វិស័យអចលនទ្រព្យ

ឧកញ៉ា ចេង ខេង៖ ការភ័យស្លន់ស្លោរបស់អ្នកគ្មានជំនាញលើវិស័យអចលនទ្រព្យ អាចធ្វើឲ្យប៉ះពាល់ដល់វិស័យនេះ


លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL បានបង្ហាញពីក្តីបារម្ភថា អ្នកដែលគ្មានជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ អាចនឹងធ្វើឲ្យវិស័យនេះមានបញ្ហា ដោយសារតែភាពភ័យស្លន់ស្លោ និងការដឹងព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់វិស័យនេះ។
ឧកញ៉ា ចេង ខេង៖ ការភ័យស្លន់ស្លោរបស់អ្នកគ្មានជំនាញលើវិស័យអចលនទ្រព្យ អាចធ្វើឲ្យប៉ះពាល់ដល់វិស័យនេះ

លោក​ឧកញ៉ា ចេ​ង ខេ​ង បាន​បញ្ជាក់​ថា « ខ្ញុំ​រកស៊ី​នៅ​ក្នុង​វិស័យ​ហ្នឹង ខ្ញុំ​ដឹង​ច្បាស់ ពីព្រោះ​ថា ខ្ញុំ​រកស៊ី​តាំងពី​សម័យ​អ៊ុ​ន​តាក់ មួយ​ខែ​យើង​លក់​បាន​តែ​មួយ​ឬ​ពីរ ក៏​យើង​សប្បាយចិត្ត​ដែរ ចុះ​ឥឡូវ​យើង​ទិញ​ដូរ​មួយ​ខែ​ៗ​រាប់​ម៉ឺន​នៅ​ក្នុង Transaction (​ប្រតិបត្តិការ​ទិញ​លក់​) រឿង​អី​យើង​មាន​បញ្ហា អ​ញ្ចឹ​ង​ហើយ​បាន​ខ្ញុំ​ថា បើសិនជា​យើង​ម្នាក់​ៗ​ធ្វើ​អ្វីមួយ​ទៅ​តាម​ជំនាញ គឺ​អត់​មាន​បញ្ហា​ទេ​»​។

លោក​ឧកញ៉ា ចេ​ង ខេ​ង បាន​បន្ថែម​ថា « យើង​សង្កេត​មើលឃើញ​ថា ទោះ​មាន​បញ្ហា​អ្វី​កើតឡើង​ក៏​ដោយ ឲ្យ​តែ​យើង​ច្បាស់​នូវ​អ្វី​ដែល​យើង​ធ្វើ គឺ​យើង​ដោះស្រាយ​បាន​ទាំងអស់ ប៉ុន្តែ​ពេល​ដែល​យើង​អត់​ច្បាស់​នូវ​អ្វីមួយ​ដែល​យើង​ធ្វើ​ទេ ការ​ភ័យ​ស្លន់ស្លោ​នឹង​អ្វីមួយ​ទេ ដែល​ធ្វើ​ឲ្យ​យើង​ឆាប់​ស្លាប់ តែបើ​ថា យើង​មាន​ទំនុកចិត្ត មាន​ជំនាញ​ហើយ គឺ​មិន​ងាយ​ជួប​បញ្ហា​អី​ទេ​»​។

ទោះជា​យ៉ាងណា​ក៏​ដោយ សម្រាប់​អ្នក​ដែល​មិន​មាន​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ លោក​ឧកញ៉ា ចេ​ង ខេ​ង​ណែនាំ​ឲ្យ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​ពិតប្រាកដ​លើ​វិស័យ ជៀសវាង​ការ​ប្រថុយប្រថាន ដែល​នាំ​ឲ្យ​មានការ​ស្តាយក្រោយ​ចំពោះ​ការ​សម្រេចចិត្ត​ទាំង​មិន​បាន​ស្វែង​យល់​ឲ្យ​បាន​ល្អិតល្អន់​៕

None



អត្ថបទបន្ទាប់


ថៃអាចនឹងមានព្យុះភ្លៀងសេដ្ឋកិច្ចបក់បោកខ្លាំងនៅឆមាសទី ២

ឧបនាយករដ្ឋមន្រ្តីថៃ បានព្រមានអំពីព្យុះភ្លៀងសេដ្ឋកិច្ច ដែលអាចបក់បោកមកលើប្រទេសថៃ នៅក្នុងឆមាសទី ២ ឆ្នាំ ២០២០ ដែលប្រទេសថៃ ត្រូវតែប្រឈមមុខដើម្បី…

ទំហំឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាកំណើនវិជ្ជមាន នៅឆមាសទី១ ឆ្នាំ២០២០

ទំហំឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបង្ហាញពីតួលេខកំណើនវិជ្ជមាននៅរយៈពេលពាក់កណ្ដាលឆ្នាំ២០២០នេះ បើទោះបីជាកូវីដ-១៩ បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ