សូមគោរព សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុត!
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរដែនដី ដែលតែងតែគាំទ្រប្រតិបត្តិការរបស់យើងខ្ញុំ។ ជាពិសេស នាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអតិថិជនជាទីគោរពរាប់អាន ដែលតែតែងជ្រើសរើស និងមានជំនឿទុកចិត្ត ក្រុមហ៊ុន លី ហួរ លីស៊ីង ជាដៃគូហិរញ្ញវត្ថុ អស់រយៈពេលជិត ៧ឆ្នាំហើយ រហូតមកដល់បច្ចុប្បន្ននេះ។
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បាននឹងកំពុងរីកចម្រើនប្រកបដោយសក្តានុពលនៅកម្ពុជា និងមានភាពរឹងមាំលើមូលដ្ឋានគ្រឺះសំខាន់ៗដូចជា ការបម្រើសេវាកម្មអតិថិជនប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយឥណទានរថយន្តថ្មី រថយន្តក្រដាសពន្ធ រថយន្តផ្លាកលេខ ម៉ូតូ និងសេវាកម្ម Lease-Back រថយន្តរបស់អ្នក ដែលមានភាពបត់បែន និងសម្បូរបែប និងមានវិសាលភាពនៃបណ្តាញដៃគូអាជីវកម្មសរុបចំនួន ២៦១ ទូទាំង ២៥ រាជធានី-ខេត្ត ប្រកបដោយ ភាពងាយស្រួល មានទំនុកចិត្ត និងគ្រប់ទីកន្លែង។
នាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នាងខ្ញុំសូមជូនពរបវរសួស្តី ជ័យមង្គលមហាប្រសើរជូនដល់ អតិថិជន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មានកម្លាំងខ្លាំងក្លា និងបំពេញតួនាទីភារកិច្ចឱ្យបានប្រកបដោយជោគជ័យ និងកាន់តែរីកចម្រើនរុងរឿនបន្ថែមទៀត និងឱ្យជួបប្រទះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន លី ហួរ លីស៊ីង៕