប់ពិភពលោកកាន់តែប្រសើរជាងមុន ។

លើសពីនេះ មិនត្រឹមតែសន្សំសំចៃប្រេងតែប៉ុណ្ណោះទេ បើយើងក្រឡេកទៅមើលចម្ងាយ គឺប្រើប្រាស់បានយូរជាងមុន ៥០% ដូច្នេះនឹងអាចកាត់បន្ថយនូវការបោះបង់នូវសំបកកង់ចាស់ ដែលជាកត្តាបំពុលទៅដល់បរិស្ថាន ៕

សម្រាប់ព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងដោយផ្ទាល់មកកាន់ទីប្រឹក្សាផ្នែកលក់ប្រចាំតំបន់ ឬ ការិយាល័យផ្នែកលក់ & បច្ចេកទេស 015 222 886 / 095 222 771 ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រមូលចំណូលពន្ធដោយគយ និងពន្ធដារឆ្នាំ២០២១ សម្រេចបាន ៥ពាន់លានដុល្លារ

ព័ត៌មាន
ការប្រមូលចំណូលពន្ធដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ បូកសរុបបញ្ចូលគ្នានៅពេញមួយឆ្នាំ២០២១នេះ នៅតែរក្សាបានតួលេខកំណើន២ខ្ទង…

តើតម្លៃទីផ្សារប្រេងឆៅពិភពលោកដើមឆ្នាំ២០២២ មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
ចូលបើកឆាកដើមឆ្នាំថ្មី២០២២ ឃើញថា តម្លៃប្រេងលើទីផ្សារពិភពលោក នៅតែរក្សាបាននូវភាពវិជ្ជមាន បើទោះបីជាទីផ្សារកំពុងកើតមាននូវក្ដីបារម្ភខ្លាំងទាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ